Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ រៀបចំកម្មវិធី រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែន នៅពហុកីឡដ្ឋានជាតិអូឡាំពិក

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំកម្មវិធី រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុក នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង នឹងរៀបចំកម្មវិធី រត់ដើម្បីការអប់រំ និងជួយគាំទ្រសាលាតាមព្រំដែន ដើម្បីគាំទ្រដល់សាលារៀន​ និងផ្ដល់កម្លាំងចិត្តដល់លោកគ្រូ​ អ្នកគ្រូ​ និងសិស្សានុសិស្ស​​ ដែលរងផលប៉ះពាល់ដោយសារការឈ្លានពានពីសំណាក់កងទ័ពថៃ។ ក្រសួងបានបញ្ជាក់ថា «លើសពីកម្មវិធីរត់ គឺជាការរួបរួម​ សាមគ្គី​ ឯកភាព​ ក្នុងនាមជាប្រជាជាតិខ្មែរតែមួយ»។

កម្មវិធីនេះ អាចចូលរួមដោយសេរី និងឥតគិតថ្លៃ។ ទន្ទឹមនេះ សប្បុរសជនអាចចូលរួមបរិច្ចាគ ដើម្បីគាំទ្រដល់សាលារៀន និងសិស្សានុសិស្សដែលរងផលប៉ះពាល់​ តាមរយៈ​

🔗តំណភ្ជាប់សម្រាប់ការបរិច្ចាគ៖ https://shlink.sala.tech/sy7oPqfuz

🔗ចូលរួមក្នុងតេឡេក្រាម​ ៖ https://t.me/runforeducation

🔗​ ចូលរួម​ប្ដូរ​ប្រូហ្វាល់​រូបភាព​ ៖ https://twb.nz/moe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម