ព័ត៌មានអន្ដរជាតិ
កាសែត Straits Times៖ លោក អានុទីន ញុះសង្គ្រាមជាតិនិយមដើម្បីជួយលោកបន្តអំណាច
សារព័ត៌មានដ៏ល្បីល្បាញរបស់ប្រទេសសិង្ហបុរី The Straits Times បានផ្សាយអំពីការបញ្ឆេះជម្លោះព្រំដែនដ៏គ្រោះថ្នាក់ជាមួយកម្ពុជា ដើមម្បីជូនលោកទទួលបានការគ្រប់គ្រងអំណាចនៅក្នុងការបោះឆ្នោតរបស់ប្រទេសថៃនៅចុងសប្តាហ៍នេះ។

លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រីថៃដែលឡើងកាន់អំណាចដោយមានលក្ខខណ្ឌសម្រាប់រយៈពេល៤ខែចាប់ពីខែដើមខែតុលា២០២៥ ដល់ដំណាចខែមករា២០២៦ បានប្រកាសរំលាយសភាមុនកាលកំណត់កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៥ នៅក្នុងពេលដែលសង្គ្រាមជាមួយកម្ពុជាកំពុងតែផ្ទុះឡើងយ៉ាងខ្លាំង និង ក្រោមសម្ពាធពីអន្តរជាតិឲ្យលោក បញ្ជប់សង្គ្រាម និងវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាព។
ក្នុងអត្ថបទរបស់សារព័ត៌មាន The Straits Tines ដែលដាក់ចំណងជើងថា ល្បែងរបស់លោកអានុទីននាយករដ្ឋមន្ត្រីថៃ លើជាតិនិយមដើម្បីសាកល្បងនៅជិតការបោះឆ្នោត។ ការបោះឆ្នោតប្រទេសថៃ ដើមឡើយ ដោយផ្អែកតាមកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនថៃ នឹងត្រូវរៀបចំនៅចុងខែមិនា ឬក៏ដើមខែមេសា ប៉ុន្តែលោក អានុទីន បានប្រើប្រាស់យុទ្ធសាស្រ្តបង្កសង្គ្រាម បង្កើនស្មារតីជាតិនិយមរបស់ជនជាតិថៃសម្រាប់គាំទ្រលោក ឲ្យបន្តកាន់អំណាច។
សំណេរដើមរបស់អត្ថបទនោះ បានលើកឡើងថា នៅពេលដែលនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានរំលាយសភានៅថ្ងៃទី១២ ខែធ្នូ លោកបានធ្វើដូច្នេះដោយសង្ឃឹមថា ការកើនឡើងនៃជាតិនិយមដែលជំរុញដោយការប្រយុទ្ធគ្នាដ៏មរណៈនៅព្រំដែនជាមួយកម្ពុជានៅឆ្នាំ២០២៥ នឹងជួយលោកឱ្យពង្រឹងអំណាចនៅក្នុងការបោះឆ្នោតសកល។
ក៏ប៉ុន្តែ ការស្ទង់មតិជាច្រើនបានបង្ហាញឲ្យឃើញថា គណបក្សគូប្រជែងរបស់គណបក្សភូមិចៃថៃដឹកនាំដោយលោកអានុទីន ឆានវីរៈគុល ទៅវិញទេ ដែលកំពុងដឹកមុខ។ រហូតមកដល់ពេលចុងក្រោយនេះ មានតែគណបក្ស៤ ប៉ុន្តែដែលមានការប្រកួតប្រជែងគ្នាខ្ពស់ ហើយគណបក្សប្រជាជនថៃដែលដឹកនាំដោយក្រុមយុវជនដែលដាក់គោលដៅកំណែទម្រង់ដ៏សំខាន់នៅក្នុងប្រទេសថៃជាពិសេសលើអំណាចយោធាថៃ និងរបបរាជានិយមថៃ គឺជាគណបក្សដែលមានប្រជាប្រិយខ្ពស់បំផុតសម្រាប់ការបោះឆ្នោតនៅថ្ងៃអាទិត្យទី៨ខែកុម្ភៈនេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២៣ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


