KPT+
វិធីស្វែងរកកាមេរ៉ាលាក់នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់
ក្នុងស្រុកយើងការបង្កប់កាមេរ៉ា នៅក្នុងបន្ទប់សម្រាកសណ្ឋាគារ ផ្ទះសំណាក់ តាមបណ្ដាហាងសម្លៀក ឬបន្ទប់ផ្លាស់ខោអាវ ដើម្បីលួចមើលស្រីៗ ពុំទាន់មានលេចឡើងគួរកត់សម្គាល់នោះទេ។ យ៉ាងណាក្ដី មិនមែនមានន័យថា គ្មានការកើតឡើងនោះដែរ។ ហេតុនេះ ចំណេះដឹងអំពីការស្វែងរកកាមេរ៉ាដែលលួចបង្កប់ក្នុងបន្ទប់ ស្រីៗគ្នាយើងគួរយល់ដឹង មិនរំលង។
១. ស្កេនបន្ទប់រកវត្ថុដែលគួរឲ្យសង្ស័យ

មធ្យោបាយងាយស្រួលក្នុងការស្វែងរកកាមេរ៉ាដែលលាក់ទុក ត្រូវពិនិត្យមើលជុំវិញបន្ទប់ដោយយកចិត្តទុកដាក់ មុនប្ដូរខោអាវ ឬចូលសម្រាក ឬងូតទឹកជាដើម។ ស្វែងរកឲ្យគ្រប់ជ្រុងដើម្បីអាចមើលឃើញសញ្ញាសង្ស័យកាន់តែច្បាស់ ជាពិសេសទៅលើវត្ថុមួយចំនួនដូចជា ទូខោអាវ តុ ទូរទស្សន៍ គ្រឿងតុបតែង ជញ្ជាំង អំពូលភ្លើង ឬធ្នើ។ល។
២. ប្រើពិលទូរសព្ទ
កញ្ចក់ជាកន្លែងងាយស្រួលក្នុងការលាក់កាមេរ៉ាជាងគេ។ ដូច្នេះអ្នកគួរតែពិនិត្យមើលវាដោយយកចិត្តទុកដាក់បំផុត។ ប្រសិនបើអាច សូមបិទភ្លើង ហើយប្រើពិលទូរសព្ទដើម្បីឆ្លុះកញ្ចក់។ ពន្លឺចាំងកញ្ចក់នឹងធ្វើឲ្យអ្នកមើលឃើញវត្តមាននៃកាមេរ៉ាដែលលាក់នៅផ្នែកម្ខាងទៀត។
៣. សម្លឹងមើលកញ្ចក់ (ករណីក្នុងបន្ទប់ប្ដូរសម្លៀកបំពាក់)

បន្ទប់ផ្លាស់សម្លៀកបំពាក់ខ្លះ គេប្រើកញ្ចក់ឆ្លុះពីរផ្លូវ ដែលមានន័យថា ខាងណាមានពន្លឺ ខាងនោះជាអ្នកមើលឃើញរូបខ្លួនឯង ប៉ុន្តែអ្នកម្ខាងទៀតក៏មើលឃើញយើងបានដែរ។ បែបនោះបើមានកាមេរ៉ាបង្កប់ គេអាចលួចថតខាងយើងបានយ៉ាងងាយ។ ដូច្នេះត្រូវយកដៃបិទពន្លឺលើកញ្ចក់ ពេលនោះអ្នកនឹងមើលឃើញថា វាជាកញ្ចក់ពិតឬមានផ្លូវពីរឬអត់។
៤. ប៉ះកញ្ចក់

ជាធម្មតានៅពេលអ្នកប៉ះកញ្ចក់ វាតែងតែមានចន្លោះតូចមួយរវាងម្រាមដៃនិងស្រមោលក្នុងកញ្ចក់នោះ។ ប្រសិនបើឃើញបែបនេះ មានន័យថា នោះជាកញ្ចក់ពិត។ ផ្ទុយទៅវិញ បើសិនម្រាមដៃប៉ះជាប់នឹងស្រមោលតែម្ដង វាប្រហែលជាកញ្ចក់ពីរផ្លូវហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖គូស្នេហ៍មាន ៦ ចំណុចនេះអាចឈានដល់ចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលបាន
ចុចអាន៖បង្កើនប្រាក់ចំណូលប្រចាំថ្ងៃប្រសើរជាងមុន ជាមួយ៦ចំណុចនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


