KPT+
មកដឹងសុភាសិត ចិន ក្នុងទស្សនៈរៀនសូត្រពីជីវិតសង្គមទូទៅ
អ្នកជាប់សែស្រឡាយចិន អាចធ្លាប់ឮពីឃ្លា ឬប្រយោគខ្លីៗតែមានអត្ថន័យអប់រំជាបទពិសោធន៍ ខណៈសាច់ញាតិ ឬដូនតា ជាជនជាតិចិនធ្លាប់បានជួបកន្លងមកហើយ ។ យ៉ាងណាមិញ បទពិសោធទាំងនោះបានបង្កប់តម្លៃអប់រំជាទូទៅ ទោះជាអ្នកមិនជាប់សែស្រឡាយចិនក៏អាចរៀន និងស្វែងយល់បាននូវបទពិសោធទាំងនោះផងដែរ ដែលមានដូចជា៖

១. ចង់សម្រេចការធំ ត្រូវចេះតស៊ូពុះពារគ្រប់ឧបសគ្គ។
២. ពេលដើមឈើរលំ ស្វាបែកសំបុក ៖ មានន័យថា ពេលណាចៅហ្វាយធ្លាក់បុណ្យ កូនចៅខ្ចាត់ខ្ចាយ។
៣. ខំជួយសេះងាប់ឲ្យរស់ឡើងវិញ ៖ ធ្វើរឿងមិនសមទំនង។
៤. មើលដឹងទិសខ្យល់ បំបែរចង្កូត ៖ ធ្វើអ្វីឲ្យត្រូវតាមសភាពការណ៍ និងកាលៈទេសៈ ឬមនុស្សឱកាសនិយម។
៥. ភាពមានបានមិនដែលបន្តជាប់គ្នាបីតំណ ៖ មនុស្សមិនមែនចេះតែមានវាសនាខ្ពស់ តកូនតចៅជាប់ទៅរហូតនោះទេ។
៦. បើទៅមុខមិនរួចទេ ឲ្យប្តូរទិសដៅ ។
៧. អាចម៍កណ្តុរតែមួយដុំ ខូចបបរអស់មួយឆ្នាំង ៖ រឿងអាក្រក់តូចមួយ អាចធ្វើឲ្យខូចខាតរឿងល្អៗជាច្រើនបាន។
៨. ការប្រុងប្រយ័ត្នចំពោះអ្នកដទៃ ជារឿងមិនត្រូវខ្វះសោះឡើយ ។
៩. ជិះលាដើររកសេះ ៖ អ្វីដែលអាចធ្វើបានជាប្រយោជន៍ ធ្វើសិនទៅទម្រាំឱកាសធំដុំមកដល់ចាំស្រវាចាប់ ដូចពាក្យខ្មែរថា ជិះក្របីចម្លងភក់ ។

១០. លោកសង្ឃ ៣ អង្គ អត់ទឹកឆាន់ ៖ ពេលមានគ្នាច្រើន មនុស្សច្រើនមើលបំណាំគ្នាពីរឿងធ្វើការ ដូចពាក្យខ្មែរថា គ្នាដូចស្រមោចអន្សមឆៅ។
១១. មានចិត្តតែឥតកម្លាំង ៖ បានត្រឹមតែគិត មិនអាចធ្វើអ្វីឲ្យសម្រេចបាន។
១២. ទឹកអាចបណ្តែតទូកបាន ក៏អាចពន្លិចទូកបានដែរ ៖ អ្នកដែលអាចជួយយើងឲ្យសម្រេចជោគជ័យ ក៏អាចនឹងបំផ្លាញយើងវិញបានដែរ ត្រូវតែប្រយ័ត្ន។
១៣. ផ្កាភ្លើងតូចមួយ អាចឲ្យក្លាយជាភ្លើងឆេះព្រៃបាន ៖ កុំមើលស្រាលរឿងតូចតាច ព្រោះវាអាចរាលដាលទៅជាវិបត្តិធំបាន។
១៤. សេចក្តីលោភ ឬការខំហួសពីសមត្ថភាពដែលខ្លួនមាន នឹងមិននាំមកនូវផលចំរើនឡើយ ៖ ដូចពាក្យខ្មែរថា ចចើងចង់លាភ រែងបាត់ធនទៅ។
១៥. ចង់ឲ្យសេះធ្វើការល្អ តែមិនចង់ឲ្យស្មៅសេះស៊ី ៖ ធ្វើអ្វីចង់តែចំណេញ មិនចង់ចំណាយ លើលោកនេះមានរឿងអីចឹងមកពីណា បើចង់ឲ្យមានចូល ត្រូវតែមានចេញ។
១៦. ឲ្យតែមានចិត្ត ធ្វើអ្វីគង់នឹងសម្រេច។
១៧. ដុំពេជ្រ កាលបើមិនទាន់ត្រូវមុខកាំបិតកាត់ច្នៃទេ ក៏មិនអាចក្លាយជាវត្ថុមានតម្លៃដែរ ៖ មនុស្សបើមិនបានលុតតម្រង់ការលំបាកទេ ក៏មិនអាចក្លាយជាអ្នកក្លាហានរឹងមាំដែរ ៕

ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


