ព័ត៌មានជាតិ
សម្តេច យ៉ន សេងយៀត៖ កងទ័ពជាកែវភ្នែក និងជាដួងព្រលឹងជាតិដែលលះបង់ធំធេងការពារទឹកដី
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោម មានសង្ឃដីកាថា កងទ័ពគឺជាកែវភ្នែក និងជាដួងព្រលឹងរបស់ជាតិកម្ពុជា ព្រោះកងទ័ពបានលះបងធំធេង ក្នុងការការពារបូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ព្រះអង្គមានសង្ឃដីកាបែបនេះ អំឡុងពេលចុះសួរសុខទុក្ខ ចែកជូនស្បៀង និងលើកទឹកចិត្តទាហានជួរមុខគ្រប់រូប ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជានៅគ្រប់សមរភូមិ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងខេត្តឧត្តរមានជ័យ។

សម្តេច យ៉ន សេងយៀត មានសង្ឃដីកាថា សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង រួមទាំងព្រះសង្ឃគ្រប់អង្គ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះកងទ័ពខ្មែរជួរមុខជានិច្ច។ ពិសេសជាងនេះ បានគិតគូរឧបត្ថម្ភស្បៀងអាហារយ៉ាងច្រើន និងបានឧបត្ថម្ភសាច់ជ្រូកជាង១ ០០០ គីឡូ ដល់កងទ័ពជួរមុខទិសឧត្តរមានជ័យផងដែរ។ ថវិកាទាំងនោះ គឺបានមកពីសប្បុរសជននានា ដែលមានទឹកចិត្តចូលរួមបរិច្ចាគតាមរយៈមូលនិធិវត្តឧណ្ណាលោម។

មុនលាគ្នាជាមួយវីរកងទាហាន សម្តេចបានប្រសិទ្ធីពរជ័យ ឱ្យមានសិរីសួស្តីល្អប្រសើរ ដល់កងទ័ពទាំងអស់មានសុខភាពល្អ ស្មារតីស្វាហាប់ និងមានបុណ្យបារមីតាមថែរក្សាជានិច្ច។ សម្តេចមានសង្ឃដីកាថា៖« កងទ័ពគឺជាកែវភ្នែកនិងជាដួងព្រលឹងរបស់ជាតិកម្ពុជា»។

គួរជម្រាបថា នៅក្នុងអង្គអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី ៣៣ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៥ សង្ឃប្រកាស បានអំពាវនាវដល់មន្ត្រីសង្ឃគ្រប់ឋានានុក្រម និងព្រះសង្ឃទូទាំងប្រទេសគប្បីចែករំលែកលើកិច្ចការមនុស្សធម៌ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក វីរកងទ័ព និងវីរនគរបាលជាតិខ្មែរ ដែលមានស្មារតីលះបង់ខ្ពស់ក្នុងការការពារជាតិ ដើម្បីចូលរួមចំណែកក្នុងការសម្រាលទុក្ខលំបាករបស់សង្គម៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


