ព័ត៌មានជាតិ
គិតត្រឹមចុងឆ្នាំ ២០២៥ មានរោងចក្រដំឡើងរថយន្តចំនួន ៨ មានវត្តមាននៅកម្ពុជា
ឧស្សាហកម្មយានយន្តនៅក្នុងប្រទេសកម្ពុជាកំពុងវិវឌ្ឍរីកចម្រើន ដោយបច្ចុប្បន្នមានរោងចក្រដំឡើងរថយន្តចំនួន ៨ កំពុងមានវត្តមានក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងពិធីសម្ពោធវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មី (NEVITI) ដែលជាវឌ្ឍនភាពថ្មីមួយទៀត ក្នុងការជំរុញការស្រាវជ្រាវ ការបណ្ដុះបណ្ដាលបច្ចេកទេស និងនវានុវត្តន៍ក្នុងវិស័យរថយន្តអគ្គិសនី និងបច្ចេកវិទ្យាថាមពលថ្មីកាលពីពេលថ្មីៗកន្លងទៅនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញពីការវិវឌ្ឍរីកចម្រើននៃវិស័យឧស្សាហកម្មយានយន្តក្នុងប្រទេសកម្ពុជា ដែលបោះជំហានពីប្រទេសនាំចូលទៅជាមូលដ្ឋាន ដែលមានរោងចក្រដំឡើងយានយន្តដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានឧស្សាហកម្មរោងចក្រដំឡើងរថយន្តចំនួន ៨ កំពុងដំំណើរការខ្សែសង្វាក់ផលិតកម្មដំឡើងរថយន្តផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលក្នុងនោះរួមមាន ក្រុមហ៊ុន Ford, Hyundai, Toyota, KIA, BYD, Isuzu, SsangYong និង GTV Motor។
Toyota ដែលជាម៉ាករថយន្តដ៏ល្បីរបស់ជប៉ុនកាលពីឆ្នាំ ២០២៤ ក៏បានសម្ពោធរោងចក្រដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយាល់គ្រុប ភ្នំពេញ ក្រោមទុនវិនិយោគជាង ៣៦ លានដុល្លារ។
តាមរយៈវត្តមានរោងចក្រដំឡើងរថយន្ត Toyota ដែលជាម៉ាករថយន្តដ៏ល្បីរបស់ជប៉ុននៅកម្ពុជានេះ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) មើលឃើញថា នឹងរួមចំណែកការធ្វើទំនើបកម្មឧស្សាហកម្មយានយន្តររបស់ប្រទេសកម្ពុជា រួមទាំងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
ក្រៅពីរោងចក្រដំឡើងរថយន្ត កម្ពុជាក៏មានរោងចក្រដំឡើងម៉ូតូ ដូចជាក្រុមហ៊ុន ម៉ូតូហុងដា និង Suzuki រួមទាំងរោងចក្រដំឡើងម៉ូតូអគ្គិសនី និងរ៉ឺម៉កអគ្គិសនីមួយចំនួនទៀត។

យ៉ាងណាមិញ ពាក់ព័ន្ធការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ត រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី (២០២៤-២០៣០) ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គីសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។
គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី គឺជាត្រីវិស័យនិងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកពី អត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក រួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជាប្រភពនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង។
លោកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបមានចំនួន ១០ ៥៦៨ គ្រឿង ក្នុងនោះរថយន្តអគ្គិសនីមានចំនួន ៧ ១៨៧ គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីមានចំនួន ៦៧១ គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២ ៧១០ គ្រឿង។
បើតាមលោក ផន រឹម ការអភិវឌ្ឍយានយន្តអគ្គិសនីបានក្លាយជានិន្នាការសកល ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


