KPT+
អ្នកពូកែសន្សំប្រាក់តែងប្រើវិធីនេះពេលដើរទិញទំនិញ
ជាទូទៅ ឲ្យតែបានដើរផ្សារ មិនថាមានលុយប៉ុន្មានក៏មិនងាយសល់ដែរ។ ដើរទិញអីវ៉ាន់ម្ដងៗ មានប៉ុន្មានក៏ចាយខ្ទេចទាំងអស់។ ជួបកាល មកពីផ្សារវិញ មិនបានទាំងរបស់ដែលត្រូវទិញទៀត។
តើគួរធ្វើយ៉ាងណា ចំពោះបញ្ហានេះ? ហើយធ្វើយ៉ាងម៉េចអាចសន្សំប្រាក់រាល់ពេលដើរទិញទៅនិញ?
១. ធ្វើបញ្ជីរទិញទំនិញ

រៀបបចំផែនការឲ្យរួចរាល់ មុនដើរទិញទំនិញជាមួយនឹងបញ្ជីដែលមានស្រាប់។ ការធ្វើបែបនេះ មិនធ្វើឲ្យយើងវង្វេង ដោយចេះតែទិញនេះឬទិញនោះ តាមការនឹកឃើញឡើយ។
២. ដើរផ្សារម្នាក់ឯង
ការសិក្សាមួយបានរកឃើញថា អ្នកទៅទិញទំនិញតែឯង អាចកាត់បន្ថយការចំណាយរហូត ៦៥% ខណៈអ្នកដើរផ្សារជាមួយគ្រួសារឬមិត្តភ័ក្ដិអាចបន្ថយការចាយវាយបានតែ ៣២% ប៉ុណ្ណោះ។

៣. ស្ដាប់ភ្លេងកំដរពេលដើរផ្សារ
ពេលណាដើរទិញទំនិញតែឯង ដើម្បីកុំឲ្យអផ្សុក អាចដាក់កាសត្រចៀកស្ដាប់ចម្រៀងបាន។ ចិត្តវិទូផ្នែកអតិថិជននិងជាសាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Deakin លោក Paul Harrisons ណែនាំឲ្យដើរទិញឥវ៉ាន់ជាមួយការសា្ដប់តន្ត្រី ព្រោះអាចជួយឲ្យការសម្រេចចិត្តទិញបានត្រឹមត្រូវ។
៤. ញ៉ាំអាហារមុនទៅផ្សារ
តាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយលោក Alison Jing Xu នៅសាកលវិទ្យាល័យ Minnesota បានរកឃើញថា វាជាការល្អ បើញ៉ាំអាហារឲ្យឆ្អែតមុនពេលទិញអីវ៉ាន់គ្រប់ប្រភេទ ដោយរាប់បញ្ចូលទាំងការទិញទំនិញតាមអ៊ិនធរណិតផងដែរ។
អ្នកស្រាវជ្រាវបានឲ្យដឹងថា អ្នកដើរផ្សារជាមួយការឃ្លាន មិនត្រឹមតែទិញផលិតផលតែជាម្ហូបអាហារច្រើនប៉ុណ្ណោះទេ ប៉ុន្តែពួកគេនឹងចំណាយច្រើនជាងមុនរហូតដល់ ៦០% ។ ភាពស្រេកឃ្លានជាកត្តាចម្បងធ្វើឲ្យមនុស្សចង់បានហើយ ចង់បានទៀត។ ដូច្នេះ ពេលត្រូវដើរទិញឥវ៉ាន់ សូមបរិភោគជាមុនសិន។
៥. ទិញឥវ៉ាន់មួយអាទិត្យម្ដង

ទម្លាប់ល្អក្នុងការទិញអីវ៉ាន់ គឺកាត់បន្ថយការដើរផ្សាឲ្យបានតិចតាមដែលអាចធ្វើទៅបាន។ បើទិញជាប្រភេទអាហារ គួរទិញយកមកទុកក្លាសេឲ្យគ្រប់មួយអាទិត្យតែម្ដង ដើម្បីបន្ថយចំណាយលើការធ្វើដំណើរ ពេលវេលា ក៏ដូចជាថវិកាលើទំនិញកំប៉ិកកំប៉ុក។
៦. ចូលតែកន្លែងណាដែលត្រូវទិញទំនិញ

ប្រសិនបើត្រូវទិញបន្លែត្រីសាច់ ត្រូវចូលកន្លែងលក់បន្លែត្រីសាច់ ឬបើត្រូវទិញអាហារកំប៉ុងនិងអាហារក្រៀម ត្រូវចូលតែកន្លែងលក់ទំនិញនោះទៅបានហើយ។ កុំចេះតែនាំខ្លួនឯងឲ្យដើរមើលនេះឬដើរមើលនោះ តាមចំណង់។ ការដែលដាក់គោលដៅច្បាស់ក្នុងការដើរផ្សារ អាចជួយមិនឲ្យខ្ជះខ្ជាយលុយលើរបស់មិនចាំបាច់។
៧. ស្វែងរកការបញ្ចុះតម្លៃនានា

នៅតាមបណ្ដាផ្សារទំនើបមិនខ្វះទេកម្មវិធីបញ្ចុះតម្លៃលើមុខទំនិញស្ទើរតែរាល់ថ្ងៃ។ ដូច្នេះយើងអាចស្វែងរកកម្មវិធីទាំងនោះ ដើម្បីជួយឲ្យការចំណាយអស់កាន់តែតិច។ សម្រាប់អ្នកនៅតាមជនបទ អាចពុំមានកម្មវិធីបែបនេះ ប៉ុន្តែក៏មានការបញ្ចុះថ្លៃនៅពេលល្ងាច មុនអ្នកលក់រើអីវ៉ាន់ផងដែរ ព្រោះពួកគេចង់បង្ហើយទំនិញ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ asiaone
ចុចអាន៖ ទិញអីវ៉ាន់ ទិញដោយវិធីឆ្លាតវៃទំាងនេះក្នុងរដូវកាលកូវីដ-១៩
ចុចអាន៖ អាជីវកម្មខ្នាតតូចនៅតែអាចរកស៊ីក្នុងវិបត្តិកូវីដ ប្រសិនចេះវិធីទាំងនេះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ