KPT+
ក្បួនមាសទាំង ៦ ដែលសហគ្រិនស្ត្រីអាចរៀនសូត្រពីស្ថាបនិក yanghee paik
Yanghee Paik ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ Rael។ Rael ត្រូវបានបង្កើតឡើងដោយសហស្ថាបនិកស្រី ៣ នាក់គឺ Aness An អ្នកកាសែតនិងជាអ្នកនិពន្ធដែលលក់ដាច់បំផុត Binna Won ជាស្ថាបត្យករនៃសិល្បៈ និង Yanghee Paik អតីតអ្នកចែកចាយភាពយន្តនៅស្ទូឌីយោ Walt Disney នៅ Harvard MBA ។

ដោយសារកង្វះផលិតផលថែរក្សាសុខភាពស្ត្រីមានសុខភាពល្អនៅលើទីផ្សារ អ្នកទាំងបីបានបង្កើតដំណោះស្រាយផ្ទាល់ខ្លួន ពោលគឺផលិតផលធម្មជាតិនិងសុវត្ថិភាព។
សព្វថ្ងៃ Rael មានទីតាំងនៅតំបន់ Orange រដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាប្រទេសកូរ៉េខាងត្បូង និងបានដាក់ឲ្យដំណើរការនៅឆ្នាំ ២០១៧។
១. នៅពេលខ្ញុំមិនធ្វើការលើអាជីវកម្ម ខ្ញុំបំបាត់ភាពតានតឹងដោយច្រៀងនិងមើលរឿងភាគកូរ៉េនៅលើអ៊ិនធរណិត។ ខ្ញុំជាអ្នកចម្រៀងនៃក្រុមតន្ត្រីរ៉ក អតីតនិស្សិតនៅមហាវិទ្យាល័យនៅ LA ទោះបីជាពិបាករកពេលវេលាដើម្បីហាត់ក៏ដោយ ការច្រៀងបានជួយខ្ញុំឲ្យធូរស្បើយពីស្ត្រេសនិងសម្អាតខួរក្បាលខ្ញុំបានពីរបីម៉ោងក្នុងមួយសប្ដាហ៍ ព្រោះខ្ញុំអាចផ្ដោតអារម្មណ៍អ្វីផ្សេងទៀតក្រៅពី Rael បាន។
២. នៅពេលខ្ញុំត្រូវការការបំផុសគំនិត ខ្ញុំតែងដើរជុំវិញសង្កាត់របស់ខ្ញុំ ហើយទៅសួនឧទ្យានក្បែរនោះ ដើម្បីមើលថ្ងៃលិច។
៣. សៀវភៅដែលខ្ញុំស្រឡាញ់ជាងគេគឺ Shoe Dog ដោយលោក Phil Knight ស្ថាបនិកក្រុមហ៊ុន Nike ។ ខ្ញុំបានអានសៀវភៅនេះនៅពេលដែលខ្ញុំកំពុងជជែកវែកញែក អំពីការចូលរួមសហស្ថាបនិករបស់ខ្ញុំ ដើម្បីចាប់ផ្ដើម Rael ។ ខណៈពេលដែលខ្ញុំមានជំនឿលើគំនិតអាជីវកម្ម ខ្ញុំក៏បានចំណាយពេលមួយរយៈដើម្បីសម្រេចចិត្តចាកចេញពីការងារពេញម៉ោងរបស់ខ្ញុំ ហើយប្រឈមនឹងហានិភ័យធំបំផុតក្នុងជីវិត។
ក្នុងកំលុងពេលនេះសៀវភៅមួយក្បាលនោះ បានបើកភ្នែករបស់ខ្ញុំទៅកាន់ពិភពនៃភាពជាសហគ្រិន ដែលគួរឲ្យរំភើបនិងខ្លាំងក្លា រួមទាំងការរីកចម្រើនដែលសហគ្រិនអាចជួបប្រទះក្នុងដំណើរនេះ។

៤. ខ្ញុំធ្វើការដើម្បីកែលម្អខ្លួនខ្ញុំដោយស្ដាប់ podcast ដែលខ្ញុំចូលចិត្ត របៀបដែលខ្ញុំកសាងទំនុកចិត្តជាដើម។ នៅក្នុងបរិយាកាសដែលទើបតែចាប់ផ្ដើម វាពិតជាពិបាកទាយអំពីអនាគតនិងបញ្ហាប្រឈមថ្មីៗ ដែលយើងនឹងត្រូវប្រឈមមុខ។
ការរៀនសូត្រពីសហគ្រិនជោគជ័យដែលបានដោះស្រាយបញ្ហាជាច្រើនប្រភេទផ្សេងៗគ្នា ក្នុងពេលនាំក្រុមហ៊ុន ទៅកម្រិតបន្ទាប់ បានជួយខ្ញុំច្រើនក្នុងការដោះស្រាយបញ្ហា ដូចជានាយកប្រតិបត្តិនិងសហគ្រិនលើកដំបូង។
៥. ស្ត្រីដែលមានក្ដីសុបិនសហគ្រិនគួរតែដឹង មានសហគមន៍ស្ថាបនិកនិងវិនិយោគិនស្រ្តីនៅទីនោះ ដែលបើកទូលាយក្នុងការជួយនិងគាំទ្រគ្នាទៅវិញទៅមក។ ការចាប់ផ្ដើមនិងដំណើរការអាជីវកម្មផ្ទាល់ខ្លួន គឺជាដំណើរដ៏ឯកោមួយដែលពោរពេញទៅដោយភាពលំបាក។ ដោយដឹងថាមានសហគ្រិនជាស្ត្រីដែលធ្លាប់ឆ្លងកាត់រឿងតែមួយ ឬកំពុងដើរលើផ្លូវតែមួយ និងផ្ដល់នូវការលួងលោមចិត្តហើយជួយយើងឲ្យមានអារម្មណ៍ថាភាពឯកោនឹងត្រូវបាត់បង់។
៦. ខ្ញុំកំណត់ភាពជោគជ័យដោយរស់នៅគ្រប់ពេលវេលានិងអស់ពីសមត្ថភាព ដើម្បីរីករាយនិងធ្វើឲ្យមានឥទ្ធិពលវិជ្ជមានដល់យុវជននៅជុំវិញពិភពលោក ហើយជំរុញឲ្យពួកគេជឿជាក់លើក្ដីសុបិនរបស់ពួកគេ ជំរុញឲ្យពួកគេឈានដល់គោលដៅ ហើយបង្ហាញថាការប្ដេជ្ញាចិត្តនិងការតស៊ូនឹងត្រូវបញ្ចប់នៅថ្ងៃណាមួយមិនខាន៕
សម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ success
ចុចអាន៖ ទាំងវ័យក្មេងនិងស្រស់ស្អាតផង MICA TAN ទទួលពានជាឥស្សរជនគំរូដ៏មានឥទ្ធិពលនៅហ្វីលីពីន
ចុចអាន៖ ជីវិតប្រចាំថ្ងៃរបស់មហាសេដ្ឋី TESLA និង SPACEX ព្រមទាំងទម្លាប់ពេលទំនេរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


