ព័ត៌មានអន្ដរជាតិ
អាមេរិកប្រើកម្មវិធី AI មួយជាជំនួយ ក្នុងការចាប់ខ្លួនលោកម៉ាឌូរ៉ូ
យោធាអាមេរិកបានប្រើប្រាស់កម្មវិធី Claude AI របស់ក្រុមហ៊ុន Anthropic ដែលមានបច្ចេកវិទ្យាដ៏គ្រោះថ្នាក់ និងប្រសិទ្ធភាពខ្ពស់បំផុតក្នុងការវាយឆ្មក់ អំឡុងពេលប្រតិបត្តិការចាប់ខ្លួនប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) កាលពីខែមុន។ នេះបើយោងតាមគេហទំព័ររបស់ Axios និង The Wall Street Journal បង្ហាញពីបច្ចេកវិទ្យារបស់ក្រុមហ៊ុន ផ្តោតលើសុវត្ថិភាព និងដើរតួនាទីដោយផ្ទាល់ក្នុងការវាយឆ្មក់នៅក្រៅប្រទេសដ៏មានប្រសិទ្ធភាព។

យោងតាមការចុះផ្សាយ RT ថ្ងៃទី១៤ ខែកុម្ភៈ ឱ្យដឹងថា កម្មវិធី Claude ត្រូវបានប្រើប្រាស់អំឡុងពេលប្រតិបត្តិការយ៉ាងសកម្មដោយផ្ទាល់ មិនមែនគ្រាន់តែក្នុងដំណាក់កាលត្រៀមខ្លួននោះទេ។ នេះបើតាមរាយការណ៍ Axios និង WSJ រាយការណ៍កាលពីថ្ងៃសុក្រ។
តួនាទីដ៏វៃឆ្លាតរបស់វា នៅតែមិនច្បាស់លាស់ ទោះបីជាយោធាធ្លាប់ប្រើគំរូ AI នេះ ដើម្បីវិភាគរូបភាពផ្កាយរណប និងស៊ើបការណ៍សម្ងាត់ក្នុងពេលវេលាជាក់លាក់ណាមួយក៏ដោយ។
គួរបញ្ជាក់ថា គោលការណ៍នៃការប្រើប្រាស់មន្ទីរពិសោធន៍ AI ប្រភេទនេះ គឺមានមូលដ្ឋាននៅ San Francisco ហើយហាមឃាត់ដាច់ខាតនូវបច្ចេកវិទ្យារបស់ខ្លួនក្នុងការប្រើប្រាស់ដើម្បីក្នុងផ្លូវអវិជ្ជមាន ដូចជា អំពើហិង្សា បង្កើតអាវុធ ឬធ្វើការឃ្លាំមើលនានា។
យ៉ាងណា គ្មានប្រជាជនអាមេរិកណាម្នាក់បាត់បង់ជីវិតក្នុងការវាយឆ្មក់នេះទេ ប៉ុន្តែទាហាននិងកងកម្លាំងគុយបារាប់សិបនាក់ត្រូវបានសម្លាប់នៅថ្ងៃទី៣ ខែមករា។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Anthropic បានប្រាប់គេហទំព័រ Axios ថា៖ «យើងមិនអាចធ្វើអត្ថាធិប្បាយលើកម្មវិធី Claude ឬគំរូ AI ផ្សេងទៀត ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការជាក់លាក់ណាមួយ ការចាត់ថ្នាក់ ឬក៏មធ្យោបាយអ្វីផ្សេងទៀតនោះទេ»។ ការប្រើប្រាស់លើផ្នែកណាមួយនៃ កម្មវិធី Claude មិនថាក្នុងវិស័យឯកជនឬរដ្ឋាភិបាល គឺតម្រូវឱ្យគោរពតាមគោលការណ៍ប្រើប្រាស់របស់យើង»។
គូប្រជែងរបស់ Anthropic គឺក្រុមហ៊ុន OpenAI, Google, និង xAI របស់ Elon Musk សុទ្ធតែមានកិច្ចព្រមព្រៀងផ្តល់សិទ្ធិឱ្យមន្ទីរបញ្ចកោណ(Pentagon) ចូលទៅកាន់កម្មវិធីរបស់ពួកគេដោយពុំមានភាពស្មុគស្មាញ និងមិនមាន ការការពារច្រើន ចំពោះអ្នកប្រើប្រាស់នោះទេ។ មានតែកម្មវិធី Claude ប៉ុណ្ណោះដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Palantir Technologies ចាត់ថ្នាក់ជាកម្មវិធីដែលប្រើសម្រាប់ការងាររសើបបំផុត របស់យោធាអាមេរិក។
ទន្ទឹមនឹងនេះក្រុមហ៊ុន Anthropic ត្រូវបានរាយការណ៍ថាកំពុងចរចាជាមួយមន្ទីរបញ្ចកោណ ថាតើត្រូវបន្ធូរបន្ថយការរឹតបន្តឹងលើការដាក់ពង្រាយកម្មវិធី AI សម្រាប់កំណត់គោលដៅជាអាវុធ និងការឃ្លាំមើលក្នុងស្រុក។
យ៉ាងណា ការប្រឈមមុខដាក់គ្នានេះ បានបញ្ឈប់កិច្ចសន្យាដែលមានតម្លៃរហូតដល់ ២០០ លានដុល្លារ ដោយរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth ប្តេជ្ញាថានឹងមិនប្រើគំរូណា ដែលអនុញ្ញាតធ្វើឱ្យសង្គ្រាមនោះទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


