Connect with us

ព័ត៌មានជាតិ

សហគមន៍កសិកម្មខេត្តក្រចេះ ផ្គត់​ផ្គង់​​គ្រាប់ស្វាយ​ចន្ទីស្ងួតប្រមាណ ៤៦៨ តោនក្នុង ១ ឆ្នាំ​ដល់ក្រុមហ៊ុនជប៉ុននៅកំពង់ធំ

បានផុស

នៅ

ក្នុងឆ្នាំ២០២៥ ខេត្តក្រចេះមានសហគមន៍កសិកម្មចំនួន ៥ ដែល​បានចុះកិច្ចសន្យាផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួតឱ្យក្រុម ហ៊ុន Mirath របស់ជប៉ុន ដែលមានមូលដ្ឋានរោងចក្រនៅខេត្តកំពង់ធំ សរុបប្រមាណជា ៤៦៨ តោន ក្នុង១ឆ្នាំ។ នេះតាមការឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា សហគមន៍កសិកម្មទាំង ៥ រួមមាន សហគមន៍កសិកម្មធម្មជាតិបៃតងចំរុះផ្គត់ផ្គង់ចំនួន ៥៤ តោន, សហគមន៍កសិកម្មសាមគ្គីឃុំសោបផ្គត់ផ្គង់ ៥៦ តោន, សហគមន៍កសិកម្មសម្បទានចំបក់ផ្គត់ផ្គងចំនួន ១៨៨ តោន, សហគមន៍កសិកម្មស្វាយចន្ទីឃុំឬស្សីកែវផ្គត់ផ្គង់បានចំនួន ១២៨ តោន និងសហគមន៍កសិកម្មដំណាំ​ពោត​ឃុំ​តាម៉ៅរុងរឿងផ្គត់ផ្គង់ចំនួន ៤២ តោន។

ប្រភពដដែលបានបន្តថា ខេត្តក្រចេះមានសហគមន៍កសិកម្មសរុបចំនួន ៥១ សហគមន៍ មានក្រុមប្រឹក្សាភិបាលចំនួន ១៨៧ នាក់ មានគណៈកម្មការត្រួតពិនិត្យចំនួន ១២៧ និងមានសមាជិកសរុបចំនួន ៣,៦៨០នាក់ ក្នុងនោះស្រី ១,៩៨១នាក់ ដោយមានដើមទុនសរុបប្រមាណជា ២,៨៧២,៥១០,០០០រៀល ស្មើនឹង ៧១៨ ,១២៧ ដុល្លារ។

សហគមន៍នីមួយៗមានតួនាទីយ៉ាងសំខាន់​មានឥណទានកសិកម្មលក់ធាតុចូលកសិកម្ម ផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីស្ងួត និងស្រស់ និងការកែច្នៃសាប៊ូលាងចានជាដើម៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម