ព័ត៌មានជាតិ
ក្រសួងការបរទេសជំរុញឱ្យមានការស៊ើបអង្កេតឯករាជ្យលើឧបទ្ទវហេតុទាហានថៃជាន់មីន និងការបាញ់រះលើពលរដ្ឋខ្មែរ
រដ្ឋលេខាធិការប្រចាំកម្ពុជាក្រសួងការបរទេសកម្ពុជាលោកស្រី អ៊ាត សោភា បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើករណីទាហានថៃជាន់មីនកាលពីថ្ងៃទី១០ និងការបាញ់រះលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់កាលពីថ្ងៃទី១២។ លោកស្រីបានលើកឡើងថា «ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ»។

ថ្លែងក្នុងពេលធ្វើបទបង្ហាញជូនអង្គទូតបរទេសអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោកស្រី អ៊ាត សោភា បានបដិសេធរាល់ការចោទប្រកាន់ពីទាហានថៃលើកម្ពុជា និងជំរុញឱ្យមានការស៊ើនអង្កេតដោយឯករាជ្យតែម្ដងដើម្បីជម្រះការសង្ស័យ។
ក្នុងឱកាសនោះលោកស្រីក៏បានលើកឡើងពីការបាញ់រះរបស់ទាហានថៃលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា «ជាការប្រើប្រាស់កម្លាំង ខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន បានជះឥទ្ធិពល អវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ»។
លោកស្រីបញ្ជាក់ថាកម្ពុជាស្វាគមន៍ចំពោះការស៊ើបអង្កេតលើហេតុការណ៍ទាំងពីរនេះ។

គួរឱ្យដឹងផងដែរថាទាហានថៃបានដើរជាន់មីន ក្នុងតំបន់ចម្ការមីនក្នុងទឹកដីកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា នៅតំបន់ជិតប្រាសាទព្រះវិហារ បណ្ដាលឱ្យរងរបួស៤នាក់។ ក្រោយហេតុការណ៍នេះថៃបានចោទប្រកាន់កម្ពុជាថាចូលទៅដាក់មីនថ្មី និងប្រកាសផ្អាកកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជាតែម្ដង បើទោះបីកម្ពុជាបញ្ជាក់ម្ដងហើយម្ដងទៀតថាតាំងពីចូលជាសមាជិកនៃអនុសញ្ញាអូតាវ៉ាមកកម្ពុជាមិនដែលប្រើប្រាស់មីនប្រឆាំងមនុស្សនោះទេ។
នៅថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃបានបើកការបាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់រងរបួស។

កម្ពុជាបានថ្កោលទោសសកម្មភាពរបស់ទាហានថៃ ខណៈប្រតិកម្មពីអន្តរជាតិបានធ្លាក់មកជាបន្តបន្ទាប់ផងដែរ។
ក្នុងជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីកម្ពុជាកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់ថាលោកនឹងបន្តតាមដានលើការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជានិងថៃ ធ្វើយ៉ាងណាធានានឹងមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃទៀតទេ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


