Connect with us

ព័ត៌មានជាតិ

ប្រធានថ្មី នៃអង្គការយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ

បានផុស

នៅ

លោក Flavio Bonetti ប្រធានថ្មីនៃអង្គការយូណេស្កូប្រចាំកម្ពុជា បានប្តេជ្ញាចូលរួមដោះស្រាយ និងគាំទ្រយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផុសហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងអប់រំ នារសៀលថ្ងៃទី១៩ ខែមករា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Flavio Bonetti ដែលជាប្រធានថ្មីនៃអង្គការយូណេស្កូប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ។ ក្នុងឱកាសនោះ លោក Flavio Bonetti បានបង្ហាញពីបច្ចុប្បន្នភាព និងវឌ្ឍនភាពសំខាន់ៗក្នុងវិស័យអប់រំនៅកម្ពុជា ជាពិសេស សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការជាច្រើនរវាងយូណេស្កូ និងក្រសួងអប់រំ ។ ប្រធានថ្មីនៃអង្គការយូណេស្កូ បានបង្ហាញមោទនភាពដែលឃើញការអភិវឌ្ឍស្ទើគ្រប់វិស័យនៅកម្ពុជា និងបានរំលេចពីទំនាក់ទំនងប្រកបដោយផ្លែផ្ការវាងយូណេស្កូ និងកម្ពុជា ផ្តោតលើការកសាងប្រព័ន្ធអប់រំ និងការការពារបេតិកភណ្ឌនៅកម្ពុជា រយៈពេល ៧៥ឆ្នាំ មកនេះ។

បន្ថែមពីនេះ លោក Flavio Bonetti បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែម ពីបេសកកម្មអាទិភាពថ្មីៗ ព្រមទាំងចក្ខុវិស័យរបស់ក្រសួងអប់រំ សម្រាប់ឆ្នាំខាងមុខ ក៏ដូចជាបញ្ហាប្រឈមនានា ដោយលោក បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចូលរួមដោះស្រាយ និងគាំទ្រដល់យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្រអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការវាងអង្គការយូណេស្កូ និងក្រសួងអប់រំ​ក្នុងនាមភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំ រួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជាតាមរយៈគម្រោងផ្សេងៗប្រកបដោយប្រសិទ្ធភាព។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងថា៖ “ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង អង្គការយូនីស្កូ (UNESCO) និង ក្រសួងអប់រំ យុវជន និងកីឡា ដោយបានបញ្ជាក់ពីភាពជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំយូរអង្វែង ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា”។

រដ្ឋមន្ត្រីក្រសួងអប់រំ បានកោតសរសើរ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់អង្គការយូណេស្កូ លើការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជាជាច្រើនឆ្នាំមកនេះ។ លោករំពឹងយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ លោក Flavio Bonetti  ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង UNESCO នឹងកាន់តែរីកចម្រើន ជាពិសេស សម្រេចបាននូវសមិទ្ធផលរួមគ្នាជាច្រើនបន្ថែមទៀតលើវិស័យអប់រំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម