ព័ត៌មានជាតិ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះពិនិត្យភូមិសាស្រ្តបឹងត្រកួនកន្លែងផ្ទុះអាវុធ២១ថ្ងៃ
នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦នេះ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ដើម្បីពិនិត្យផលប៉ះពាល់ដែលយោធាថៃឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា ជាលើកទី២ ប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រតំបន់បឹងត្រកួនកាលពីប៉ះទង្គិចគ្នារយៈពេល២១ថ្ងៃកន្លងទៅ បណ្តាលឱ្យរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ និងបានដាក់ទូកុងតឺន័ បន្លាលួស។

ជាមួយគ្នានោះដែរ លោកក៏បានបន្តសម្របសម្រួលដល់ក្រុមការងារក្រសួងការពារជាតិ និងក្រុមអ្នកអង្កេតការណ៍អាស៊ាន ចុះពិនិត្យមើលដោយផ្ទាល់នៅទីតាំងបងប្អូនជនភៀសសឹកក្នុងភូមិសាស្រ្តស្រុកថ្មពួក ជាង ១ ០០០គ្រួសារដែលកំពុងស្នាក់នៅបណ្ដោះអាសន្ន ខណៈដែលផ្ទះសម្បែងរបស់ពួកគាត់ត្រូវបានយោធាថៃ ដាក់ទូកុងតឺន័ បន្លាលួស និងបំផ្លាញ។

កាលពីថ្ងៃទី៨ ខែមករា ក្រុម AOT ក៏បានចុះពិនិត្យផលប៉ះពាល់ដោយការវាយប្រហាររបស់យោធាថៃនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រដីខ្មែរ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ។ ក្នុងការចុះត្រួតពិនិត្យនេះ ក្រោមការសម្របសម្រួលពីសំណាក់លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដោយបានដឹកនាំកម្លាំងចូលរួមជាមួយក្រុម AOT ដើម្បីពិនិត្យផលប៉ះពាល់ក្រោយទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់៕

សូមជម្រាបថា ការចុះត្រួតពិនិត្យពីសំណាក់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិនេះ ដើម្បីប្រមូលភស្តុតាង និងវាយតម្លៃផលប៉ះពាល់នៃការខូចខាត៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


