ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងរៀបចំសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥នៅដើមសប្តាហ៍ក្រោយនេះ
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូណេស្កូ តាមរយៈកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជាដែលផ្តល់ហិរញ្ញប្បទានដោយភាពជាដៃគូសកលសម្រាប់ការអប់រំនឹងរៀបចំសន្និសីទគ្រូបង្រៀនថ្នាក់ជាតិរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

សន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ធ្វើឡើងក្រោមប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងកាបើ្រប្រាស់ បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” ដោយមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ២០០នាក់ និងអ្នកចូលរួមតាមប្រព័ន្ធអនឡាញចំនួន ៣០០-៥០០នាក់ ។

បើតាមក្រសួងអប់រំយុវជននិងកីឡា សន្និសីទនេះធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស។ ផ្សារភ្ជាប់ការស្រាវជ្រាវអប់រំ និងការអនុវត្តក្នុងថ្នាក់តាមរយៈការធ្វើ បទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះជាក់ស្តែង។ បង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថលទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើន ការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស។ ផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំ គោលនយោបាយ ទស្សនវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន។បញ្ជាក់ និងស្វែងរកយុទ្ធសាស្ត្រកែលម្អគុណវុឌ្ឍិរបស់គ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធពេញមួយអាជីព ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងារដូចដែលបានស្នើនៅក្នុងរបាយការណ៍ គ្រូបង្រៀនសកលរបស់អង្គការយូណេស្កូ។

ក្រសួងអប់រំបានបន្តថាប្រធានបទសំខាន់ៗនៃកម្មវិធីរួមមានការអនុវត្តប្រកបដោយការច្នៃប្រឌិត ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ការអប់រំឌីជីថល គោលនយោបាយ និងការអនុវត្ត ស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យា ប្រកបដោយក្រមសីលធម៌ ការសិក្សាបែបចម្រុះ ការបង្កើនលទ្ធភាពទទួលបានការអប់រំប្រកបដោយបរិយាបន្ន និងសមធម៌បន្ថែមទៀត ការអភិវឌ្ឍ និងការអប់រំប្រកបដោយចីរភាព ការចូលរួមរបស់សហគមន៍ និងមាតាបិតា ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចក្នុងការអប់រំ និរន្តរភាពហិរញ្ញវត្ថុ និងការបែងចែកធនធាននិងការសិក្សាពេញមួយជីវិត និងការអភិវឌ្ឍបំណិន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


