ព័ត៌មានជាតិ
ចិន ផ្ដល់កៅអីធ្មេញ ២ គ្រឿង ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមាត់ធ្មេញកុមារកម្ពុជា
មជ្ឈមណ្ឌលត្រួតពិនិត្យ និងការពារជំងឺ ហៃណាន , ក្រុងហៃខូវ , ខេត្តហៃណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់កៅអីធ្មេញ ចំនួន ២ គ្រឿង ជូនដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីលើកកម្ពស់សុខភាពមាត់ធ្មេញកុមារកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។

ពិធីប្រគល់ និងទទួលកៅអីធ្មេញ ចំនួន ២ គ្រឿង នេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥ ក្រោមអធិបតីភាពលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ , អនុប្រធានសមាគមវេជ្ជសាស្ត្រអន្តរជាតិ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ លោក Chen Cong តំណាងស្ថានទូត សាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី Lin Yingzi លេខាគណៈកម្មាធិការបក្ស មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺខេត្ត ហៃណាន។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានមានប្រសាសន៍ថា នេះជាលើកទី ២ ហើយ ដែលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានផ្តល់សម្ភារៈកៅអីធ្មេញ ចំនួន ២ គ្រឿង របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺខេត្ត ហៃណាន ដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីជួយឱ្យមន្ទីរពេទ្យកុមារជាតិ កាន់តែមានសក្ដានុពលក្នុងការរួមចំណែកអភិវឌ្ឍន៍គុណភាពសេវាសុខាភិបាល ដើម្បីសុខុមាលភាពកុមារកាន់តែប្រសើរ ខណៈកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៣ សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក បានផ្តល់អំណោយដ៏ថ្លៃថ្លារបស់ ឯ.ឧ ហ៊ុន មានី ប្រធាន ស.ស.យ.ក និងលោកជំទាវ យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ជាម៉ាស៊ីនអេកូបេះដូងចំនួន ១ ឈុត មានតម្លៃ ២ ម៉ឺនដុល្លារអាមេរិក ប្រគល់ជូនមន្ទីរពេទ្យកុមារជាតិ សម្រាប់ការប្រើប្រាស់ក្នុងការថតឆ្លុះពោះ និងបេះដូង លើកុមារ ដើម្បីជួយសម្រួលដល់ការព្យាបាលឱ្យកាន់តែមានប្រសិទ្ធភាព។

លោក Chen Cong តំណាងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈកៅអីធ្មេញ ចំនួន ២ គ្រឿង នេះ នឹងចូលរួមចំណែកលើកកម្ពស់សុខភាពកុមារកម្ពុជាកាន់តែប្រសើរ ព្រោះថារដ្ឋាភិបាលចិនតែងតែចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដល់ប្រទេសកម្ពុជា ពិសេសវិស័យសុខាភិបាល។

លោកបណ្ឌិត ហេង សុខគង់ បានថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺខេត្ត ហៃណាន ដែលបានផ្តល់កៅអីធ្មេញ ចំនួន ២ គ្រឿង ជូនដល់មន្ទីរពេទ្យកុមារជាតិ ខណៈកាលពីឆ្នាំមុន បានផ្តល់កៅអីធ្មេញចំនួន ២ គ្រឿង ដូចគ្នា ជូនដល់មន្ទីរពេទ្យបង្អែកស្រុកសូត្រនិគម ខេត្តសៀមរាប ផងដែរ។ នេះគឺជាទឹកចិត្តដ៏ថ្លៃថ្លាបំផុតដែលខេត្តហៃណាន បានជួយដល់កម្ពុជា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


