KPT+
១០ ចំណុចត្រូវដឹង មុនបាញ់ឡេស័រជម្រុះរោម
វិធីជម្រុះរោមមានច្រើនណាស់ ប៉ុន្តែសម័យទំនើបមនុស្សចូលចិត្តប្រើឡេស័រជាងដោយសារតែប្រសិទ្ធិភាពខ្ពស់ និងការពាររោមមិនអោយដុះមកវិញ ។ យ៉ាងណាមិញ មុននឹងអ្នកសម្រេចចិត្តទៅបាញ់ឡេស័រ អ្នកគប្បីដឹងពី ១០ ចំណុចនេះសិន ៖
១. មិនសូវឈឺទេ

ពន្លឺដែលយើងឃើញនឹងបំលែងទៅជាកម្ដៅទៅកម្ទេចគល់រោមចេញមិនឲ្យដុះវិញ ដូច្នេះអ្នកធ្វើសេវាកម្មនឹងមានទទួលអារម្មណ៍ឆក់ៗបន្តិចអំឡុងពេលបាញ់ ។
២. ត្រូវចំណាយពេលទើបបានផល
បន្ទាប់ពីធ្វើសេវាកម្មបាន ២-៣សប្ដាហ៍ទើបឃើញភាពខុសប្លែក សម្រាប់លទ្ធផលចុងក្រោយនឹងឃើញបន្ទាប់ពីបាញ់បាន ៨-១២ដង ។
៣. ត្រូវកោរឬឈូសរោមមុនបាញ់

ហាមដករោមមុនបាញ់ ដោយសារភ្លើងត្រូវការកម្ទេចគល់រោម បើគ្មានរោមទេពេលកំពុងបាញ់ទេវាគ្មានប្រសិទ្ធិភាពឡើយ ។ មួយវិញទៀតបាញ់ទាំងរោមនៅវែង ធ្វើឲ្យធុំឈ្ងៀម ឬរលាកស្បែក ។
៤. ហាមទៅហាត់ប្រាណភ្លាមៗ
កម្ដៅពីពន្លឺឡេស័រស្ថិតនៅស្បែករបស់អ្នកពេញ ២៤ម៉ោង អ្នកមិនត្រូវហាត់ប្រាណ សោណា ឬ មុជទឹកក្ដៅទេ ។ មិនដូច្នោះទេ អ្នកនឹងឆ្លងបាក់តេរី ឬ រលាកស្បែក ។
៥. ត្រូវចេះខ្លាចពន្លឺព្រះអាទិត្យ
ពេទ្យសើរស្បែកហាមអ្នកមិនឲ្យហាលថ្ងៃកាន់តែយូរកាន់តែល្អ សម្រាប់អ្នកមានស្បែកខ្លោចដោយសារកម្ដៅថ្ងៃវិញមិនទាន់អាចទទួលសេវាកម្មបានឡើយ ។

៦. បាញ់មិនស្រួលអាចដុះវិញលើសដើម
ការបាញ់ឡេស័រតម្លៃថ្លៃមិនប្រាកដថាមានប្រសិទ្ធិភាពទេ អាស្រ័យលើសាមីខ្លួនទាំងស្រុង ។ អ្នកខ្លះទទួលប្រសិទ្ធិភាព ខ្លះទៀតដុះកាន់តែច្រើន និងខ្លះទៀតគ្មានផលអ្វីទាំងអស់ ។
៧. អ្នកប្រហែលជាត្រូវផ្លាស់ប្ដូរផលិតផល
ហាមប្រើប្រាស់ ស្ក្រាប់, អាស៊ីត glycolic, និងគ្រីម retinol creams បន្ទាប់ពីបាញ់បានពីរថ្ងៃ ។ ជាពិសេសហាមជម្រុះកោសិកា និងប្រើប្រាស់ពណ៌លាបស្បែកបន្ទាប់ពីបាញ់បានពីរសប្ដាហ៍ ។
៨. មានអត្ថប្រយោជន៍ផ្សេងៗទៀត
ការបាញ់ឡេស័រជួយព្យាបាលរលាកគល់រោម ធ្វើឲ្យស្បែកម៉ត់រលោង និងកាត់បន្ថយរោមបានរហូត ។

៩. ធ្វើបានគ្រប់សម្បុរ
កាលពីជំនាន់មុនមិនសូវទំនើបទើបគេមិនណែនាំឲ្យអ្នកសម្បុរខ្មៅទៅប្រើសេវាកម្ម ព្រោះខ្លាចម៉ាស៊ីនចាប់ពណ៌ខុស ។
១០. មិនមានប្រសិទ្ធិភាពពេញមួយជីវិតទេ
ជាការពិតណាស់អ្នកមិនអាចបំបាត់វាទាំងស្រុងនោះទេ មិនយូរមិនឆាប់រោមនឹងដុះមកវិញគ្រាន់តែក្នុងបរិមាណតិចជាងមុនប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ វារី
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


