ព័ត៌មានជាតិ
គម្រោងវិនិយោគចំនួន ៥ ក្នុងខេត្តមណ្ឌលគីរី ក្រោមទុនប្រមាណ ១២៣ លានដុល្លារ មន្រ្តីចុះពិនិត្យលើកទឹកចិត្តជំរុញការវិនិយោគ
ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) បានដឹកនាំកិច្ចពិភាក្សាលើគម្រោងវិនិយោគចំនួន ៥ នៅខេត្តមណ្ឌលគីរី ក្រោមទុនវិនិយោគប្រមាណ ១២៣ លានដុល្លារអាម៉េរិក ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធីផ្សេងៗ។


លោក ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន (ក.វ.ឦសាន) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ «ច្រកចេញចូលតែមួយ» ក្នុងការសម្របសម្រួលក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីពន្លឿនការអនុវត្តនីតិវិធីវិនិយោគ និងផ្តល់នូវដំណោះស្រាយជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
លោកថា ក្រុមការងារជំរុញការវិនិយោគនៅភូមិភាគឦសាន នឹងបន្តរក្សាទំនាក់ទំនងជាប្រចាំជាមួយវិនិយោគិននៅទូទាំងខេត្តទាំងបួននៃភូមិភាគឦសាន ដើម្បីជំរុញការវិនិយោគកែច្នៃបង្កើនតម្លៃបន្ថែម និងបន្តផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់ខេត្តមណ្ឌលគិរី និង ភូមិភាគឦសាន ជាពិសេសកត្តាអំណោយផលដ៏ធំធេងនៃតំបន់សម្រាប់ផលិតកម្ម និងការកែច្នៃ ក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និង ទេសចរណ៍។




ក្នុងឱកាសនោះ ក្រុមការងារបានចុះពិនិត្យទីតាំងនិងជួបពិភាក្សាផ្ទាល់ជាមួយតំណាងក្រុមហ៊ុននៃគម្រោងវិនិយោគទាំង ៥ ដែលវិនិយោគលើការដាំដុះ និងកែច្នៃកៅស៊ូ និង កាហ្វេ និង ការអភិវឌ្ឍតំបន់ទេសចរណ៍ពិសិដ្ឋ ដែលបានស្នើសុំ ដើម្បីពិនិត្យ និង ពិភាក្សាលើទិដ្ឋភាពបច្ចេកទេសនៃគម្រោង ក៏ដូចជាសំណើនិងបញ្ហាប្រឈមដែលក្រុមហ៊ុនបានលើកឡើង៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


