KPT+
មេរៀនជីវិតទាំង ៥ បំផុសគំនិតសម្រាប់ជោគជ័យថ្ងៃអនាគត
គ្រូម្នាក់ក្នុងចំណោមគ្រូដ៏អស្ចារ្យបំផុត គឺជីវិតដែលឆ្លងកាត់និងជួបរឿងរ៉ាវគ្រប់យ៉ាង។ ដូច្នេះមិនថាមានបញ្ហាអ្វីក៏ដោយ សូមចងចាំមេរៀនជីវិតដែលបំផុសគំនិតទាំងនេះ ពីព្រោះវាជាជំនួយនាំឱ្យមានជោគជ័យ និងរីកចម្រើននៅក្នុងជីវិតរបស់អ្នក។
១. កុំឈប់រៀន

លោក Benjamin Franklin ធ្លាប់បាននិយាយថា ការវិនិយោគលើចំណេះដឹង ផ្ដល់នូវធនធានល្អបំផុតក្នុងជីវិត។ នៅពេលអ្នកឈប់រៀន អ្នកនឹងចាប់ផ្ដើមស្លាប់។ ការរៀនសូត្រគឺជាសេចក្ដីអំណរ ដ៏អស្ចារ្យ នៅក្នុងជីវិត។
២. នៅទីនោះសម្រាប់អ្នកដទៃ
ជោគជ័យនៅក្នុងជីវិត មិនបានកើតឡើងតែឯងទេ វាជាការទាមទារពីការខិតខំជាក្រុម។ សូមចងចាំ ហើយទុកវាជាផ្នែកមួយក្នុងជីវិត ដែលយើងតែងតែមានមនុស្សចាំគាំទ្រយើងគ្រប់ឧបសគ្គ។ នេះក៏ជាការបង្ហាញ ការដឹងគុណចំពោះគ្រប់គ្នា ដែលបានបោះដៃជួយគ្នាទៅវិញទៅមក ក្នុងវិស័យជោគជ័យមួយនេះ។
៣. បន្តទៅមុខទៀតមិនថាមានបញ្ហាអ្វី
ការបរាជ័យគឺជាអ្វីមួយដែលយើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់ ហើយកម្រិតនៃភា ពបរាជ័យអាចខុសគ្នា។ ការបរាជ័យគឺជាការពិតដ៏អាក្រក់មួយ វាក៏ជាប្រភពនៃមេរៀនជីវិតផ្ទាល់ខ្លួនរបស់យើង។
មើលការបរាជ័យឡើងវិញ ព្រោះវាខុសគ្នារវាងការលះបង់ តស៊ូ និងការព្យាយាមអ្វីដែលថ្មី។ ហើយគួរជៀសវាងប្រើវិធីដដែលៗ។ ផ្ទុយទៅវិញ ប្រើការបរាជ័យជាឱកាសមួយ ដើម្បីមើលវិធីសាស្ត្រថ្មីៗនិងសាកល្បងអ្វីដែលថ្មី។
៤. រក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង

នៅតូចយើងតែងមានក្ដីសុបិនធំ នៅអ្វីដែលយើងចង់ធ្វើក្នុងជីវិត។ ទោះយ៉ាងណា គ្រប់យ៉ាងបានចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលយើងធំឡើង ព្រមទាំងទទួលបានបទពិសោធន៍ខុសគ្នា ថែមទៀត។ ហេតុការណ៍ទាំងនេះ បានផ្លាស់ប្ដូរការពិតរបស់យើង ហើយក្នុងករណីខ្លះ យើងបានឱ្យអ្នកដទៃដឹកនាំជីវិតរបស់យើង។
យើងបាត់បង់ភាពជាខ្លួនឯង ដើរតាមផ្លូវដែលមិនមែនជាការសម្រេចចិត្តរបស់យើង ឬអ្វីមួយដែលយើងគិតថារំភើប។
ដូច្នេះ ភាពស្មោះត្រង់ចំពោះខ្លួនឯង គឺសំខាន់បំផុត ក្នុងជីវិតរបស់យើង។
៥. មានគោលដៅធំ

គោលដៅគឺជាគ្រឹះសំខាន់នៃភាពជោគជ័យរបស់យើង នៅពេលយើងមានគោលដៅធំ យើងមានហេតុផលប្រសើរជាងមុន សម្រាប់សកម្មភាពរបស់យើង។
មនុស្សជាច្រើនអាចសើចនឹងគំនិតថ្មី ឬប្រាប់យើងថា មិនអាចធ្វើទៅបានទេ ពីព្រោះពួកគេមើលតែកន្លែងដែលយើងនៅពេលនេះ ឬពួកគេគិតថា វាមិនសក្ដិសមនឹងយើងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទម្លាប់តូចៗងាយៗ នាំឲ្យជីវិតជួបរឿងវិជ្ជមាន
ចុចអាន៖ចិញ្ចឹមកូនតឹងរ៉ឹងពេក អាចជាមូលហេតុនាំឲ្យកូនចេះប្រើហិង្សា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


