ព័ត៌មានជាតិ
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការសម្រេចបង្កើនអាហារូបករណ៍ជូននិស្សិតកម្ពុជាជាជំហានពង្រឹងកិច្ចសហការក្នុងវិស័យអប់រំ
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា លោក Anatoly Borovik បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ទីក្រុងម៉ូស្គូ សម្រេចបបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជារហូតដល់ ៦៣ អាហារូបករណ៍ ដែលជាជំហានដ៏សំខាន់មួយក្នុងវិស័យអប់រំ សម្រាប់ពង្រឹងទំនាក់ទំនងស្ថាប័នទាំងពីរ។ ចំនួននេះមានការកើនឡើងប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ដែលរុស្ស៊ីបានផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាចំនួន ៤០នាក់។

នាសន្និសីទសារព័ត៌មានថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២៥ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ការផ្តល់អាហារូបករណ៍នេះនឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើន ចូលរៀននៅសាកលវិទ្យាល័យឈានមុខរបស់រុស្ស៊ី ដើម្បីបង្កើនចំណេះដឹងឱ្យកាន់តែខ្លាំង។ លោកបញ្ជាក់ថា៖«កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័នអប់រំនៃប្រទេសយើងទាំងពីរនៅតែបន្ត។ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ការិយាល័យតំណាងនៃសាកលវិទ្យាល័យរដ្ឋ St. Petersburg ត្រូវបានបើកសម្ពោធនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រឹងសមត្ថភាពសិស្ស»។
លើសពីនេះ លោកក៏មានទស្សនវិស័យថា៖«យើងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យភាសារុស្ស៊ីមានប្រជាប្រិយភាពនៅកម្ពុជា។ សមិទ្ធផលដ៏សំខាន់មួយនៅក្នុងវិស័យនេះ គឺជាការបើកដំណើរការវគ្គសិក្សាភាសារុស្ស៊ី សម្រាប់និស្សិតកម្ពុជានៅរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជាតិបន្ទាយមានជ័យ។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមិត្តកម្ពុជា ដែលត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យអប់រំ និងក្នុងវិស័យជាច្រើនផ្សេងទៀត។

គួរជម្រាបថា ចាប់តាំងពីឆ្នាំ១៩៨០ រហូតមកដល់២០២៣ រុស្សីបានផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ឱ្យទៅបន្តការសិក្សានៅ តាមសាកលវិទ្យាល័យនានានៅប្រទេសរុស្សីជាង ៨ ០០០នាក់ ក្នុងនោះមានប្រមាណ ៨០០០នាក់ បានបញ្ចប់ការសិក្សា និងប្រមាណជិត ៥០០នាក់កំពុងសិក្សានៅប្រទេសរុស្សី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


