ព័ត៌មានជាតិ
ម្ចាស់អាជីវកម្មជួលកន្លែងស្នាក់នៅ ចូលរួមអនុវត្តគោរពអនុក្រឹត្យលេខ០៣ ដើម្បីប្រឆាំងដាច់ខាតលើជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា
ម្ចាស់ជួលទីតាំងស្នាក់នៅនៅតាមថ្នាក់មូលដ្ឋាន ពេញចិត្តចូលរួមខ្ជាប់ខ្ជួនក្នុងការគោរពអនុក្រឹត្យលេខ០៣ ដើម្បីប្រឆាំងដាច់ខាតលើជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជា។

លោកស្រីម្ចាស់សណ្ឋាគារ សេវិន ហេវិន បានបង្ហាញការរីករាយ និងពេញចិត្តចូលរួមគ្រប់សកម្មភាពជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងដើម្បីធានាបាននូវសុខសុវត្ថិភាព ពិសេសការបោសសម្អាតក្រុមឧក្រិដ្ឋជនជាជនបរទេសទាំងឡាយ ដែលមានបំណងមកបង្កឧក្រិដ្ឋកម្មនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីម្ចាស់សណ្ឋាគារ សេវិន ហេវិន
លោកស្រីសង្ឃឹមជឿជាក់លើរាជរដ្ឋាភិបាល និងចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រទេសកម្ពុជាគ្មានបទល្មើស មានភ្ញៀវជាតិ អន្តរជាតិ មកទេសចរណ៍ វិស័យអាជីវកម្ម ផ្ទះជួស សណ្ឋាគារ ខុនដូ អាផាមិន ដំណើរការ ប្រជាពលរដ្ឋមានចំណូល រីកចំរើនគ្រប់វិស័យ។


ក្នុងនោះដែរ លោក ហេង សុវឌ្ឍនា ចៅសង្កាត់រងទី១ សង្កាត់មិត្តភាព នៃរដ្ឋបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ ក្រោមការចង្អុលបង្ហាញដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌ និងលោក ហេង ចាន់សារិន ចៅសង្កាត់ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ តែងតែយកចិត្តទុកដាក់ជាប្រចាំជាមួយការចុះផ្សព្វផ្សាយ ពីផែនការគ្រប់គ្រងជនបរទេស ដើម្បីឆ្លើយតបទៅនឹងអនុក្រឹត្យលេខ០៣របស់រដ្ឋាភិបាល ពិសេសទប់ស្កាត់ និងបោសសម្អាតដាច់ខាតលើឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញក្នុងមូលដ្ឋាន។

លោក ហេង សុវឌ្ឍនា ចៅសង្កាត់រងទី១ សង្កាត់មិត្តភាព នៃរដ្ឋបាលខណ្ឌ៧មករា
សូមបញ្ជាក់ថា អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានផ្ញើសារជាថ្មីម្តងទៀត ទៅកាន់បណ្តាម្ចាស់អាជីវកម្មផ្តល់ការស្នាក់នៅតូចធំទាំងអស់ សូមមេត្តាចូលរួមគោរពអនុក្រឹត្យលេខ០៣របស់រាជរដ្ឋាភិបាល តាមរយៈការចូលរួមផ្តល់ ឬចាំបាច់រាយការណ៍ព័ត៌មានទៅកាន់អាជ្ញាធរមានសមត្ថកិច្ចតាមមូលដ្ឋាន រាល់ពេលមានជនបរទេសចូលទៅជួលការស្នាកឭនៅក្នុងទីតាំងរបស់ខ្លួន ។ ករណីពុំរាយការណ៍ជូនអាជ្ញាធរ ម្ចាស់ទីតាំងទាំងនោះ នឹងត្រូវទទួលរងការពិន័យប្រាក់ ៤លានរៀល ក្នុងជនបរទេសម្នាក់ ដោយពុំទាន់គិតពីទោសទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមាន។

សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱសានវាទក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញឲ្យបានស្អាត ត្រឹមដំណាច់ចុងខែកុម្ភៈ ឆ្នាំ២០២៦នេះ ខណៈក្រសួងមហាផ្ទៃ ក៏បានដាក់បន្ទាត់ក្រហមត្រឹមពាក់កណ្តាកខែមិនា ឆ្នាំ២០២៦ខាងមុខនេះ៕ អត្ថបទ ៖ សុភា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


