KPT+
រូបមន្តម៉ាសបិទមុខធម្មជាតិ ជួយប្រឆាំងនឹងភាពចាស់ ស្រីៗមិនគួររំលង!
នៅពេលចូលដល់វ័យជាងម្ភៃក្រាស់ ច្បាស់ណាស់ថា គ្នាយើងអាចនឹងសង្កេតឃើញសញ្ញានៃភាពចាស់ដែលលេចឡើងនៅលើស្បែក។ ពេលខ្លះ ផលិតផលថែរក្សាសម្រស់ជាច្រើនដែលមានលក់នៅលើទីផ្សារ មិនត្រូវនឹងស្បែកយើងឡើយ។ ដូច្នេះហើយ យើងអាចសាកល្បងប្រើម៉ាសបិទមុខរូបមន្តធម្មជាតិខាងក្រោមនេះ ដើម្បីជួយប្រឆាំងនឹងភាពចាស់ ជួយឲ្យស្បែកភ្លឺថ្លាក្មេងជាងវ័យ ព្រមទាំងការពារបញ្ហាស្បែកស្ងួត។
១. ម៉ាសត្រសក់
កិនត្រសក់កន្លះផ្លែ ដោយបន្ថែមទឹកក្រូចឆ្មារមួយស្លាបព្រាបាយ ហើយលាបនៅលើផ្ទៃមុខ រួចទុកចោលរយៈពេល១០ ទៅ២០នាទី។ បន្ទាប់មក លាងជម្រះជាមួយនឹងទឹកត្រជាក់ ជាការស្រេច។ គ្នាយើងអាចអនុវត្តន៍រូបមន្តនេះ ជារៀងរាល់ថ្ងៃ ដើម្បីជួយឲ្យស្បែកក្មេងជាងវ័យ និងភ្លឺថ្លា។
២. ម៉ាសប្រទាលកន្ទុយក្រពើ
ជាមួយគ្នានេះដែរ ស្រីៗយើងក៏អាចប្រើប្រទាលកន្ទុយក្រពើប្រមាណ២ស្លាបព្រាបាយ ដោយលាយជាមួយនឹងទឹកក្រូចឆ្មារចំនួនពីរបីដំណក់ រួចច្របល់ល្បាយឲ្យសព្វល្អ។ បន្ទាប់មក លាបលើផ្ទៃមុខ និងទុកចោលប្រហែលជា១០នាទី សឹមលាងជម្រះចេញជាមួយនឹងទឹកធម្មតា។ ម៉ាសនេះ មានប្រសិទ្ធភាពបង្ការការបំផ្លាញខូឡាជែន និងបញ្ចៀសស្នាមជ្រីវជ្រួញ។ គ្នាយើងអនុវត្តន៍រូបមន្តនេះ ជារៀងរាល់ថ្ងៃតាមតម្រូវការ។

៣. ម៉ាសកាហ្វេ
រូបមន្តម៉ាសមួយប្រភេទនេះវិញ គ្នាយើងអាចលាយម្សៅកាហ្វេចំនួន១ស្លាបព្រាបាយ និងម្សៅកាកាវចំនួន១ស្លាបព្រាបាយ។ បន្ទាប់មកចាក់ប្រេងដូងចំនួន១ស្លាបព្រាបាយ រួចកូរឲ្យសព្វល្អ ទើបយកមកលាបនៅលើផ្ទៃមុខ និងក ដោយទុកចោលរយៈពេល១៥ ទៅ៣០នាទី មុននឹងលាងជម្រះចេញជាមួយនឹងទឹកត្រជាក់។ រូបមន្តម៉ាសកាហ្វេនេះ អាចអនុវត្តន៍ពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ និងជួយជម្រុះកោសិកាងាប់ៗពីស្បែក៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ