ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរ ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ហ៊ានលក់អង្ករ ខាតដើមជូនពលរដ្ឋ
ក្នុងសារពិសេសបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី១៦ ខែមេសា ២០២១ ទាក់ទងនឹងការចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការចរាចររបស់ប្រជាពលរដ្ឋរយៈ ពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត សម្ដេចតេជោ បានសរសើរចំៗដល់ផ្សារកសិផលធម្មជាតិរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ធនធានទិញអង្ករទុកលក់ចេញខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ។
«ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសារសំឡេងពិសេស ល្ងាចថ្ងៃទី១៦ មេសា នេះ។





គួរបញ្ជាក់ថា ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុង ចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែមិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករ ដល់រាប់ពាន់តោន ហើយលក់ចេញវិញខាងដើមថែមទៀតផង។ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិ ឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ ៤០ដុល្លារអាមេរិក ដោយតម្លៃមួយប៉ាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។ តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួន ត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់ មួយបាវជាង ១០ម៉ឺនរៀល ឬចូលជិត២០ម៉ឺនរៀល ក៏មានដែរ។


ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន៕
អត្ថបទ៖ ស៊ុន ហួត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ



