ព័ត៌មានជាតិ
ស្ពានចាស់ទ្រុឌទ្រោមចំនួន ៥ កន្លែងក្នុងស្រុកសំបូរ គ្រោងសាងសង់ជាស្ពានបេតុង
ពលរដ្ឋរស់នៅឃុំបឹងចារ ឃុំកំពង់ចាម និងឃុំវឌ្ឍន: ក្នុងស្រុកសំបូរ ខេត្តក្រចេះ បានលើកឡើងជារឿងៗអំពីបញ្ហាស្ពានឈើ និងស្ពានបាឡេជាច្រើនកន្លែង ដែលចាស់ទ្រុឌទ្រោម បង្កបញ្ហាសុវត្តិភាពនៅពេលធ្វើដំណើរ និងការដឹកជញ្ជូនកសិផល-ទំនិញផ្សេងៗ។
ស្ពានទាំងនោះរួមមាន៖ ស្ពានយាវ ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ដែលស្ថិតក្នុងឃុំបឹងចារ ឃុំកំពង់ចាម និងឃុំវឌ្ឍន: ក្នុងស្រុកសំបូរ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់ពលរដ្ឋ កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចូលរួមសហការជាមួយ ទីប្រឹក្សាសិក្សាគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ទៅបង្ហាញទីតាំងក្រុមការងារខួងដីពិសោធន៍គ្រឹះស្ពាន សម្រាប់សាងសង់ស្ពានបេតុងចំនួន ៩ កន្លែង ក្នុងខេត្តក្រចេះ ក្នុងនោះក៏មានស្ពានយាវ ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ផងដែរ។



ស្ពានទាំង ៥ កន្លែងខាងលើ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានដាក់ចូលក្នុងគម្រោងរបស់ដៃគូរអភិវឌ្ឍន៍រួចរាល់ ដែលគ្រោងសាងសងជាស្ពានបេតុង។ បច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងនីតិវិធីលទកម្ម។ នេះជាការបញ្ជាក់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។
ពលរដ្ឋរំពឹងថា នឹងទទួលបានស្ពានបេតុងថ្មីក្នុងពេលឆាប់ៗពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ ធ្វើឱ្យកសិផលទទួលបានតម្លៃសមរម្យ ក៏ដូចជាជួយជំរុញឲ្យពលរដ្ឋកាន់តែខិតខំប្រឹងប្រែងក្នុងការដាំដុះបន្ថែមទៀត៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


