Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌច្បារអំពៅ ចុះកាយកំប្លោកចេញពីព្រែកប្រា រំដោះទឹកចេញពីតំបន់លិចលង់ ២ សង្កាត់

បានផុស

នៅ

កម្លាំង​ប្រជា​ការពារ និង​មាន​ការ​ដឹកនាំ​ពី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បាន​ចុះ​ទៅ​ស្តារ​ប្រឡាយ​ព្រែកប្រា​ព្រំប្រទល់​សង្កាត់​ព្រែកប្រា ​និង​សង្កាត់​ព្រែក​ថ្មី​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ដែល​កំពុង​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នា​រដូវ​វស្សា​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ពី លោក គ្រី ហ៊ុ​ច មន្ត្រី​ប្រចាំការ​សាលា​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ទី ២០ ខែ​តុលា នេះ សាលា​ខណ្ឌ​ច្បារអំពៅ បាន​ដឹកនាំ​កម្លាំង​ប្រជា​ការពារ និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ព្រែកប្រា​ និង​សង្កាត់​ព្រែក​ថ្មី​ ចុះ​ទៅ​ស្តារ​ប្រឡាយ​ព្រែកប្រា​ដែល​ពោរពេញ​ទៅ​ដោយ​ដើម​កំប្លោក ​បង្ក​ឲ្យ​ស្ទះ​ទឹក​ហូរ​ទៅ​ទន្លេ​ និង​ថែមទាំង​លិចលង់​លំនៅឋាន​ពលរដ្ឋ​ស្ថិតនៅ​សង្កាត់​ព្រែកប្រា និង​ព្រែក​ថ្មី។

លោក គ្រី ហ៊ុច ក៏បាន​បញ្ជាក់​ដែរ​ថា កម្លាំង​ប្រជា​ការពារ នឹង​បន្ត​ចុះ​ស្តារ​រហូត​ដល់​ទឹក​ហូរ​បាន​លឿន៕

អត្ថបទ ៖ នរា

វីដេអូអាជ្ញាធរខណ្ឌច្បារអំពៅ ចុះកាយកំប្លោកចេញពីព្រែកប្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម