Connect with us

KPT+

មុន​ចង់​ជោគជ័យ ត្រូវ​កំណត់​សិន​ថា កត្តា​អ្វី​ធំ​បំផុត​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ?

បានផុស

នៅ

ជោគជ័យ កំណត់ខុសគ្នា​សម្រាប់​មនុស្ស​យើង​ពី​ម្នាក់​ទៅ​ម្នាក់ តែ​គ្រប់គ្នា​គួរ​ចាប់អារម្មណ៍​ពី​វិធី​សិន​មុន​ដេក​ស្រមៃ​ចង់​បាន​លទ្ធផល។

ចម្លើយ​ដែលយើង កំពុងស្វែងរកថា កត្តា​អ្វី​ធំ​បំផុត​អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ជោគជ័យ​នឹង​ជម្រុញ​ឲ្យ​យើងគិតបានល្អ ចាប់​សកម្មភាពបាន​ត្រឹមត្រូវ​ក្នុង​ភាគរយ​ច្រើន​ជាង ពិសេស​ទៅ​ទៀត​មិន​ត្រាប់​តាម​អ្នកផ្សេង។

ហេតុអ្វី​យើង​មិនគួរត្រាប់តាមអ្នកដទៃ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធ្លាប់បានធ្វើត្រាប់តាមអ្នកដទៃដែរទេ ? ដូចជានៅក្នុងស្ទីល វិធីនិងយុទ្ធសាស្ត្រ? នេះ​មានន័យថា​ពេល​ខ្លះ​មនុស្ស​ចូលចិត្ត​ស្ដាប់​អ្នក​ដែល​ជោគជ័យ​មុន ហើយ​រង​ឥទ្ធិពល​ពី​គេ​នោះ ក៏​ប្រកាន់​ខ្ជាប់​នូវ​ស្ទីល វិធីសាស្ត្រ​ដូចគ្នា​និង​ដែលគេ​នោះ​ធ្លាប់​ធ្វើ សូម្បី​តែ​សំឡេងនិយាយ កាយវិការ ពាក្យគន្លឹះ ព្រោះ​​តែ​ការកោតសរសើជ្រាបក្នុងបេះដូងពេក។
ហេតុអ្វីមនុស្សគិតថា ប្រសិនបើធ្វើត្រាប់តាមអ្នកដឹកនាំដ៏អស្ចារ្យ គេ​នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់។

មិន​ពិត​ទេ! ការ​រៀន​សូត្រ​ពី​អ្នក​ដឹកនាំពូកែអាចធ្វើ​ឲ្យ​​យើង​មាន​ចំណេះតែការចម្លង ធ្វើ​ត្រាប់​តាម​ធ្វើ​ឲ្យ​ខូចខាតភាពជាខ្លួនយើងព្រោះការ​ធ្វើត្រាប់ បាន​ចូល​ទៅ​សម្លាប់​អ្វីៗ​ដែល​ជា​ចំណុច​ខ្លាំង​ពី​ខាង​ក្នុងមក។

ជា​ទូទៅ ការធ្វើត្រាប់តាមមិនអាក្រក់ទាំងអស់នោះទេ។ មាន​ករណី​ខ្លះ​នៅ​ពេល​ដែល​ការ​ធ្វើ​ត្រាប់​តាម គឺគ្រាន់តែជាភាពចាំបាច់ដូចជាបង្ហាញខ្លួនជំនួសគាត់។ល។តែ​ប្រសិន​យើង​ពាក់​ស្រោម​មុខ​អ្នកដទៃ ពេលនោះ​យើង​នឹង​បាត់បង់​ភាព​ជាខ្លួនឯង។

ហេតុអ្វី​ត្រូវប្រើ់ប្រាស់ភាពជាខ្លួនឯងដើម្បីជោគជ័យ​

ព្រោះថា ប្រសិនបើយើង​តែងតែព្យាយាមធ្វើជាអ្នកផ្សេង នឹងគ្មានថ្ងៃក្លាយជាខ្លួនឯង និងរីកចម្រើនអ្វីឡើយ ហើយនោះគឺជាការអាម៉ាស់មួយពីព្រោះយើងកើតមកសម្រាប់ធ្វើតាមរូបភាពអ្នកដទៃ។

ត្រូវ​ពង្រឹង​ការអភិវឌ្ឍ​ខ្លួន ហើយ​ប្រាស្រ័យ​ទាក់ទង​តាមរបៀប​ជា​យើង​ខ្លួនឯង ជៀសវាង ការ​យក​ឈ្មោះ​អ្នកដទៃ​ទៅប្រើ ធ្វើ​តាម​របៀប​អ្នកដទៃ និងនិយាយរបៀបដូចអ្នកដទៃ។ គ្រប់គ្នា​មក​ចាប់អារម្មណ៍​យើង​ដែល​ជា​យើង កុំ​ឲ្យ​គេ​ចាប់អារម្មណ៍​យើងព្រោះតែអ្នកណាម្នាក់។
រស់នៅលើលក្ខខណ្ឌរបស់យើង មិនមែន​លក្ខខណ្ឌ​របស់​អ្នកដទៃដែលចង់​ឲ្យ​យើង​ធ្វើទេ។ ធ្វើ​ជា​អ្នកផ្សេង​ហត់ណាស់ ថ្ងៃណាមួយ​យើង​នឹង​ធុញថប់​តើ​ធ្វើម្តេចនឹង​ទទួល​បាន​ជោគជ័យ?

កុំ​ឈោង​ហួសដៃ

មនុស្ស​ជាច្រើន​មិនព្រមធ្វើអ្វីតូចៗឱ្យមានលទ្ធផល​សិន ទេ​បែរជាចង់ធ្វើការងារធំមួយ តែម្តង​មុនពេលបានសម្រេចសូម្បីការងារតូចមួយក៏មិនមាន​។ ការគិតបែបនេះពុំមែនជាជោគជ័យទេ ពេញមួយ​ផ្លូវនៃការតស៊ូបែបនេះ គឺជាការតស៊ូមិនត្រឹមត្រូវ​ ព្រោះបញ្ច្រាសស្រកី​ដែលជាជោគជ័យ​ស្រមោលមួយ។

មិនស្គាល់សមត្ថភាព​ខ្លួន

មនុស្ស​ខ្លះប្រៀបធៀបមិនមើល​ខ្លួន ​រហូត​ដល់​ធ្លាក់​ជ្រៅ​ក្នុង​វិបត្តិ​ផ្លូវចិត្ត។ គេ​មិន​ស្គាល់​ខ្លួន​ឯង​ថា​ ខ្លាំង​អ្វីខ្សោយ​អ្វី​ថែមទាំង​ចង់ទទួលបានលទ្ធផល​ ព្រោះ​តែ​ការ​ស្រមៃ​ដែល​គ្មាន​សកម្មភាព​ពិតមកគាំទ្រ។ ឧទាហរណ៍​ថា ចង់ក្លាយជាអ្នកបង្រៀន ប៉ុន្តែមិនមាន​ជំនាញ​ច្បាស់ និង​មិន​មាន​លទ្ធផល​ជា​គំរូ ជា​ហេតុធ្វើ​ឲ្យ​ក្តីប្រថ្នា​នោះ​មិន​ដែល​ក្លាយ​ជា​ការពិតអ្វី ។ ប្រសិន​មនុស្ស​វិភាគ​សមត្ថភាព​ខ្លួនឯង​បានល្អ​ គេ​នឹង​ដឹង​ថា​ត្រូវ​ធ្វើអ្វី​ចាប់ពី​ណា​ទៅ​ណា ​ដើម្បីនឹង​ទទួល​បាន​លទ្ធផល​ពិតនៅពេលណា។

តើ​ទម្លាប់​ជោគជ័យ​របស់ខ្លួនមានអ្វីខ្លះ?

ការ​សួរ​មនុស្សជោគជ័យ​អំពី​ទម្លាប់​ប្រចាំថ្ងៃរបស់ពួកគេ​អាច​ផ្តល់​នូវ​គំនិត​សម្រាប់​ទម្លាប់​ផ្ទាល់ខ្លួន។ ចម្លើយ​គឺ​សកម្មភាព​ល្អឥតខ្ចោះ​មិនមែន​ជា​គុណភាពទេតែជាទំលាប់មួយ ហើយ​អ្នក​ដែល​ទទួល​បាន​ជោគជ័យ​គឺ​អ្នក​ដែល​មាន​ទម្លាប់​ជោគជ័យ។

ប្រែសម្រួល៖ សុភា

ចុចអាន៖ចៅហ្វាយពេញចិត្ត​ការងារ​ ឬមានចិត្ត​ស្នេហា មើលម៉េចដឹង?

ចុចអាន៖មិត្ត​រួម​ការងារ​ប្រភេទ​នេះ កុំ​យកខ្លួនបៀត​ឲ្យ​សោះ ព្រោះ​អាច​ធ្វើ​ឲ្យ​យើង​ខាត​បង់​ដោយ​សារ​គេ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម