ព័ត៌មានជាតិ
អាជ្ញាធរមីនថាថៃតែងតែប្រើបញ្ហាមីនដើម្បីបង្វែរការចាប់អារម្មណ៍ពីការបំផ្លាញរបស់ខ្លួនលើកម្ពុជា
អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ជាថ្មីម្ដងទៀតថាកម្ពុជាមិនដែលប្រើប្រាស់មីនថ្មីនោះទេជាការឆ្លើយតបចុងក្រោយបំផុតទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃដែលចោទប្រកាន់ និងប្រាប់ទៅវិញថាប្រទេសថៃតែងតែយកបញ្ហាមីននេះដើម្បីបង្វែរចំណាប់អារម្មណ៍អន្តរជាតិចេញពីការបំផ្លាញដែលបង្កឡើងដោយការឈ្លានពានរបស់ថៃ។

ក្នុងសេចក្ដីប្រកាសព័ត៌មានថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ អាជ្ញាធរ គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន បានលើកឡើងថា ប្រទេសថៃបានប្រើឧប្បត្តិហេតុផ្ទុះមីនជាហេតុផល ដើម្បីបង្កជម្លោះប្រដាប់អាវុធជាមួយកម្ពុជា និងឈ្លានពានលើទឹកដីកម្ពុជា និងបង្វែររចំណាប់អារម្មណ៍អន្តរជាតិពីឧក្រិដ្ឋកម្មដែលប្រទេសនេះបានបង្កើតឡើងប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសនេះបានសរសេរថា៖ «ថៃបានប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគួឡាឡាំពួរ និងសេចក្ដីថ្លែងការរួមគ្នា»។
ក្នុងការប៉ះទង្គិចគ្នារយៈពេល៥ថ្ងៃកាលពីខែកក្កដា ថៃបានទម្លាក់គ្រាប់បែកបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ប្រើប្រាស់គ្រាប់បែកចង្កោម និងអាវុធគីមីដែលសុទ្ធតែស្ថិតក្នុងការហាមប្រាមនៃការប្រាស់ក្នុងសង្គ្រាម។ លើសពីនោះពេលដែលសម្រេចបានបទឈប់បាញ់ទាហានថៃបានចូលដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង និងបាញ់សម្លាប់ពលរដ្ឋខ្មែរថែមទៀត។

ការលើកឡើងរបស់អាជ្ញាធរមីនកម្ពុជានៅពេលនេះគឺឆ្លើយតបនឹងការចុះផ្សាយរបស់កាសែតជប៉ុន Nikkei Asia ដែលបានស្រង់សំដីរបស់រដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow ដែលបានចោទប្រកាន់កម្ពុជាថាបានដាក់មីនថ្មី នៅតាមបណ្ដោយព្រំដែន និងទាមទារឱ្យប្រើប្រាស់វិធានការក្រោមមាត្រា៨ នៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
មាត្រា៨ អនុសញ្ញាអូតាវ៉ា បានចែងពីការហាមឃាត់ការប្រើប្រាស់ ការស្ដុកទុក ការផលិត និងការផ្ទេរមីនប្រឆាំងមនុស្ស។ តាមច្បាប់នេះប្រទេសជាភាគីនៃអនុសញ្ញាត្រូវដាក់លិខិតបំភ្លឺទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងអាចឈានដល់ការបង្កើតការស៊ើបអង្កេតស្វែងរកការពិតមួយដោយ UN ផងដែរ។
អាជ្ញាធរមីនកម្ពុជាបានសម្ដែងនូវការព្រួយបារម្ភចំពោះការចោទប្រកាន់របស់ថៃដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ និងមិនស្របតាមទិដ្ឋភាពបច្ចេកទេសដែលត្រូវបានប្រើប្រាស់ក្នុងចេតនានយោបាយ ធ្វើឱ្យបាត់ទំនុកចិត្ត និងបំផ្លាញវឌ្ឍនភាពដែលកម្ពុជាសម្រេចបាន ជាច្រើនទសវត្សរ៍កន្លងមកនេះ។
ក្នុងសេចក្ដីប្រកាសនោះបានសរសេរថា៖ «សកម្មភាពមីន គួរតែជាកិច្ចការមនុស្សធម៌ និងមិនគួរត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយណាមួយឡើយ។ កម្ពុជានៅតែឈរលើគោលការណ៍ភស្ភុតា កិច្ចសហការ និងយន្តការដែលមានស្រាប់ និងប្រកាន់ខ្ជាប់គោលការណ៍មនុស្សធម៌ក្នុងសកម្មភាពមីន»។

កម្ពុជាជំរុញដល់ប្រទេសថៃឱ្យមានវិជ្ជាជីវៈ អព្យាក្រឹត និងគោរពគ្នាទៅវិញទៅមកលើកិច្ចការបោសសម្អាតមីនដោយកុំធ្វើសកម្មភាពដោយឯកតោភាគីគ្មានតម្លាភាពនោះទេ។ លើសពីនេះក៏អំពាវនាវឱ្យមានការវាយតម្លៃប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹត្យ និងផ្អែកលើភស្តុតាងនិងស្នើដល់គ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋភាគីទាំងអស់ជំរុញឱ្យមានការស៊ើបអង្កេតបច្ចេកទេសរួមគ្នាមានការចូលរួមពីតួអង្គអព្យាក្រឹត្យ និងគោរពយន្តការដែលមានស្រាប់ ចៀសវាងការចោទប្រកាន់ជាឯកតោភាគី ដែលអាចប៉ះពាល់ដល់អនុសញ្ញាអូតាវ៉ា៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


