KPT+
រើសពាក្យប៉ុន្មាននេះ និយាយប្រាប់ខ្លួនឯងរាល់ព្រឹក!
ព្រឹកព្រលឹមជាការចាប់ផ្តើមនៃថ្ងៃនីមួយៗ។ ថ្ងៃមួយជាជាការផ្ដើមនៃសប្ដាហ៍។ សប្តាហ៍នីមួយៗជាសកម្មភាពនៃខែនីមួយៗ។ ខែទំាង១២នាំមកនូវលទ្ធផលប្រចាំឆ្នាំ។ មួយជីវិតមាន១០ឆ្នាំប៉ុន្មានដង?
ពាក្យទំាងនេះជួយយើងពីការបាក់ទឹកចិត្ត ខ្ចិលច្រអូស និងស្មុគស្មាញ រាល់ពេលដែលត្រូវប្រឈមនឹងកាតព្វកិច្ចនៃសប្តាហ៍ថ្មី!
១. បំណុលជីវិតធ្ងន់ណាស់ មានតែមនុស្សខ្លាំងប៉ុណ្ណោះដែលសងវារួច!

គ្រប់គ្នាមានបំណុល មិនថាជំពាក់មាត់ ជំពាក់ចិត្ត ជំពាក់គុណ ជំពាក់លុយ ជំពាក់ផលិតផល ជំពាក់សេវាកម្ម និងជំពាក់កម្មពារវេរា។ មិនសងពេលនេះ តើចាំពេលណា? បើពេលដង្ហើមយើងនៅមាន ភ្នែកយើងនៅមើលឃើញ ប្រាជ្ញាយើងនៅអានអក្សរយល់ ម៉េចមិនខំឡើងថែមទៀត? ប្រញាប់ចុះចាញ់ម៉េះ? ប្រសិនជំពាក់ចិត្ត យកចិត្តទៅនិយាយដោះស្រាយ! ជំពាក់ការងារ ខំធ្វើវាឬរកអ្នកមកជួយ ព្រោះជីវិតជាការជួយគ្នា កុំចង់ជោគជ័យម្នាក់ឯង ព្រោះពេលបរាជ័យម្នាក់ឯង អ្នកនឹងស្លាប់។ បើជំពាក់គុណស្រ័យ ឆាប់រំលឹក ហើយចចារ។ បើជំពាក់ថវិកា សងមិនបានច្រើន ប្រឹងសងម្តងបន្តិច ។ កុំគិតថា អង្គុយសងគេ តើថ្ងៃណាមានបាននឹងគេ? ជីវិតតាមពិត ទទេស្អាត។ ស្លាប់និងកើតមក គ្មានអ្វីយកតាមបានទេ តែស្លាប់ដោយគ្មានឈ្មោះថា ជាអ្នកមានទ្រព្យ៧ពាន់លានដូច ស្ទីវចប ក៏បិទភ្នែកជិតជាងទៅជាមួយបំណុល។ កុំឱ្យមានបំណុលបន្ថែមនៅជាតិថ្មីណាពុទ្ធសាសនិក។
២ ទុកគ្រប់គ្នាថាមានស្ថានភាពដូចយើង ឬលំបាកជាងអ្វីដែលយើងធ្លាប់ដឹង

មនុស្សគ្រប់គ្នាតែងតស៊ូនឹងអ្វីម្យ៉ាង មិនថាភាពល្ងង់ខ្លៅ ក្រីក្រ ជំងឺ ឬសម្ពាធគ្រួសារ គំនាបវប្បធម៌ សាសនា សង្គម។ល។ លោកនេះ គ្មានសុភមង្គល ណាដែលបានមកដោយឯកឯងដោយមិនបានតតាំងឆ្លងកាត់ទឹកភ្នែកទឹកសម្បោរនោះទេ។ បើមិនដែលឃ្លាន ម៉េចដឹងឆ្ងាញ់ ? មិនដែលស្រលាញ់ ម៉េចបានសុខ? ពាក្យទំាងនេះដកស្រង់ចេញពីសៀវភៅ ទម្រាំក្លាយជាអ្នកនិពន្ធ របស់ អ្នកស្រី ម៉ីសនសុធារី កុំភ្លេចអានឱ្យបានម្តងក្នុងជីវិត។ មនុស្សគ្រប់គ្នាដែលឆ្លងកាត់នៅពីមុខយើង ពួកគេកំពុងតែប្រឹងប្រែងដើម្បីអ្វីមួយដែលកំពុងសង្កត់ជីវិតពួកគេ គ្រាន់តែយើងមិនបានដឹង ចូរគិតថា គ្រប់គ្នាចង់បានសុខ គ្មានអ្នកណាចង់មកធ្វើបាបយើងដោយចេតនាគ្រាន់តែពេលខ្លះគេមិនយល់ និងមិនចេះបង្វឹក ពត់ចិត្តសង្រួមអារម្មណ៍។ បើគេធ្វើខុសច្បាប់ ច្បាប់និងដាក់ទោសគេ បើគេបំពានធម៌ គេនិងរស់នៅក្រៅព្រះធម៌មិនយូរមិនឆាប់។ មនុស្សក្រៅធម៌គឺអវចិយ៍។ នរកពិតជាមាននៅលើផែនដី មិនចាំបាច់ស្លាប់ទៅនោះទេ (ឌីឡៃឡាម៉ា ឆ្នាំ២០០១)។
៣. កើតមកមួយជាតិ រក្សាក្តីមេត្តាធម៌រក្សាស្រលាញ់សន្តិភាព និងបូជាគ្រប់យ៉ាងដើម្បីជាតិ

មនុស្សយើងមិនរស់បាន ១០០ ឆ្នាំទេ! កុំបំផ្លាញជាតិដែលផ្តល់ជីវិតមកឱ្យយើង កុំចាំំបាច់ជោគជ័យលើខ្នងមនុស្សខ្សោយ។ ពិភពលោកនេះ មិនត្រូវការបុគ្គលជោគជ័យថែមទៀតនោះទេ ព្រោះមនុស្សជាច្រើនកំពុងស្លាប់ដោយសារការច្បាំងគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មវិទ្យាសាស្ត្រ និងនយោបាយរួចហើយ! ប្រទេសជាច្រើនកំពុងដាច់បាយ! ទឹកកំពុងលែងមាន តំណក់ចុងក្រោយជិតមកដល់ហើយ ព្រៃឈើជិតរំលើងអស់ពីផែនដី អេកូឡូជីកំពុងឈានដល់ប្រកាសអាសន្ន គ្រប់គ្នាត្រូវការមនុស្សដែលបរិច្ចាគសេចក្តីខុសរបស់ខ្លួនការពារបរិស្ថានទុកឱ្យមនុស្សជំនាន់ក្រោយមានដង្ហើមដក។ យើងមិនត្រូវការមនុស្សជោគជ័យដែលរកបាន មួយពាន់លានបរិច្ចាគ ១០ លាន ហើយបង្កើតភាពក្រីក្រដល់មនុស្ស ២ ពាន់លាននាក់ទេ។
ភ្ញាក់ខ្លួនឡើង។ ចែកចាយអត្ថបទនេះប្រសិនអ្នកស្រលាញ់វា!
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ព្រហ្មលិខិតចង់ឱ្យខ្ញុំដួល មានវិធីដើម្បីក្រោកឡើងវិញអត់?
ចុចអាន៖ រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណាហេតុផល ៣ យ៉ាងនេះ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


