KPT+
មើលយ៉ាងណាដឹងថា នាងទំនេរឬមានសង្សារតែមិនប្រាប់ឱ្យគ្រប់គ្នាដឹង?
ជីវិតនៅលីវមិនបានអាក្រក់ណាស់ណាទេ សំខាន់នៅលីវដោយសប្បាយចិត្ត និងរៀនពីរបៀបដើម្បីឱ្យមានផាសុកភាពនៅក្នុងភាពឯកោមួយនេះ។
នៅបស្ចឹមប្រទេស គេសម្គាល់មនុស្សស្រីនៅលីវ ឬមានសង្សាររួចហើយលើចំណុចទាំងនេះ៖
១. ចម្អិនអាហារដោយខ្លួនឯង

នាងបានក្លាយជាមេចុងភៅល្អម្នាក់ទាំងមិនដឹងខ្លួន ដោយនិយមចម្អិនអាហារញ៉ាំសម្រាប់ខ្លួនឯង មិនអំពល់ទិញក្រៅឡើយ។
២. ក្លាយជានារីក្លាហានម្នាក់

នៅពេលមានអ្វីបែកបាក់ ឬខូចជុំវិញផ្ទះ នាងរៀនជួសជុលវាដោយខ្លួនឯង។ កុំព្យូទ័រឈប់ដំណើរការ នាងក៏អាចដោះស្រាយបញ្ហានោះ។ នៅពេលយានជំនិះខូចភ្លាមៗ នាងដើរតួជាជាងមេកានិចដោយខ្លួនឯង។ មិនចាំបាច់ត្រូវការបុរសណាម្នាក់ ដើម្បីដោះស្រាយជំនួសឡើយ។
៣. សម្លាប់សត្វល្អិតដោយខ្លួនឯង

មានសត្វពីងពាងក្នុងបន្ទប់ ឬមានកន្លាតនៅក្នុងផ្ទះបាយ? មិនបាច់បារម្ភឬភ័យខ្លាចដូចនារីដទៃ ក្នុងនាមជាមនុស្សស្រីនៅលីវម្នាក់ នាងគ្រាន់តែទាញថ្នាំសម្លាប់សត្វល្អិតបាញ់ក៏ចប់បាត់ទៅហើយ។
នាងមិនខ្ចីទៅរកនរណាម្នាក់ផ្សេង ដើម្បីបំពេញការងារនៅចំពោះមុខនោះទេ ហើយក៏គ្មានជម្រើសអ្វីក្រៅពីក្លាហានប្រឈមមុខនឹងសត្វល្អិតទាំងនោះដែរ។
៤. ដឹកទំនិញដោយខ្លួនឯង

នៅពេលនិយាយពីការលើកទម្ងន់ធ្ងន់ៗ នាងបានរៀនពីវិធីពឹងផ្អែកលើខ្លួនឯង។ នាងលែងត្រូវការអ្នកផ្សេងដើម្បីលើកវត្ថុធ្ងន់ស្រាលសម្រាប់ខ្លួនទៀតហើយ។
និយាយរួម នាងរៀនចេះធ្វើអ្វីដោយខ្លួនឯង ដោយមិនពឹងផ្អែកលើមិត្តប្រុស ឬអ្នកផ្សេងទៀតដើម្បីដឹកអីវ៉ាន់នោះទេ។
៥. ទិញសម្លៀកបំពាក់តម្រូវចិត្តខ្លួនឯង

កាលពីមុន អាចថាទិញសម្លៀកបំពាក់និងតុបតែងខ្លួនសម្រាប់ផ្គាប់មិត្តប្រុស ឬអ្នកដទៃ។ តែបច្ចុប្បន្ននាងគ្រាន់តែទិញអ្វីដែលខ្លួនឯងចង់បាន និងមានអារម្មណ៍ល្អតែប៉ុណ្ណោះ។
៦. ចេញទៅមើលកុនតែម្នាក់ឯង

រាល់ពេលមានភាពយន្តចាក់បញ្ជាំងនៅរោងកុនថ្មីៗដែលចង់មើល នាងលែងស្វែងរកកាលបរិច្ឆេទនិងណាត់អ្នកណាមកមើលរួមគ្នាទៀតទេ។
គ្រាន់តែគេបង្ហាញម៉ោងចាក់ផ្សាយ នាងក៏ចិត្តក្ដៅចិត្តទៅមើលតែឯង មិនចាំបាច់បបួលដៃគូដូចមុន។
៧. ចាត់ទុកខ្លួនឯងជាអំណោយ

នៅពេលនិយាយពីអំណោយ នាងលែងជានារីទន់ខ្សោយពឹងផ្អែកលើអ្នកដទៃដើម្បីទិញអំណោយទៀតហើយ។ ឧទាហរណ៍ពីថ្ងៃកំណើតដែលជិតមកដល់ នាងក៏មិនរំពឹងថានឹងមានអំណោយពីអ្នកផ្សេង តែនាងចេញក្រៅ ហើយទិញអ្វីដែលខ្លួនឯងចង់បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ គុណសម្បត្តិនិងគុណវិបត្តិដែលមិនគួរប្រើគណនីបណ្ដាញសង្គមរួមគ្នាជាមួយដៃគូ
ចុចអាន៖ ទោះមិនទាន់មានគូ តែយើងអាចនៅ «លីវ» យ៉ាងរីករាយតាមរបៀបទាំងនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


