ព័ត៌មានជាតិ
ដំណើរការចាប់ប៉ុស្ដិ៍បង្រៀនរបស់គ្រូផ្អែកលើកិច្ចព្រមព្រៀងការងារ ធ្វើឡើងផ្ដល់អាទិភាពជូនបេក្ខជនមានលំដាប់ពិន្ទុខ្ពស់ ក្រោមគោលការណ៍តម្លាភាព និងយុត្តិធម៌
ដំណើរការចាប់ប៉ុស្ដិ៍បង្រៀននៅតាមឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈគោលដៅរបស់គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលទើបនឹងប្រឡងជាប់ធ្វើឡើងដោយផ្ដល់អាទិភាពជូនបេក្ខជនមានលំដាប់ពិន្ទុខ្ពស់ ក្រោមគោលការណ៍តម្លាភាព និងយុត្តិធម៌។ ដំណើរការចាប់ប៉ុស្ដិ៍បង្រៀនជូនគ្រូបង្រៀនបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា។

មុនដំណើរការចាប់ប៉ុស្ដិ៍ចាប់ផ្ដើម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងការជ្រើសរើសកន្លែងការងារបេក្ខជនប្រឡងជាប់ស្ថាពរជាគ្រូបង្រៀងផ្អែកលើកិច្ចព្រមព្រៀងការងារ ឱ្យចូលបម្រើការងារនៅតាមគ្រឹះស្ថានបឋមសិក្សាសាធារណៈ ក្នុងទីតាំងភូមិសាស្រ្តរដ្ឋបាលខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តតាកែវ ដោយបានអះអាងថា ក្នុងការចាប់ប៉ុស្តិ៍នៅថ្ងៃនេះ ធ្វើឡើងឈរលើគោលការណ៍ «តម្លាភាព និងយុត្តិធម៌» ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា៖«បេក្ខជន និងគណៈកម្មការទាំងអស់ នឹងមើលឃើញជាក់ស្តែងជាមួយគ្នានូវការបែងចែកប៉ុស្តិ៍នីមួយៗ និងជ្រើសរើសផ្អែកលើគោលការណ៍អាទិភាពដូចជា អាទិភាពសម្រាប់គ្រូជាប់កិច្ចព្រមព្រៀងការងារ និងអាទិភាពតាមលំដាប់ពិន្ទុជូនបេក្ខជនជ្រើសរើសជាបន្តបន្ទាប់។»។

ឯកឧត្តម ក៏បានរំលេចបន្ថែមថា៖«នៅពេលដែលប្អូនៗត្រឡប់ទៅផ្ទះវិញ ប្អូនៗនឹងដឹងថា អ្នកណានឹងទៅបង្រៀនគោលដៅណា អ្នកណានឹងទៅបង្រៀនគោលដៅណា ដែលនេះគឺជាតម្លាភាព និងយុត្តិធម៌ ដែលគណៈកម្មការរៀបចំការប្រឡងប្រជែងតែងតែប្រកាន់ខ្ជាប់ជាប្រចាំ។ »។
ពិធីចាប់ប៉ុស្ដិ៍បង្រៀន បានរៀបចំឡើងក្រោមកិច្ចសហការរវាងក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា និងប្រព្រឹត្តទៅរយៈពេល១ថ្ងៃពេញ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីភាគីពាក់ព័ន្ធរួមមាន មន្ទីរមុខងារសាធារណៈ មន្ទីរអប់រំ យុវជន និងកីឡា ការិយាល័យអប់រំ យុវជន និងកីឡានៃខេត្តទាំង៥, ក្រុមការងារគណៈកម្មការរៀបចំការប្រឡងប្រជែង, ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងបេក្ខជនប្រឡងជាប់ជាស្ថាពរ សរុបប្រមាណ ៣,២០០នាក់ ។

ក្នុងកម្មវិធីថ្ងៃនេះ ចែកចេញជា ៣វេន ដោយឡែកៗពីគ្នាដូចជា៖ វេនទី១៖ ចាប់ផ្តើមពីម៉ោង ៨:៣០នាទី ដល់ ១០:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តតាកែវ និងខេត្តកំពង់ចាម។ វេនទី២៖ ចាប់ផ្តើមពីម៉ោង ១០:៣០នាទី ដល់ ១២:១៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ។ វេនទី៣៖ ចាប់ផ្តើមពីម៉ោង ១៤:០០នាទី ដល់ ១៥:៤៥នាទី សម្រាប់បេក្ខជនប្រឡងជាប់ជាស្ថាពរខេត្តព្រៃវែង។

សូមរម្លឹកថា ក្នុងការប្រឡងជ្រើសរើសបេក្ខជនចូលបម្រើការងារជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម័យប្រឡង២៥ ខែតុលា ឆ្នាំ២០២៥ គឺមានបេក្ខជនចូលរួមប្រឡងជិត៩ពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រជែងដែលឈរលើគោលការណ៍ «គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព» និងការធ្វើកំណែកិច្ចការ បូកសរុបពិន្ទុយ៉ាងល្អិតល្អន់ នៅយប់ថ្ងៃទី២៨ ខែតុលា គណៈកម្មការរៀបចំការប្រឡងជ្រើសរើសសម្រិតសម្រាំងបានបេក្ខជនចំនួន ៣ ០២៤នាក់ជាប់ជាស្ថាពរ ហើយបេក្ខជនដែលជាប់ជាស្ថាពរនោះ មានសិទ្ធិចូលចាប់ប៉ុស្ដិ៍ដើម្បីបំពេញការងារនាថ្ងៃទី០១ ខែវិច្ឆិកា នេះ៕
ដោយ៖ ង៉ិល ណារ៉ាត់



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


