ព័ត៌មានជាតិ
ឥណ្ឌា សម្តែងការព្រួយបារម្ភចំពោះការខូចខាតតំបន់អភិរក្សប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌវប្បធម៌រួមរបស់មនុស្សជាតិ
ក្រសួងការបរទេសឥណ្ឌា សម្តែងការព្រួយបារម្ភ និងសោកស្តាយ ចំពោះការខូចខាតនៅតំបន់ប្រាសាទព្រះវិហារដែលជាបេតិកភណ្ឌវប្បធម៌រួមរបស់មនុស្សជាតិ និងជំរុញឱ្យមានវិធានការការពារតំបន់ទាំងនេះ ទោះក្នុងបរិបទជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Shri Randhir Jaiswal ដែលបានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹងការខូចខាតដល់កន្លែងអភិរក្សតំបន់ប្រាសាទព្រះវិហារ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥។

លោក Shri Randhir Jaiswal មានប្រសាសន៍ថា៖«យើងបានឃើញរបាយការណ៍ទាក់ទងនឹងការខូចខាតដល់កន្លែងអភិរក្សនៅប្រាសាទព្រះវិហារក្នុងអំឡុងពេលប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជាដែលកំពុងបន្ត។ ការខូចខាតណាមួយចំពោះកន្លែងអភិរក្សគឺជារឿងអកុសល និងជាបញ្ហាដែលគួរឱ្យព្រួយបារម្ភ»។ លោកសង្កត់ធ្ងន់ថា តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៃប្រាសាទព្រះវិហារ គឺជាបេតិកភណ្ឌវប្បធម៌រួមរបស់មនុស្សជាតិ។ ប្រទេសឥណ្ឌាបានចូលរួមយ៉ាងជិតស្និទ្ធក្នុងការអភិរក្សរបស់ខ្លួន ហើយលោកសង្ឃឹមយ៉ាងមុតមាំថា វិធានការទាំងអស់នឹងត្រូវបានអនុវត្តដើម្បីការពារទីតាំង និងកន្លែងអភិរក្សដែលពាក់ព័ន្ធឱ្យបានពេញលេញ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារបរទេសឥណ្ឌា បានអំពាវនាវចំពោះភាគីទាំងពីរឱ្យមានការអត់ធ្មត់ និងចាត់វិធានការដើម្បីបញ្ឈប់អរិភាព ទប់ស្កាត់ការកើនឡើងជម្លោះប្រដាប់អាវុធ និងជំរុញឱ្យវិលត្រឡប់ទៅរកមាគ៌ានៃការសន្ទនា និងសន្តិភាពឡើងវិញ។ គួរជម្រាបថា ប្រទេសឥណ្ឌាគឺជាតួអង្គសំខាន់មួយដែលបានផ្តល់ជំនួយច្រើនលានដុល្លារសម្រាប់អភិរក្ស និងជួសជុលប្រាសាទព្រះវិហារឱ្យមានភាពរឹងម៉ាំឡើងវិញ។
ដោយឡែកនៅក្នុងកិច្ចពិភាក្សាតុមូលដែលរៀបចំដោយសារព័ត៌មានបារាំង France 24 ជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ លោកស្រី អាស្ទ្រីដ ណូរ៉េន-នីលសុន (Astrid Norén-Nilsson) សាស្ត្រាចារ្យជាន់ខ្ពស់មជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍ នៃសាកលវិទ្យាល័យលុន (Lund University) បានសម្តែងការខូចចិត្តយ៉ាងខ្លាំងចំពោះប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ដែលរងការខូចខាត។ លោកស្រីមានប្រសាសន៍ថា៖«ក្នុងនោះមានប្រាសាទតាក្របីដែលត្រូវបានបំផ្លាញ ខ្ញុំពិតជាខូចចិត្តណាស់ យើងក៏ឃើញថាប្រាសាទព្រះវិហារត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរអំឡុងការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ។ ឥឡូវនេះផ្នែកសំខាន់ៗនៃតួប្រាសាទព្រះវិហារមានការខូចខាតយ៉ាងធ្ងន់ធ្ងរ»។
លោកស្រីបានលើកអំណះអំណាងទៀតថា ៖«ប្រាសាទព្រះវិហារ ទទួលបានការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ថាជារបស់កម្ពុជា តាំងពីឆ្នាំ ១៩៦២ និងបានអះអាងម្តងទៀតក្នុងឆ្នាំ ២០១៣។ ដូច្នេះខ្ញុំចង់និយាយថាវាមិនអាចទទួលយកបានទេចំពោះអំពើឈ្លានពានដែលបង្កផលប៉ះពាលដល់ប្រាសាទទាំងនោះ»។

ឆ្លើយតបសកម្មភាពអមនុស្សធម៌របស់យោធាថៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


