ស្នេហ៍កម្រិតណាក្តី ក៏​រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត – Kampuchea Thmey Daily
Connect with us

KPT+

ស្នេហ៍កម្រិតណាក្តី ក៏​រឿងប៉ុន្មាននេះ គូស្នេហ៍មិននិយាយប្រាប់គ្នា ជារៀងរហូត

Published

on

រឿងអីខ្លះទៅ? លាក់អីលាក់ម៉េះ? ក្រែងអួតថាស្រលាញ់គ្នា?

១ គ្មានអ្នកណាព្រមនិយាយទេថា គេមាន​អារម្មណ៍ពិតបែបណាចំពោះគ្រួសារយើង

រូបតំណាង

លុះត្រាតែក្រុមគ្រួសារខាងយើង កំពុងបង្កើតស្ថានភាពដល់ថ្នាក់ពិបាកទទួលយកមែនទែន ​ទើបគេ​សម្រេចចិត្តនិយាយ ហើយប្រាប់ដៃគូឱ្យដឹង  បើមិនដូច្នេះ គ្មានអ្នកណា​ហារនិយាយទេ។

វាពិតជាមិនចាំបាច់មែន ក្នុងការ​ចែករំលែកអាថ៌កំបាំង​ដែលថា​ គេមិនចូលចិត្តចំពោះមនុស្សខ្លះ ក្នុងចំណោម​សាច់ញាតិជាទីស្រលាញ់របស់គូជីវិត ភាគច្រើនគេ​ធ្វើពើ ជាធម្មតា​ហើយសម្តែង​ឱ្យមាន​ក្តីសុខរៀងខ្លួន។

តាមពិត គូស្នេហ៍​យើងជារឿង​ៗមានបញ្ហា​ច្រណែនរំខាន​រាល់ពេល ដែលយើងមានទំនាក់ទំនង​ជាមួយឳពុកម្តាយ បងប្អូនខាងយើង រាប់បញ្ចូលទាំងការចំណាយពេលជាមួយបងប្អូនជីដូនមួយ យាយតា​ដែលពេលខ្លះមួយចំនួនតូច អាចបាននិយាយជ្រុលជ្រួស​លើសលោះ ​ហើយគេ​ប្រកាន់​ក្នុងចិត្ត​។ ត្រូវដឹងថា គេជាសាច់ថ្លៃ គេមិនមែនស្តាប់ហើយ​បំភ្លេច​ចោលដូចខាងយើងទេ។

២ អារម្មណ៍ដែលគេ​នៅសេសសល់សម្រាប់មនុស្សអតីត

គ្មានអ្នកណាអាចលុបអតីត ១០០% ចេញបេះដូងទេ។ វាជារឿងធម្មតាដែលគ្រប់គ្នា​នៅតែអាចជាពីដំបៅ​ចាស់ តែវារមែង​បន្សល់ស្នាម។ ពេលខ្លះ មិនសប្បាយចិត្ត​ឬស្មុគស្មាញ ឬឈ្លោះគ្នា​ក្នុងផ្ទះ ​ភាគីណាម្នាក់រមែងលួចនឹកដល់អ្នកចាស់។​ បើអ្នកដឹងជម្រៅ​ចិត្ត​គូជីវិត​ត្រង់ណេះ​មែន ក៏មិនចាំបាច់ខឹងអ្វី​ដែរ។ គួរតែគិតថា​នេះ​ជាករណីធម្មតា។ មនុស្ស​អាចនឹកគ្នា តែមិនមែនមានន័យ​ថារស់នៅជាមួយគ្នាបាននោះទេ។ រស់ជាមួយគ្នា គួររៀនធ្វើមិនដឹងមិនឮខ្លះ។

៣ អារម្មណ៍​ដែលគេមិនសូវចូលចិត្ត​មិត្តភក្តិយើង

គ្រួសារមិនមែន​ចេះតែរអ៊ូ​ប្រាប់ពីអារម្មណ៍នេះទេ គេខ្លាចយើង​អាក់អន់ចិត្ត​ដែលគេសម្តែង​ការមិនពេញចិត្ត​មិត្តភក្តិជិតដិតរបស់យើង។ បើមាន​ត្រង់ណាផុលរមាស់ ទាស់ចិត្ត​​យើងសម្ងំស្ងៀមបន្តិចក៏មិនអីដែរ។ ការដែលគេ​លាក់អារម្មណ៍មិនពេញ​ចិត្ត​ចំពោះអ្នកណាម្នាក់មកពីខាងយើង ហើយគេមិននិយាយចេញមក​គឺមិនមែន​មានន័យ​ថាគេ មិនស្មោះត្រង់ឬមិនល្អឥតខ្ចោះដូចគេធ្លាប់​សន្យា​មិនលាក់លៀមគ្នានោះទេ​ ព្រោះរឿងខ្លះប្រាប់ទៅក៏មិនចំណញអ្វីទំាងអស់។

៤​ មិនប្រាប់ដាច់ខាត​ពី​ចំណុចខ្សោយ​លើ​រាងកាយ​ប្តីឬប្រពន្ធ

រូបតំណាង

មនុស្ស​ស្រលាញ់គ្នាមិនដែលនិយាយពីអារម្មណ៍ពិតទាក់ទង​នឹងចំណុចមិនល្អលើរាងកាយគ្នាទេ ​ព្រោះស្នេហាពួកគេ​មិនមែន​កើតឡើងដោយសារ​រឿងនោះឡើយ។ អ្នកត្រូវចេះសម្អាត​ប្រាណ និងអនាម័យ បង្កើតអារម្មណ៍រ៉ូមែនទិកឱ្យគ្នា ព្រោះ​ស្នេហា​ដែលសោះកក្រោះ ហើយ​គ្មាន​ភាគីណា​និយាយ​ទៀត កាន់តែនាំ​ទៅដល់ជីវិត​អាពាហ៍ពិពាហ៍មួយដ៏ធុញទ្រាន់បាន៕

ប្រែសម្រួល៖ ស្រស់

ចុចអាន៖ នាង​កំពុង​តែពេញចិត្ត​អ្នកដែរអត់? ​ពិនិត្យ​មើល​សញ្ញាទំាងនេះ

ចុចអាន៖ ជា​បុរស​ពិត​ប្រាកដ​និង​រឹងមាំ​ម្នាក់ ខ្ញុំ​អាច​យំ​បាន​ទេ?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

រដ្ឋបាល​រាជធានី គ្រោង​កែលម្អ​សួនច្បារ​មុខក្រសួង​ការពារ​ជាតិ​ឡើងវិញ​ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​ស្រស់ស្អាត

ព័ត៌មានជាតិ4 hours ago

ធនាគារជាតិ​នឹង​ជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ឱ្យ​កាន់តែ​ទំនើប ថែមទៀត​

ព័ត៌មានជាតិ5 hours ago

លោក ស សុខា ប្រកាស​ផ្តល់​អាហារូបករណ៍​ ១០០% ចំនួន ៥០​កន្លែង នៅ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​ព្រែកលៀប

ព័ត៌មានជាតិ5 hours ago

លោក ស ថេត គំរាម​ចាត់​វិធាន​ការ​ចំពោះ​អ្នកសារព័ត៌មាន​ណា​ ដែល​មិន​ស្តាប់​ការ​ណែនាំ​របស់​សមត្ថកិច្ច

ព័ត៌មានជាតិ5 hours ago

ស្អែកនេះ សម្តេចតេជោ នឹង​អញ្ជើញ​សម្ពោធ​អគារ​ទីស្តី​ការ​ថ្មី​ ក្រសួងសាធារណការ​ និង​វិទ្យាស្ថាន “តេជោសែន សាធារណការ​ និង​ដឹកជញ្ជូន”

ព័ត៌មានពេញនិយម