ព័ត៌មានជាតិ
រដ្ឋមន្ត្រីបរិស្ថានទទូចដល់ពលរដ្ឋកុំដុតជញ្ជ្រាំងស្រូវ ឬសំរាម ដែលអាចនាំឱ្យបំពុលខ្យល់
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋកុំឱ្យដុតជញ្ជ្រាំងស្រូវ ឬសំរាមនៅទីសាធារណៈ ដែលអាចនាំឱ្យមានល្អងធូលី ហើយបង្កើតជាការបំពុលខ្យល់ក្នុងអាកាស។

លើកឡើងតាមរយៈវិចារណកថាលើបណ្ដាញសង្គមហ្វេសប៊ុក លោក អ៊ាង សុផល្លែត ថា ការដុតសំរាម ការដុតជញ្ជ្រាំងស្រូវ ឬការដុតភ្លើងផ្សេងៗ ត្រូវបានមើលថា ជាវិធីងាយស្រួល និងឆាប់រហ័សក្នុងការបំផ្លាញកាកសំណល់ក៏ដោយ ប៉ុន្តែវាបានបង្កហានិភ័យខ្ពស់ទៅលើបរិស្ថាន សុខភាពមនុស្ស និងសង្គមទាំងមូល។ ការបញ្ឈប់ការដុតសំរាម ការដុតជញ្ជ្រាំងស្រូវ ឬកាកសំណល់ផ្សេងៗ លោក ថា ជាការការពារអាយុជីវិតខ្លួនឯង គ្រួសារ និងសហគមន៍។

ក្នុងន័យនេះ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានណែនាំដល់បណ្តាមន្ទីរបរិស្ថានទូទាំង២៥រាជធានីខេត្ត ត្រូវផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ការដុតភ្លើង ដុតសំរាម ជញ្ជ្រាំងស្រូវ ឬការដុតព្រៃ ដើម្បីចៀសវាងធ្វើយ៉ាងណាបង្កជាល្អងធូលី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដាច់ខាតត្រូវការពារឱ្យខានតែបាននូវគុណភាពខ្យល់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋកម្ពុជាផង ទាំងបរិស្ថានផង។
រដ្ឋមន្ត្រីបរិស្ថាន បានលើកទឹកចិត្តឱ្យមានការទុកដាក់សំរាមបានត្រឹមត្រូវ គឺជាសញ្ញានៃការរស់នៅដោយស៊ីវិល័យ និងការទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថាន មិនថាតែជំនាន់នេះ ប៉ុន្តែសម្រាប់ជំនាន់ក្រោយៗផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


