ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ អង្គការ MSF ជានិមិត្តរូបនៃសង្គ្រោះ និងកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា
លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអះអាងថា អង្គការគ្រូពេទ្យគ្មានព្រំដែនស្វីស (MSF) ជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ការអះអាងរបស់លោក រដ្ឋមន្ត្រីនេះបានធ្វើឡើងកាលពីថ្ងៃទី៦ ខែកម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Adrian Guadarrama អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកេនយ៉ា តង់ហ្សានី អ៊ុយក្រែន កៀហ្ស៊ីស៊ីស្ថាន កាហ្សាក់ស្ថាន ហ្វីលីពីន និង កម្ពុជា នៃអង្គការគ្រូពេទ្យគ្មានព្រំដែនស្វីសនៅទីស្តីការក្រសួង។


លោករដ្ឋមន្ត្រី បានលើកឡើងថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាល និងអង្គការ MSF Switzerland បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងនាមជាដៃគូបច្ចេកទេស និងវេជ្ជសាស្ត្រ ក្នុងការគាំទ្រក្រសួងសុខាភិបាល ដើម្បីផ្ដល់សេវាសុខភាពចាំបាច់បំផុតជូនដល់ប្រជាជននៅមូលដ្ឋាន។
លោករដ្ឋមន្ត្រីបានបន្តថា «ក្រសួងសុខាភិបាលតែងតែចងចាំនូវការរួមចំណែករបស់អង្គការ MSF ដែលជានិមិត្តរូបនៃការជួយសង្គ្រោះ និងជាកម្លាំងចលករ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង»។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អង្គការ ឱ្យបន្តធ្វើការងារជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តគោលដៅ ដើម្បីកំណត់នូវមណ្ឌលសុខភាពអាទិភាពដែលត្រូវការការគាំទ្រ ក្នុងគោលដៅពង្រឹងការត្រៀមលក្ខណៈឆ្លើយតបគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ និងការសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្តល់សេវាសុខភាពសំខាន់ៗ ដោយផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងការិយាល័យស្រុកប្រតិបត្តិ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់អង្គការ ឱ្យបន្តធ្វើការងារជិតស្និទ្ធជាមួយមន្ទីរសុខាភិបាលខេត្តគោលដៅ ដើម្បីកំណត់នូវមណ្ឌលសុខភាពអាទិភាពដែលត្រូវការការគាំទ្រ ក្នុងគោលដៅពង្រឹងការត្រៀមលក្ខណៈឆ្លើយតបគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ និងការសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្តល់សេវាសុខភាពសំខាន់ៗ ដោយផ្តោតលើការពង្រឹងសមត្ថភាពមណ្ឌលសុខភាព និងការិយាល័យស្រុកប្រតិបត្តិ។

ជាការឆ្លើយតប លោកវេជ្ជបណ្ឌិត Adrian Guadarrama លើកឡើងថា បេសកកម្មរបស់អង្គការ MSF ជាអង្គការមនុស្សធម៌អន្តរជាតិ ឯករាជ្យ អព្យាក្រឹត និងផ្នែកវេជ្ជសាស្ត្រ ដែលផ្តល់ជំនួយវេជ្ជសាស្រ្តសង្គ្រោះជីវិត ដោយមិនគិតពីសាសនា ឬនិន្នាការនយោបាយ។ បច្ចុប្បន្ន អង្គការកំពុងបំពេញបេសកកម្មក្នុងប្រទេសចំនួន ១៦៩ ដែលនឹងបន្តតួនាទីជាដៃគូបច្ចេកទេស ដើម្បីគាំទ្រក្រសួងសុខាភិបាល ក្នុងការសម្រេចឱ្យបាននូវគោលដៅសុខាភិបាលជាតិ។
នៅក្នុងជំនួបនោះភាគីទាំងពីរបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ដើម្បីធានាឱ្យបាននូវសេវាសុខភាពដែលមានគុណភាព សមធម៌ និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា៕ អត្ថបទ៖សំអឿន


-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


