Connect with us

ព័ត៌មានជាតិ

ភាពតានតឹងតាមព្រំដែនកម្ពុជា-ថៃ អូស្ត្រាលីទទូចឱ្យភាគីជម្លោះទាំងពីរគោរពបទឈប់បាញ់

បានផុស

នៅ

ក្រោយយោធាថៃកំពុងបើកការវាយប្រហារជាថ្មីមកលើកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានទទូចដល់ភាគីកម្ពុជា និងថៃ ឱ្យរក្សាភាពអត់ធ្មត់ និងបន្តគោរពនូវបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។

រូបភាព៖ លោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអូស្ត្រាលី នៅថ្ងៃទី៩ ខែធ្នូនេះ បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ និងរបាយការណ៍នៃការបាត់បង់ជីវិតទាំងជនស៊ីវិល និងយោធា។

ចំពោះមុខភាពតានតឹងជាថ្មីនេះ រដ្ឋាភិបាលអូស្ត្រាលីបានអំពាវនាវឱ្យភាគីទាំងពីរគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា អនុវត្តការអត់ធ្មត់ជាអតិបរមា និងចាត់វិធានការជាបន្ទាន់ដើម្បីបន្ថយភាពតានតឹង។

លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ក្រសួងការបរទេសអូស្ត្រាលី បានសង្កត់ធ្ងន់ថា «យើងស្នើឱ្យភាគីទាំងពីរអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលសម្របសម្រួលដោយលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្ត្រី Anwar ក្នុងឋានៈជាប្រធានអាស៊ាន ដោយស្តារការជឿជាក់ និងទំនុកចិត្តឡើងវិញ ហើយបន្តការដោះស្រាយដោយសន្តិវិធី និងប្រកបដោយនិរន្តរភាពចំពោះជម្លោះព្រំដែន៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម