KPT+
ឈប់បារម្ភ! ទោះវ័យ ៣០ ឆ្នាំគ្មានលុយនិងឋានៈ ក៏មិនប្រាកដថាបរាជ័យដែរ
ភាគច្រើននៃយុវវ័យបច្ចុប្បន្ន ចំណាយវ័យពី ២៥ ទៅ ៣០ ឆ្នាំដោយគិតព្រួយបារម្ភពីជោគជ័យក្នងជីវិត មុខរបរអាជីព កេរ្ត៍ឈ្មោះ ដែលជាផ្នែកមួយដែរក្នុងការនាំទៅរក Depression។
LifeSearch បង្ហាញតួលេខថា ៧៧% នៃអ្នកដែលមានអាយុ ក្បែរ ៣០ ឆ្នាំព្រួយបារម្ភ “គ្រប់ពេលវេលា” ថា មិនមានអ្វីគ្រប់យ៉ាងតាមវ័យដែលចម្រើនមិនឈប់ឈរ ខ្លួនកាន់តែចាស់ទៅ ហើយនឹងមានអ្នកចាប់ផ្តើមនិយាយពីក្រោយខ្នង លើរឿងជោគជ័យឬអស់សង្ឃឹមក្នុងជីវិត។

អានហេតុផលដែលយើងគួរតែ កុំបារម្ភពេក!
១ អាយុ៣០វាមិនមែនគ្រាន់តែជាសញ្ញានៃការចាប់ផ្តើមថ្មីទេ តែវាជាការពេញប្រៀបដោយបទពិសោធន៍ និង សក្តានុពល នៃប្រាជ្ញា ការអត់ធ្មត់ ការបន្សាំ និងភាពបត់បែន។ ទោះមិត្តភក្តិយើងមានផ្ទះ មានឡាន មានបុណ្យសក្តិ ជាងយើង គេប្រហែលជាបានមកលឿនជាងយើង តែក៏ប្រហែលជាមិនបានការអត់ធ្មត់ ការបន្សាំ និងភាពបត់បែនច្រើនជាងយើងនៅឡើយ។ ជីវិតកម្របានអ្វីពីរយ៉ាងល្អៗមកក្នុងពេលតែមួយណាស់។ ចង់បានបទពិសោធន៍ លើផ្លូវដែលក្រាលដោយកុលាប មិនអាចទេ ! ការតស៊ូ និងការលំបាកនាំមកនូវបទពិសោធន៍និងភាពរឹងមាំ ភាពងាយស្រួលនិងសំណាងនាំមកនូវសុទិដ្ឋនិយម តែក៏ទន់ខ្សោយក្រអឺតក្រទម។

២ ជាការយល់ខុសដែលយ់ើងបង្ខំខ្លួនឯងឱ្យជឿថា មានពេលវេលាកំណត់មួយ ហើយរត់តាមវា។ អារម្មណ៍ថា “ ខ្ញុំជិតអស់ពេលហើយ” ជាគំនិតមនុស្សបរាជ័យ ចំណែកមនុស្សដែលត្រៀមនឹងទទួលបានអ្វីៗគ្រប់យ៉ាង គឺតែងតែរកឃើញឱកាស ក្នុងគ្រប់កាលៈទេសៈលំបាកណាក៏ដោយ។ ការថប់បារម្ភអាចកើតឡើង នៅពេលយើងវាស់វែងខ្លួនយើង និងសមិទ្ធិផលរបស់យើង ដោយផ្សារភ្ជាប់នឹង“ បទដ្ឋានសង្គម” តែបើយើងវៃឆ្លាត គួរប្រៀបធៀបជាមួយជំនាន់អ្នកមុន ឬខ្លួនយើងពីមុនវិញ។

៣ ជីវិតម្នាក់ៗមានគំនូសខុសគ្នាតែសុភមង្គលជាទិសដៅរួម។ វាមិនអីទេ ប្រសិនបើយើង មិនមានបានខ្លាំង នៅក្នុងវ័យ ៣០ ប៉ុន្តែយើងបានធ្វើលទ្ធផលច្រើនជាប្រយោជន៍ដែរទេ? មិនចាំបាច់មានការងារក្នុងក្តីសុបិន ផ្ទះឬដៃគូជីវិតនៅឡើយ ដោយសារតែអ្វីៗមិនមានដំណើរការលឿន ដូចដែលធ្លាប់បានសង្ឃឹម តែក៏មិនមានន័យថា ធ្វើមិនបានរហូតនោះទេ។
ចូររីករាយនឹងអ្វីដែលធ្វើបាន ហើយកំពុងបន្តដំណើរទៅ។ សប្បាយចិត្តគឺជាសុភមង្គល មានសុភមង្គល គឺជាជីវិតដ៏ល្អមួយ។ ពេញចិត្តនឹងខ្លួនឯង ថាអ្នកជានរណា ព្រោះយើងមិនកើតមក ដើម្បីប្រដូចឬធ្វើឱ្យដូចអ្នកណាផ្សេងទេ!

យើងគឺជាយើង! ការប្រៀបធៀបគឺជាសត្រូវរបស់សេចក្តីសុខ។
គ្រប់គ្នាអាច រត់ប្រណាំងជាមួយខ្លួនឯងពីមុន កុំរត់ទៅប្រណាំងជាមួយអ្នកដទៃដែលជាចំណុចអូសទាញ ឱ្យធ្លាក់ទឹកចិត្តនិងតូចចិត្ត។
ជីវិតមួយដែលល្អ គឺរស់នៅតាមល័ក្ខខ័ណ្ឌផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ៕
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ហេតុផលធំៗដែលមនុស្សជាច្រើនមិនសម្រេចបានអ្វីសោះក្រោយវ័យ ៥០ ឆ្នាំ
ចុចអាន៖ កំហុស៦នេះ ដែលមនុស្សភាគច្រើនបានចំណាយក្នុងជីវិតយុវវ័យរបស់គេ
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


