KPT+
ផ្ដើមពីអ្នកកាត់សក់ប្រាក់ខែ ៥០ ដុល្លារ JB ក្លាយជាជាងដែលមហាសេដ្ឋីដណ្ដើមចង់បាន
JB ឬមានឈ្មោះពិតថា Jamiel Bustos គឺជាជាងកាត់សក់ និងបុគ្គលិកលក្ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏លេចធ្លោមួយរូបនៅក្នុងប្រទេសកាណាដា ដែលគេស្គាល់ជាចម្បងនៅក្នុងការបង្ហោះវីដេអូពាក់ព័ន្ធនឹងមាតិកាកាត់សក់ និងរបៀបរស់នៅនៅលើគណនី TikTok ផ្ទាល់ខ្លួនដែលមានឈ្មោះថា jbalwaysfresh ដោយសារតែភាពល្បីល្បាញនៃគណនី គាត់ប្រមូលអ្នកតាមដានជាង ៨ លាននាក់ និងជាង ១៤៧ លានចូលចិត្តនៅលើវេទិកាមួយនេះ។
យ៉ាងណា រឿងរ៉ាវរបស់ជាងកាត់សក់ជនជាតិហ្វីលីពីនរូបនេះបានក្លាយជាចំណាប់អារម្មណ៍របស់ក្រុមមហាសេដ្ឋីប្រាក់លាននៅទូទាំងពិភពលោក។ ជាពិសេស ក្មេងជំទង់បានទាក់ទាញការចាប់អារម្មណ៍ដល់អ្នកផ្សេងទៀតដោយសារតែភាពប៉ិនប្រសប់ កំប្លែងរបស់ខ្លួន តាមរយៈវីដេអូនៅក្នុងជំនាញកាត់សក់ឲ្យអ្នកមានៗជាច្រើន។
មិនត្រឹមប៉ុណ្ណឹងទេ តាមរយៈវីដេអឃ្លិបមួយទៀតដែល JB បានមកដល់ប្រទេសកម្ពុជាកាត់សក់ឲ្យកូនសេដ្ឋីហនុមាន នាប៉ុន្មានថ្ងៃមុន បានកក្រើកពេញបណ្ដាញអ៉ិនធើណេត ជាពិសេស TikTok ដោយរូបលោកទទួលបានប្រាក់៣ម៉ឺនដុល្លារគ្រាន់តែកាត់សក់ប៉ុណ្ណោះ។

តើអ្វីដែលប្រែក្លាយ JB ពីក្មេងធម្មតាម្នាក់ មកជាជាងកាតសក់ល្បីល្បាញសល់លុយវាល់លានបែបនេះ?
មុនពេលទទួលបានកិត្តិនាមល្បីល្បាញដូចសព្វថ្ងៃ JB ពីមុនត្រឹមជាជាងធម្មតាម្នាក់ ដែលមានជំនាញកាត់សក់នៅពេលមានអាយុ ១៤ ឆ្នាំ ក្នុងឆ្នាំ ២០១៧ ។ ដោយសារតែនិស្ស័យចូលចិត្ត ទើបរូបគេចង់ផ្តល់វាដល់អ្នកដទៃដោយផ្តើមសួរមិត្តភក្តិនៅសាលាថាមានអ្នកណាស័គ្រ្មចិត្តធ្វើជាភ្ញៀវដល់គេបានទេ។ ប៉ុន្តែគ្មានមិត្តម្នាក់ណាទុកចិត្តជាមួយនឹងកន្ត្រៃទេ ទើបគេសម្រេចចិត្តកាត់សក់ដោយខ្លួនឯងវិញ។ រៀងរាល់ពីរបីសប្តាហ៍ម្តង JB តែងតែបង្ហាញមុខទៅសាលាជាមួយនឹងការកាត់សក់ចម្លែក ឬមើលទៅគួរឲ្យខ្លាច ហើយក្មេងៗផ្សេងទៀតបានសើចចំអកឲ្យគេ។ នៅចុងឆ្នាំដដែល មិត្តម្នាក់បានឲ្យ JB សាកល្បងកាត់សក់ឲ្យគាត់ ដោយសារឃើញប្លែកហើយស្អាតជាងមុន ទើបហើយមិត្តរួមថ្នាក់ពីរបីនាក់ទៀតក៏បានឲ្យគេកាត់ដូចគ្នា។
ក្រោយមក នៅអាយុ ១៥ ឆ្នាំ JB ត្រូវបានគេជួលឲ្យធ្វើជាកូនជាងនៅហាងកាត់សក់តាមចិញ្ចើមផ្លូវមួយ ក្បែរកន្លែងធ្វើការឪពុកម្តាយ។ ធ្វើការលើកដំបូងលោកបានត្រឹមតែជាបោសសម្អាតកម្រាលឥដ្ឋ ដោយទទួលបានប្រាក់ប្រហែល ៥០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែលោកបានលួចរៀនល្បិចពីជាងកាត់សក់ចាស់ៗ ដូចជារបៀបចម្លងការកាត់ដ៏ពេញនិយមជាដើម។ ក្ដីសង្ឃឹមរបស់ JB គឺមកទីនេះមិនមែនធ្វើដើម្បីលុយទេ តែគេមានចិត្តចង់កាត់សក់ ហើយតាំងចិត្តរៀនអ្វីដែលខ្លួនអាចធ្វើបាន។
ពីរឆ្នាំក្រោយមក នៅពេលដែល JB រៀនថ្នាក់ទី១១ កូវីដ-១៩បានវាយប្រហារ ហាងបានបិទទ្វារ ទើបរូបគេឈប់ទៅកាត់សក់មួយរយៈ។ យ៉ាងណា JB នៅតែព្យាយាមរកវិធីប្រើប្រាស់ស្ថានភាពដ៏លំបាកនេះ ដើម្បីជាប្រយោជន៍ដល់ខ្លួនគេ។ ប៉ុន្មានខែនៃការរាតត្បាត ទើបលោកបានដឹងថា TikTok គឺជាកន្លែងមួយដែលអាចបង្ហាញមុខឲ្យគេស្គាល់។ នៅខែកក្កដាឆ្នាំ ២០២០ លោកបានបង្កើតគណនីផ្ទាល់ខ្លួន ហើយចាប់ផ្តើមបង្ហោះជារៀងរាល់សប្តាហ៍។ នាពេលនោះលោកបានបង្ហោះរឿងកំប្លែងអំពីការកាត់សក់ចៅហ្វាយពេលគាត់កំពុងដេកលក់ និងរាំលើកៅអីរបស់ជាងកាត់សក់។ ភ្លាមៗ គណនីស្រាប់តែមានការកើនឡើងជាលំដាប់នៅខែធ្នូ រហូតឈានដល់ ៣០ម៉ឺនអ្នកតាមដាន ហើយចាប់ផ្ដើមទទួលបានសារជាច្រើនពីអ្នកដែលចង់ឲ្យគេកាត់សក់។
ភ្ញៀវដំបូងគេបង្អស់គឺមិត្តភក្តិ JB បានណែនាំឲ្យស្គាល់ ដែលជាមេធាវីអចលនទ្រព្យរស់ក្នុងវិមានដ៏ធំនៅតូរ៉ុនតូ ហើយគេបានថតវីដេអូរបស់ JB ដើរលើផ្លូវក្រាលថ្មដែលមានរថយន្ត Teslas ចតចោលរាប់រយគ្រឿង។ មិនខុសពីវីដេអូមុនទេ ភ្ញៀវជាសេដ្ធីនោះធ្វើជាដេកលក់ហើយ JB បានមកដាស់គាត់ឲ្យក្រោកឡើង ដោយរូបគេបានដាក់ចំណងជើងវីដេអូថា កាត់សក់អតិថិជនអ្នកមានរបស់ខ្ញុំ។ ឃ្លិបនោះទទួលបានអ្នកទស្សនាជាង ១០លាននៅលើ TikTok ហើយតាមរយៈវីដេអូនោះ ការតាមដានស្រាប់តែបានកើនឡើងដល់មួយលាននៅចុងឆ្នាំ ២០២០។
ចាប់តាំងពីពេលនោះមក JB ត្រូវបានគេទទួលស្គាល់យ៉ាងទូលំទួលាយដោយសារតែចំណងជើង កាត់សក់មហាសេដ្ឋី ឬ Cutting a Million ។ ក្រោយៗមកទៀត JB បានទាក់ទងទៅសហគ្រិន តារាល្បីៗ និងមហាសេដ្ឋី ហើយបានស្នើការកាត់សក់របស់ពួកគេជាថ្នូរនឹងការធ្វើវីដេអូ TikTok ។ វាជាឥទ្ធិពលជាមួយនឹងតារាល្បីៗដែលលោកបានបង្ហាញ ហើយក៏កាន់តែងាយស្រួលក្នុងការស្វែងរកភ្ញៀវបន្ទាប់ទៀតដែរ។ ក្នុងរយៈពេលពីរឆ្នាំកន្លះចុងក្រោយនេះ JB បានកាត់សក់ឲ្យ Youtubers ដ៏ល្បីដូចជា Dobre Brothers និង Coby Persin តារាសម្តែងឥណ្ឌា Sonu Sood និងបុគ្គលិកអ៊ីនធឺណិតរបស់ Rashed Belhasa រហូតមានវីដេអូជិត ៣០០ នៅលើគណនី រួមទាំងឈុតនៃការធ្វើដំណើរផ្ទាល់ខ្លួន ដែលទទួលបានអ្នកតាមដាន TikTok ចំនួន ៦.៧ លាននាក់ឯណោះ។
យ៉ាងណាមិញ មកទល់សព្វថ្ងៃនេះ JB ទទួលបានប្រាក់ចំណូលរាល់លានដុល្លារជារៀងរាល់ឆ្នាំ ពីបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គម និងការកាត់សក់ឲ្យអ្នកមានៗជាច្រើនដែលគេអាចព្យាករណ៍ថា លោកមានទ្រព្យសម្បត្តិចាប់១០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ក្នុងវ័យ២០ឆ្នាំ។ ជាពិសេស គេបានបណ្តាក់ទុនយ៉ាងច្រើនចូលទៅក្នុងអាជីពផ្ទាល់ខ្លួន ដោយធ្វើដំណើរទៅកាត់សក់នៅ ទីក្រុងឌូបៃ, ឡូសអេនជឺលេស, វ៉ាន់ខូវើរ និងញូវយ៉ក ដើម្បីជួបតារាល្បីៗដើម្បីប្រមូលខ្លឹមសារនានាយកមកបង្ហោះលើគណនីផ្ទាល់ខ្លួន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


