សុខភាព
ប្រើផលិតផលត្រូវសុខៗ ស្រាប់តែគ្មានប្រសិទ្ធភាពដូចមុន
Tachyphylaxis គឺជាស្ថានភាពស្បែកស៊ាំនឹងគ្រឿងផ្សំសកម្មៗ ធ្វើឲ្យស្បែកលែងទទួលបានលទ្ធផលដូចពេលប្រើដំបូង ហើយគ្រឿងផ្សំទាំងនោះមានដូចជា គ្រីមស្ទេរ៉ូអ៊ីត retinol និងអាស៊ីត salicylic ។

ជាទូទៅ គ្រូពេទ្យសើរស្បែកធ្វើការណែនាំឲ្យអ្នកប្រើប្រាស់សារធាតុសកម្មដំបូងៗតិចៗដើម្បីសម្របស្បែកទៅនឹងធាតុផ្សំទាំងនោះ។ ផ្ទុយទៅវិញអ្នកជំនាញសើរស្បែក Debbie Thomas គាត់និយាយថា ផលិតផលបាត់បង់ប្រសិទ្ធិភាពដោយសារស្បែកស៊ាំមិនទទួលយកទៀត ។

ប្រៀបបានដូចជាថ្នាំដែរ ផឹកយូៗទៅក៏លែងត្រូវដោយប្រការណាមួយ ប៉ុន្តែមិនមានន័យថាស្បែកមុខអ្នកខូចនោះទេ ។ ខណៈស្បែកមុខទាមទារឲ្យមានការផ្លាស់ប្ដូរផលិតផល អ្នកគប្បីធ្វើការស្រាវជ្រាវជាមុនសិន ជៀសវាងការពុលស្បែកមុខ ទោះបីជាផលិតផលនោះជាផលិតផលសុទ្ធ ហើយថ្លៃក៏ដោយ។ ជាមួយគ្នានេះដែរ ការប្រើប្រាស់ឡេការពារម្ដៅថ្ងៃ កុំរំលងឲ្យសោះ ព្រោះថាវាក៏ជាកត្តាជំរុះប្រសិទ្ធិភាពរបស់ផលិតផលដែរ បើគ្មានឡេការពារកម្ដៅថ្ងៃទេ គ្រឿងផ្សំដែលប្រើទាំងប៉ុន្មាននឹងរលាយទៅតាមពន្លឺព្រះអាទិត្យ ។

ក្នុងករណីនេះ អ្នកអាចសាកល្បងជម្រុះកោសិកាចាស់ៗចេញ ឬប្ដូរផលិតផលតែម្ដងក៏បានដែរ ។ សូមកុំយល់ច្រឡំថាការប្រើប្រាស់ផលិតផលដូរចុះឡើងប៉ះពាល់ស្បែក ព្រោះផលិតផលខ្លះមិនអាចប្រើត្រូវរហូតទេ យ៉ាងណាក្ដីវាមិនមែនជារឿងគួរឲ្យភ័យបារម្មណ៍ឡើយ ៕
ប្រែសម្រួលដោយ ៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


