KPT+
ការស្រាវជ្រាវរកឃើញថា ជីវិតវ័យចំណាស់មានសុភមង្គលជាងកាលនៅក្មេង
គេច្រើនតែនិយាយថា មនុស្សចាស់គឺជាក្រុមមនុស្សដែលពិបាកចិត្តជាងគេ ព្រោះពួកគាត់បានឆ្លងកាត់នូវរឿងរ៉ាវឈឺចាប់ ទាំងល្អនិងអាក្រក់មករួមគ្នា។ ប៉ុន្តែអ្នកស្រាវជ្រាវបែរជានិយាយថា ក្រុមមនុស្សចាស់គឺមានភាពរីករាយនិងសុភមង្គលច្រើនជាងក្រុមមនុស្សវ័យក្មេង។

តើមានមូលហេតុអ្វីទៅ អាចបណ្ដាលឲ្យមនុស្សចាស់មានភាពរីករាយជាងក្មេងៗ?
លោក Alan D. Castel មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បាននិយាយនៅក្នុងសៀវភៅរបស់លោកដែលមានចំណងជើងថា “ Better With Ag ” ដែលមានន័យថា ” ចិត្តវិទ្យានៃភាពជរាជោគជ័យ ” ។
នៅក្នុងការសិក្សាដែលបានធ្វើឡើងកាលពីឆ្នាំ ២០០៦ លោកបានដកស្រង់សំដីមនុស្សមួយក្រុមដែលមានអាយុពី ៣០ ឆ្នាំ ទៅ ៧០ ឆ្នាំ ដោយបានសួរថាតើក្រុមអាយុមួយណាដែលមានអារម្មណ៍រីករាយជាង។
នៅក្នុងសៀវភៅនោះបានចោទជាសំណួរសួរអំពីថា តើពួកគេមានអារម្មណ៍សប្បាយរីករាយយ៉ាងណា នៅពេលឈានដល់អាយុប៉ុណ្ណេះ។ មនុស្សខ្ទង់វ័យ ៧០ ឆ្នាំ រាយការណ៍ថា ពួកគេមានសុភមង្គកើនឡើងកាន់តែច្រើន។

តាមអ្វីដែលគ្រប់គ្នាធ្លាប់បានដឹង ភាពចាស់ជាពេលវេលាដែលសម្បូររឿងទុក្ខព្រួយ ភ័យខ្លាច និងសោកស្ដាយជាច្រើន ប៉ុន្តែផ្ទុយទៅវិញ វ័យនេះក៏ជាវ័យអាចរក្សាបាននូវភាពស្ងប់ស្ងាត់ ការដឹងគុណ និងការស្កប់ស្កល់ផងដែរ។
ដោយឡែកក្រុមអ្នកស្រាវជ្រាវមកពីវិស័យផ្សេងគ្នា ក៏បានរកឃើញបែបនេះដូចគ្នា លើបាតុភូតភាពចាស់ដ៏រីករាយ ដែលពួកគេសន្មតថា មានរឿងជាច្រើនកប់នៅទីនោះ ៖ មនុស្សវ័យចំណាស់ក្លាយជាអ្នកជំនាញខាង “ ទ្រឹស្ដីគ្រប់គ្រងអប់រំកូនចៅ” ឬ “ ផ្ដល់យោបល់ក្នុងន័យស្ថាបនា” ។ និយាយឱ្យសាមញ្ញ មនុស្សចាស់តែងគិតថា ពួកគាត់នឹងស្លាប់ ប៉ុន្តែក្នុងពេលនេះ ពួកគាត់មានកូននិងចៅៗនៅជុំវិញខ្លួន មុនដង្ហើមចុងក្រោយ។

ងាកមកមើលក្មេងៗយុវវ័យ ឬក្រុមមនុស្សវ័យកណ្ដាលវិញ ការពេញចិត្តលើជីវិតនឹងសុភមង្គលពួកគេហាក់ដូចជាដើរលើផ្លូវរាងអក្សរ U ដែលមានកំពូលភ្នំខ្ពស់បំផុត ក្នុងវ័យកុមារភាព ខណៈពិភពលោកប្រៀបបានក្បួនដ៏ធំមួយសម្រាប់ពួកគេ។ លុះដល់ពួកគេមានវ័យចំណាស់ ពួកគេបានឆ្លងគ្រប់ផ្លូវរាប់រយនោះរួចទៅហើយ ដោយគ្រាន់តែបកមកមើលអតីតកាល រួចញញឹមរីករាយ។
ការសិក្សាក៏បានបញ្ជាក់បន្ថែមថា បាតុភូតរាងអក្សរ U មានវប្បធម៌ខុសៗគ្នា សម្ពាធពីការទទួលខុសត្រូវដ៏ធំបំផុត ការចិញ្ចឹមកូន បង់ថ្លៃសិក្សា និងបង់រំលស់ផ្ទះជាដើម។ បន្ទាប់តស៊ូដើម្បីធ្វើឱ្យដៃគូ ឬកូនៗទទួលបានជោគជ័យ ថ្ងៃដែលពួកគាត់ព្រមទទួលយក ក៏បានក្លាយជាអំណោយពេលាចាស់ទៅ។

ជីវិតអាចជាខ្សែនៃព្យុះកំបុតត្បូង ដែលមកពិសោធន៍លើជីវិតទាំងរឿងល្អនិងរឿងអាក្រក់។ នៅពេលដែលចាស់ៗបានឆ្លងកាត់ដំណើរការល្អក់កករនោះរួចមក ជីវិតពួកគាត់នឹងប្រែស្រស់ថ្លាដល់ដង្ហើមចុងក្រោយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ iheartintelligence
ចុចអាន៖ អ្នកវិទ្យាសាស្ត្របកស្រាយអាថ៌កំបាំងក្នុងការរស់នៅមានសុភមង្គលពេលវ័យចំណាស់
ចុចអាន៖ នៅក្មេងមានមិត្តល្អច្រើន ជួយកាត់បន្ថយជំងឺភ្លេចភ្លាំងពេលដល់វ័យចំណាស់
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


