រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណា​ហេតុផល ៣ យ៉ាងនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

រាល់ពេលគិតពីភាពមិនជោគជ័យក្នុងជីវិតសូមពិចារណា​ហេតុផល ៣ យ៉ាងនេះ

Published

on

ការបាក់ទឹកចិត្ត​តែងតែមានលើពេលវេលាណាមួយ តែក៏កុំបណ្តោយឱ្យអូសបន្លាយក្លាយជាជំងឺ។ វិធីសាស្ត្រល្អគឺការផ្លាស់ប្តូរផ្នត់គំនិត ដែលគ្រប់គ្នា​ទទួលស្គាល់ថា ជាថ្នាំស័ក្តិសិទ្ធិុអាចជួយឱ្យយើងអាច​ផ្លាស់ប្តូរការលំបាកក្នុងជីវិតកន្លងមកទាំងស្រុង​និងឈានទៅរកជីវិតជោគជ័យមួយបានពិតមែន​។

អ្នកនិពន្ធ Mary Engelbreit បានលើកឡើងថា “If you don’t like something, change it. If you can’t change it, change the way you think about it.” បកប្រែមកថា ប្រសិនបើយើង​មិនចូលចិត្តលទ្ធផល​អ្វីមួយទេ ប្តូរវិធី​ចេញ។ ប្រសិនបើមិនអាចផ្លាស់ប្តូរបានទេចូរផ្លាស់ប្តូររបៀបគិតអំពីវា។ ” នោះជាអ្វីដែលមនុស្ស​ជោគជ័យ​ជាច្រើនបានធ្វើ។

បើយើងយល់ថា​លុយសំខាន់ តែយើងមិនអាចមាន​ គួរបង្វែគិតរកមើលអ្វីដែលសំខាន់ជាងលុយទៅទៀត។ នេះហើយ​របៀប​ដែលបង្កើត​សុភមង្គលនៅលើលោកយើងនេះ។ យើងមិនគួរបណ្តោយឱ្យជីវិត​ស្លាប់ឬរស់បាន ដោយសារ​តែ​អ្នកណាម្នាក់​ ឬរឿង​អ្វីមួយ ឬរបស់អ្វីមួយ​នោះទេ  នេះជារបៀបចង់បាន ដោយមានៈ រហូតអាច​បំផ្លាញខ្លួនឯងចោលព្រោះវា។​

គំនិតនិងរបៀបរស់នៅ

មនុស្សខ្លះកើតមកមានសុទិដ្ឋិនិយម និងអ្នកខ្លះកើតមកទុទិដ្ឋិនិយម តែ​ទាំង​ពីរប្រភេទ​រមែង​មាន​ជីវិតដែលជួប​ឧបសគ្គមិននឹកស្មានដល់ពេលណាមួយ ហើយទោះបីបញ្ហាប្រឈមទាំងនោះអាចផ្លាស់ប្តូរទស្សនៈរបស់យើង​ចំពោះពិភពលោកក៏ដោយ ការផ្លាស់ប្តូរនោះមិនមែនជារឿង​ចាំបាច់ទេ។ មិនថា​យើងគិត​ពីជីវិត​របៀបណា ឱ្យតែយើង​រស់បានស​ប្បាយចិត្ត​យើងឈ្នះ។ ចំនុចសំខាន់៖ យើង​គឺជាមនុស្សតែម្នាក់គត់ ដែលជាអ្នកជ្រើសរើសវិធីសាស្ត្ររស់ វិធីសំរេចចិត្តក្នុងការប្រតិកម្មឆ្លើយតបចំពោះឧបសគ្គនានា​នៅក្នុងជីវិត។ នោះរាប់បញ្ចូលទាំងរយៈពេលដែលអ្នកសោកសៅ យូរឬឆាប់?​គុំគួនឬអត់? ខឹងយូរប៉ុណ្ណា ឬ​បោះចោល​ហើយ​ជ្រើសរើសសុភមង្គល។

មូលហេតុ ៣ ខាងក្រោម​ដែល​អ្នកគួរតែជ្រើសរើសមកគិត៖

១ យុត្តិធម៌ជួនក៏មិនមានប្រយោជន៍ដល់សុភមង្គល​ទេ

អារីស្តូតនិយាយថា ភាគច្រើននៃភាពអយុត្តិធម៌ដែលកើតឡើងនៅក្នុងពិភពលោក គឺមិនស្ថិតនៅក្នុងការគ្រប់គ្រងរបស់យើងទេ ហើយតើខុសគ្នាបែបណា​ក្នុងការ​រស់នៅលើអ្វីដែលយុត្តិធម៌និងអយុត្តិធម៌? អ្នកនិពន្ធ JonathanLockwood Huie និយាយថា ជីវិតមិនយុត្តិធម៌ទេ។ គ្រប់គ្នាអាចខឹង អាចត្អូញត្អែរអំពីជីវិតដែល​មិនយុត្តិធម៌ អាចសងសឹកដោយអំពើហឹង្សា អាចធ្វើទុក្ខបុកម្នេញលើខ្លួនឯងឬអ្នកខ្សោយជាងខ្លួន ក្នុងនាមជាអ្នករង​“ អយុត្តិធម៌” ក៏ជីវិតនៅតែមិនយុត្តិធម៌ដូច្នេះហើយ វិធីសាស្ត្រ​រស់ជាមួយ​វាបាន ទើបជាអ្វីដែលត្រូវធ្វើ។

២ ការមើលខ្លួនឯងក្នុងនាមជាជនរងគ្រោះ

មានទំនោរធ្វើឱ្យខ្លួនឯង​រស់នៅជាមួយ​អតីតកាលជានិច្ច​ដែលជាកត្តាជំរុញឱ្យមានអារម្មណ៍ថាជីវិត​នេះ គ្មានថាមពល។ នេះ​សំដៅទៅលើអ្នកដែលបានឆ្លងកាត់ភាពអយុត្តិធម៌ ឬព្រឹត្តិការណ៍ដ៏តក់ស្លុតក្នុងនាមជាជនរងគ្រោះ។ ទោះជាយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាសុទ្ធតែ​ជាជនរងគ្រោះចំពោះអ្វីមួយមិនខានទេ នៅក្នុងជីវិតរស់នៅរបស់យើង ដូច្នេះដួលទាំងអស់គ្នា? មិនពិតទេ ហេតុអ្វី​អ្នកផ្សេងគេអាច​រស់បាន?។

រឿងអាក្រក់កើតឡើងរាល់ថ្ងៃ តែមនុស្សអាចធន់បានល្អ ដោយបោះជំហានចេញពីផ្នត់គំនិតជាជនរងគ្រោះនិងមើលខ្លួនអ្នកថា ជាអ្នកនៅរស់ឈានទៅមុខនិងដើរតួនាទីយ៉ាងសកម្មក្នុងការបង្កើតទស្សនវិស័យថ្មីសម្រាប់ខ្លួនអ្នកនិងមនុស្ស​ជាន់ក្រោយ​។

ក្នុងនាមជាអតីតអ្នកកាសែតនិងជាអ្នកនិពន្ធរឿងស្រមោលវីរបុរស Miron Varouhakis សរសេរថា “ អ្នករស់រានមានជីវិតជាសម្លេងវិជ្ជមាន ថែមទាំងផ្តោតលើអនាគតជាជាងអតីតកាល! ពាក្យថា អ្នករស់រានមានជីវិត ជានិមិត្តរូបនៃការអង់អាចក្លាហាននិងកម្លាំងស៊ូទ្រាំជោគជ័យឆ្លងកាត់ជីវិត​ ”

៣. គំនិតនិងអារម្មណ៍អវិជ្ជមានរារាំងយើង​

នៅពេលយើង​បានគិត​អំពីបទពិសោធន៍ជីវិតខ្លួន​នៅក្នុងផ្លូវអវិជ្ជមាន ពិតជាពិបាកក្នុងការឈានទៅមុខរកទិសដៅវិជ្ជមានណាស់ព្រោះ​ភាពអវិជ្ជមានគឺពិបាកក្នុងការរត់គេច។ ពេលខ្លះ​សម្បីតែ​គ្មានអ្វីដែលអវិជ្ជមានកើតឡើងនៅក្នុងជីវិតផង ក៏រឿងរ៉ាវជាច្រើន​ក្នុងប្រព័ន្ធផ្សព្វផ្សាយ អំពើហឹង្សានិងគ្រោះមហន្តរាយធម្មជាតិ អាចឈានមក​បំបាក់យើងបាន  ព្រោះមនុស្ស​អវិជ្ជមាន​ទទួលយករហ័សនូវបណ្តារូបភាព​អវិជ្ជមាន ទៅក្នុងផ្នែកខួរក្បាល ហើយ​ព្រម​ចាក់វាឡើងមកវិញជាញឹកញាប់ ជាមួយនឹងរូបភាពដដែលៗ​ក្នុងការចងចាំ។

នោះមិនមែនមានន័យថា គ្រប់គ្នាគួរ​តែ​កប់ក្បាលនៅក្នុងខ្សាច់ហើយមិនអើពើនឹងព្រឹត្តិការណ៍បច្ចុប្បន្ននានា ធ្វើពុតថារឿងអាក្រក់មិនកើតឡើងនោះទេ ។ មនុស្សពិតត្រូវប្រឆាំងជារៀងរាល់លើគ្រប់ទម្រង់នៃ​អំពើហិង្សា តែទោះយ៉ាងណាយើងវាតែមិនមែន​យកវាមកសម្លាប់យើងទេ ។

អារម្មណ៍ដែលមនុស្សទូទៅពេលមានរឿងអយុត្តិធម៌ឬអយុត្តិធម៌កើតឡើងអាចជាដាវមុខពីរ។ ប្រសិនបើពួកគេត្រូវបានគ្រប់គ្រងនិងបញ្ជូនឱ្យបានត្រឹមត្រូវពួកគេអាចនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ បើមិនដូច្នោះទេពួកគេអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅ ៗ ។ ទោះបីជាកំហឹងដំបូងៗ បណ្តាលឱ្យមានការកើនឡើងនូវកម្រិតថាមពលប្រឆាំងក៏ដោយ តែ​សកម្មភាពដែលជំរុញដោយកំហឹង កម្រនឹងផ្តល់ផលវិជ្ជមានណាស់ ហើយ​ធ្វើសកម្មភាពវិជ្ជមានគឺជាជំរើសល្អដែលមាន​តែមួយគត់៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ ចាប់ផ្តើមរស់នៅក្នុងជីវិតដែលជំរុញសុបិនខ្លួនឯងផ្ទាល់ឱ្យទៅជាការពិត

ចុចអាន៖ យុវវ័យ​ជួប​រឿង​ពិបាកចិត្ត​ដោះស្រាយ​យ៉ាងម៉េច ​កុំ​ឲ្យ​រ៉ាំរ៉ៃ​ក្លាយ​ជា​ធ្ងន់ធ្ងរ​បាន​?

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services