KPT+
មានទម្លាប់ចង់បានអ្វីលឿនៗ ហ៊ឺហានិងខ្ជិលច្រអូស ជីវិតលំបាកនៅរង់ចាំ
លទ្ធផលជោគជ័យមិនថា ជារឿងការងារ ការរស់នៅផ្ទាល់ខ្លួន ការរស់នៅក្នុងសង្គមមិនមែនបានមកងាយៗនោះទេ។ ការគិតរបៀបខាងក្រោមអាចឲ្យអ្នកបរាជ័យដូចពាក្យចាស់លោកថា មុជមិនជ្រៅ ទៅមិនឆ្ងាយ៖
១.ចូលចិត្តការងារដែលស្រួលទទួលជោគជ័យបានដោយងាយ
អ្នកដែលតែងតែជោគជ័យក្នុងជីវិត ត្រូវព្យាយាមយ៉ាងខ្លាំងដោយការខិតខំប្រឹងប្រែងប្តូរមកដោយកម្លាំងកាយ កម្លាំងចិត្ត តំណក់ញើស តំណក់ទឹកភ្នែក ព្រមទាំងត្រូវប្រើការអត់ធ្មត់ ការតស៊ូ ឆ្លងកាត់ការឈឺចាប់ និងត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ទម្រាំបានមកដល់ថ្ងៃដែលទទួលបានជោគជ័យ។ ក្នុងពេលនោះមនុស្សខ្លះបែរជាកោតសរសើរពួកគេ នៅពេលដែលភាពជោគជ័យត្រូវបានសម្រេចរូបរាងហើយទៅវិញ ដោយមិនបានកោតសរសើរនូវវិថីនៃការទទួលបានភាពជោគជ័យដ៏គួរឲ្យជូរចត់នោះឡើយ។

មនុស្សជាច្រើនយល់ថា អ្នកគ្រប់គ្រងមិនឃើញត្រូវនឿយហត់អ្វីផង មួយថ្ងៃៗគិតតែពីប្រជុំ យូរៗចូលក្រុមហ៊ុនម្តងតើមិនឲ្យនិយាយថា គ្មានអ្នកគ្រប់គ្រងណាដែលស្រួលយ៉ាងម៉េចទៅកើត។ នេះគឺជាការគិតមិនត្រឹមត្រូវនោះទេ ព្រោះទម្រាំតែអ្នកគ្រប់គ្រងពុះពារ និងឈានដល់ចំណុចកំពូល ដូចដែលគេបានឃើញនេះ តើដឹងឬទេថា គាត់ត្រូវឆ្លងកាត់អ្វីខ្លះ? ពួកគេសុទ្ធតែធ្លាប់ដួល ឬធ្លាប់បរាជ័យមកទាំងអស់ គ្រាន់តែអ្នកបានមកឃើញ គឺជារីកចម្រើនដែលមានស្រាប់តែប៉ុណ្ណោះឯង។ កុំគិតងាយពេក និងទម្លាប់ខ្លួនធ្វើរឿងងាយៗដែរ ព្រោះថា ជោគជ័យយូរអង្វែងមិនមែនបានមកតែមួយថ្ងៃទេ។
២. រស់នៅចាយវាយខ្ជះខ្ជាយរហូតដល់ធ្វើឲ្យខ្លួនឯងពិបាក

មនុស្សជាច្រើនមានការភ្លាំងភ្លាត់ក្នុងការគ្រប់គ្រងប្រាក់កាសរហូតដល់ធ្វើឲ្យខ្លួនឯង និងគ្រួសារជំពាក់បំណុលគេក្លាយទៅជាបញ្ហាដែលដោះស្រាយមិនចេញ។ មានប្រាក់ចំណូលកាន់តែច្រើន កាន់តែមិនសន្សំទុក ចាយវាយខ្ជះខ្ជាយ ទិញទំនិញថ្លៃៗ ធ្វើឲ្យខាតបង់ទ្រព្យ ចាយវាយហួសពីសមត្ថភាព មាន១០ចាយ១០០ មាន១០០ ចាយ១០០០ ប្តូរទូរសព្ទ័សេរ៊ីថ្មីជាញឹកញាប់ ពូកែដើរលេង គិតចាំរកប្រាក់នៅពេលក្រោយ មិនគិតដល់រឿងសន្សំប្រាក់ទុកប្រើប្រាស់ក្នុងពេលដែលចាំបាច់ឬបន្ទាន់មកដល់ទេ។
ទីបញ្ចប់បំណុលបានធ្លាក់មកជុំវិញខ្លួន និងក្លាយទៅជាមនុស្សមានបំណុលដោយតប់ប្រមល់ គ្រួសារក៏តប់ប្រមល់ទៅជាមួយដែរ។ បើមានហេតុការណ៍បន្ទាន់កើតឡើង ដូចជាមនុស្សនៅក្នុងផ្ទះឈឺ ឬកើតទុក្ខអាសន្នភ្លាមៗ ក៏ចាប់ផ្ដើមគ្មានលុយដោះស្រាយបញ្ហា។ នេះឯងទម្លាប់ខ្លួនចាយវាយមិនចេះគិត រហូតងើបមុខមិនរួច។
មនុស្សដែលចង់មានចង់បានដូចគេ ឬចង់ខ្ពង់ខ្ពស់ជាងគេ ត្រូវមានវិន័យខ្លួនឯងតឹងរឹងលើការរស់នៅ និងចេះចាត់ចែងទ្រព្យទើបជីវិតទៅមុខបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ ef.com

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ