KPT+
កំពូលម៉ូឌែលស៊ីថ្លៃបំផុត៥រូប ក៏ជាសេដ្ឋីនីប្រចាំឆ្នាំ ២០២០
នៅឆ្នាំ ២០២០ នេះ តើតារាបង្ហាញម៉ូដរូបណាដែលជាប់ជាម៉ូឌែលស៊ីថ្លៃបំផុត និងមានទ្រព្យច្រើនជាងគេ? ខាងក្រោមជាបញ្ជីរតារាស្រីទាំងនោះ!
១. Kendall Jenner ទ្រព្យសម្បត្តិសុទ្ធ ៣០ លានដុល្លារ

ម៉ូឌែលវ័យ ២៤ ឆ្នាំរូបនេះប្រឡូកក្នុងវិស័យម៉ូដតាំងពីអាយុ ១៤ ឆ្នាំមកម្លេះ។ អាយុ ១៦ ឆ្នាំនាងលេចមុខលើគម្របទស្សនាវដ្ដី Teen Vogue និងដើរបង្ហាញម៉ូដឲ្យអ្នកច្នៃសម្លៀកបំពាក់ល្បីឈ្មោះអ្នកស្រី Donna Karan រួមនឹងកម្មវិធីដ៏មានប្រជាប្រិយបំផុត Victoria’s Secret ។ ចំណូលរបស់ម៉ូឌែលលំដាប់ទីមួយរូបនេះបានមកពីការធ្វើជាតំណាងឱ្យម៉ាកល្បីៗលើលោកដូចជា Chanel, Fendi, Balmain, La Perla និង Marc Jacobs បូករួមទាំងការចំកិច្ចសន្យាជាមួយយីហោរ Givenchy, Karl Lagerfeld, Estee Lauder, Pepsi និង Calvin Klein ។
២. Gigi Hadid ទ្រព្យសម្បត្តិសុទ្ធ ២៩ លានដុល្លារ

តារាបង្ហាញម៉ូដរូបនេះជាមិត្តជិតស្និទ្ធរបស់ Jenner។ នាងចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះរន្ទឺ ចាប់ពីឆ្នាំ ២០១៣ មក ក្រោយពីចុះកិច្ចព្រមព្រៀងជាបន្តបន្ទាប់ជាមួយយីហោរគ្រឿងសម្អាង Maybelline ហាងសម្លៀកបំពាក់ Tommy Hilfiger ក្រុមហ៊ុន BMW និងក្រុមហ៊ុនសម្លៀកបំពាក់ Topshop។
៣. Cara Delevingne ទ្រព្យសម្បត្តិសុទ្ធ ២៨ លានដុល្លារ

ជាតារាម៉ូឌែល តារាចម្រៀង និងជាអ្នកសម្តែងដោយផ្ដោតលើការបង្ហាញម៉ូដផងដែរ។ ចាប់តាំងពីបង្ហាញខ្លួនលើកដំបូងនៅអាយុ ១០ ឆ្នាំ នាងបានបង្ហាញខ្លួននៅក្នុងកម្មវិធីម៉ូដធំៗដូចជា Dolce & Gabbana, Burberry, Mulberry និង Jason Wu និងជាប់ចំណាត់ថ្នាក់ទី ១៣ ក្នុងបញ្ជីស្ត្រីដែលគួរឱ្យស្រឡាញ់បំផុតរបស់ AskMen ។
៤. Joan Smalls ទ្រព្យសម្បត្តិសុទ្ធ ២៦ លានដុល្លារ

ម៉ូឌែលមានដើមកំណើតព័រតូរីកូរូបនេះ ជាតារាតំណាងឲ្យផលិតផលសម្អាង Estee Lauder ដ៏ល្បីល្បាញ។ ក្នុងឆ្នាំ ២០១៣ នាងជាតារាបង្ហាញម៉ូដមានតម្លៃខ្លួនខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ដោយជាប់ចំណាត់ថ្នាក់លេខ ៨ ដែលរកចំណូលបានជាង ៣ លានដុល្លារ។ Joan Smalls ក៏ជាឯកអគ្គរដ្ឋទូតគ្រឿងក្រអូប Moschino និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន W Hotel។
៥. Karlie Kloss ទ្រព្យសម្បត្តិសុទ្ធ ២៥ លានដុល្លារ

អ្នកដើរបង្ហាញម៉ូដដ៏ស្រស់ស្អាតបំផុតរបស់អាមេរិករូបនេះ ជារាជនីនៃកម្មវិធី Victoria’s Secret ៤ឆ្នាំជាប់ៗគ្នា ពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៤។ ក្រៅពីនោះនាងក្លាយជាតំណាងរបស់ម៉ាកល្បីៗជាច្រើនដូចជា Nike, Lancaster និង Donna Karan។ មួយវិញទៀត Karlie Kloss ក៏ជាសហគ្រិនម្នាក់ផងដែរ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ The THINGS
ចុចអាន៖៥ ចំណុចកម្រមានគេដឹងពីកំពូលអ្នកនិពន្ធសោកសង្រេងSHAKESPEARE
ចុចអាន៖ក្រុមហ៊ុនគ្រឿងក្រអូបណា ជាកំពូលយីហោនៅលើពិភពលោកប្រចាំឆ្នាំ ២០២០?
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


