ព័ត៌មានជាតិ
ស្រុកមុខកំពូល បញ្ចប់ការចុះវាស់វែងដីធ្លីជាប្រព័ន្ធ ក្នុងចំណោមឃុំទាំង ៧ ទូទាំងស្រុក
អាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញ ចែកប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៨,៥៥១ ប័ណ្ណ ដល់ប្រជាពលរដ្ឋចំនួន ៦ ភូមិ រួមមាន ៖ ភូមិឈើទាល ក្នុងឃុំព្រែកអញ្ចាញ ភូមិឈើទាលភ្លោះ ភូមិក្រងស្វាយ ភូមិស្វាយអំពារ ភូមិថ្មី ក្នុងឃុំស្វាយអំពារ និងភូមិសាមគ្គី ក្នុងឃុំព្រែកដំបង ស្រុកមុខកំពូល។

ពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ចយ សុបិន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរស្រុកមុខកំពូល មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងពិធីនេះ លោក តាំង ម៉េងលាន មានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងជាការផ្ដល់ឱ្យប្រជាពលរដ្ឋមានសិទ្ធិកាន់កាប់ដីធ្លីរបស់ខ្លួនបានត្រឹមត្រូវស្របតាមច្បាប់។

លោក តាំង ម៉េងលាន បានបន្តថា ការទទួលបានប័ណ្ណកម្មសិទ្ធិប្រើប្រាស់ស្របច្បាប់របស់ប្រជាពលរដ្ឋនៅពេលនេះ បានស្ដែងចេញឱ្យឃើញពីការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លីជូនដល់ពលរដ្ឋ និងដើម្បីផលប្រយោជន៍របស់ពលរដ្ឋយ៉ាងពិតប្រាកដ។

លោកអភិបាលរង បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ នៅពេលទទួលបានត្រូវគិតគូរទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺបញ្ជាក់បានថា ដីមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ ហើយថែមទាំងងាយស្រួលក្នុងការទិញលក់ផងដែរ។
លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានគូសបញ្ជាក់ថា តាមការចង្អុលបង្ហាញ និងណែនាំដោយផ្ទាល់ពី លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លទ្ធផល នៃការងារចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ សម្រាប់ស្រុកមុខកំពូល ដែលមានចំនួន ៧ ឃុំ ស្មើនឹង ៣៩ ភូមិ បានបញ្ចប់ការវាស់វែងទាំងស្រុង ស្មើនឹង ១០០% និងបានចុះបញ្ជីចប់ចំនួន ៥ ឃុំ សរុប ៣១ ភូមិ សម្រេចចេញប័ណ្ណចំនួន ៣១ ភូមិ ស្មើនឹង ២១,៧៣០ ក្បាលដី និងចែកប័ណ្ណបានចំនួន ១៣,៧៣១ ក្បាលដី។ ដោយឡែក ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅថ្ងៃនេះ សរុបចំនួន ៦ ភូមិ ស្មើនឹងចំនួន ៨,៥៥១ ប័ណ្ណ៕
ដោយ ៖ ម៉េង
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


