ព័ត៌មានជាតិ
ជប៉ុន រីករាយនឹងផ្តល់កិច្ចសហការគាំទ្រកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា
នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ឯកអគ្គរាជទូតជប៉ុនប្រចាំលោក UENO Atsushi បានអះអាងថា ជប៉ុនរីករាយនឹងផ្តល់កិច្ចសហការគាំទ្រដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។

នៅក្នុងជំនួបពិភាក្សា កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាង (គ.ប.ឆ.ប.) និងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងបានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធផែនការ និងជំហានបន្ទាប់សម្រាប់លើកកម្ពស់កិច្ចខិតខំរួមគ្នា តាមរយៈការកសាងសមត្ថភាព ការចែករំលែកព័ត៌មានសម្រាប់ការស្រាវជ្រាវស៊ើបអង្កេត ព្រមទាំងការផ្សព្វផ្សាយអំពីកិច្ចខិតខំទាំងនេះឱ្យទូលំទូលាយ។
ក្នុងឱកាសនេះ ឯកអគ្គរាជទូតជប៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាសមត្ថកិច្ចកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក តាមរយៈការដាក់ចេញវិធានការ និងធ្វើសកម្មភាពជាក់ស្តែង។ លោកបានចាត់ទុកការបង្កើត គ.ប.ឆ.ប. ជាការបង្ហាញអំពីឆន្ទៈរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយបានអបអរសាទរចំពោះលទ្ធផលជាផ្លែផ្ការបស់គ.ប.ឆ.ប។
ទន្ទឹមនេះ លោកទូតបានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលតែងសកម្មក្នុងកិច្ចសហការដោះស្រាយករណីពាក់ព័ន្ធពលរដ្ឋជប៉ុនបានយ៉ាងរហ័ស និងទាន់ពេលវេលា។ ដោយទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាស្មុគស្មាញ និងអន្តរជាតិ ឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ជប៉ុនរីករាយនឹងផ្តល់កិច្ចសហការ និងការគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
ក្នុងជំនួបនោះ លោកឆៃ ស៊ីណារិទ្ធ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងផ្តល់ការគាំទ្រដល់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងការងារបោសសម្អាតមីនមនុស្សធម៌។ល។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ជាពិសេសការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាចំណុចសំខាន់មួយនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសកលលោក។ លោកបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបង្ការ ប្រយុទ្ធប្រឆាំង និងលុបបំបាត់ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្វាគមន៍នូវរាល់កិច្ចសហការជាមួយ បណ្តាភាគីជាដៃគូ ដើម្បីដោះស្រាយបញ្ហានេះ។

លោកទេសរដ្ឋមន្រ្តី ឆៃ ស៊ីណារិទ្ធ សង្កត់ធ្ងន់ថា ៖«ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាបញ្ហាសកល ដែលមានភាពស្មុគស្មាញ ដូច្នេះតម្រូវឱ្យប្រទេសទាំងអស់សហការគ្នា ក្នុងការសិក្សាស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហានេះ ដើម្បីទប់ស្កាត់ ពង្រឹងសមត្ថភាពប្រតិបត្តិការ ក៏ដូចជាអប់រំដល់ប្រជាជន ឱ្យបានយល់ដឹងពីឧបាយកលរបស់ក្រុមឧក្រិដ្ឋជន និងធ្វើយ៉ាងណាឈានទៅកំណត់និងដាក់វិធានការដល់ឬសគល់នៃបញ្ហា៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


