ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ប្រាប់អាល្លឺម៉ង់ពីផលប៉ះពាល់នៅតាមព្រំដែនក្រោយថៃប្រើប្រាស់មីនដោយខុសច្បាប់
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានប្រាប់សមមិត្តភាគីអាល្លឹម៉ង់ថា ទោះបីជាស្ថានការណ៍ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលបច្ចុប្បន្នបានធូរស្រាល ប៉ុន្តែការប្រឈមរបស់ប្រជាជនកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែននៅតែមាន ដោយសារថៃប្រើប្រាស់គ្រាប់បែកអំឡុងសង្គ្រាមហើយបន្សល់ទុកនៅពេញដី និងស្រែចម្ការ។
លោកបានលើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយលោក Stefan Delfs នាយកទទួលបន្ទុកផ្នែកសកម្មភាពមីនមនុស្សធម៌ នៃក្រសួងការបរទេសអាល្លឺម៉ង់ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ នៅប្រទេសស្វីស។

ក្នុងឱកាសនោះផងដែរ លោកបានលើកឡើងអំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលលំបាករបស់ប្រជាជនកម្ពុជា ក្នុងអំឡុងពេលនៃការភៀសខ្លួនគេចចេញពីការវាយប្រហាររបស់យោធាថៃ ទៅកាន់ទីមានសុវត្ថិភាព ក៏ដូចជាការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ លោកបានប្រាប់ភាគីអាល្លឺម៉ង់ថា៖«ទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេសគ្រាប់បែកចង្កោម ដែលជាក់ស្តែងថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ»។

ការថ្លែងប្រាប់នេះ បន្ទាប់ពីមានហេតុការណ៍ផ្ទុះគ្រាប់បែកចង្កោមក្នុងខេត្តព្រះវិហារ ដែលបណ្តាលឱ្យក្មេងប្រុសម្នាក់ស្លាប់ និងឪពុករងរបួសធ្ងន់នោះ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៥។ គ្រាប់បែបនោះ ត្រូវបានអាជ្ញាធរមីន កំណត់អត្តសញ្ញាណថា ជាគ្រាប់បែកដែលថៃបានប្រើប្រាស់អំឡុងពេលមានសង្គ្រាម។
បន្ថែមពីនេះ នៅថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអង្គភាព CMAC បានបោសសម្អាតតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាម ២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ ជាតំបន់គ្រាប់បែកចង្កោម ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរុករកឃើញគ្រាប់បែកចង្កោមចំនួន២៥គ្រាប់ប្រភេទ M46 បាញ់ចេញពីគ្រាប់កាំភ្លើងធំ១៥៥ មម ដែលថៃប្រើប្រាស់ផ្ទុយពីច្បាប់អន្តរជាតិ។

នៅក្នុងជំនួបដដែលខាងលើ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។ លើកក៏បានស្នើសុំឱ្យប្រទេសអាល្លឺម៉ង់បន្តគាំទ្រការដោះស្រាយផលប៉ះពាល់ដែលនៅសេសសល់ រហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


