Connect with us

ព័ត៌មានជាតិ

ស្បៀងជាអំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានប្រគល់ជូនដល់កម្លាំងជួរមុខទិសឧត្ដរមានជ័យ

បានផុស

នៅ

ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាលជ្រុន ថេរ៉ាវ៉ាត តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូអញ្ជើញប្រគល់ស្បៀង និងសម្ភារៈរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសឧត្ដរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជ្រុន ថេរ៉ាវ៉ាត បានពាំនាំប្រសាសន៍សួរសុខទុក្ខដ៍មានតម្លៃពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ដល់កម្លាំងជួរមុខទិសឧត្ដរមានជ័យ។

លោក ជ្រុន ថេរ៉ាវ៉ាត បានបន្តថា ការឈ្លានពានពីសំណាក់យោធាថៃដោយខុសច្បាប់លើអធិបតេយ្យភាពរបស់កម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជាពិសេសវីរៈកងទ័ពជួរមុខ ដែលបានបំពេញភារកិច្ចការពារជាតិយ៉ាងមុតមាំ ធ្វើឱ្យសត្រូវមានការភ័យខ្លាច។ ក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងពេញទំហឹងលើសមត្ថភាព បទពិសោធន៍ និងឆន្ទៈស្នេហាជាតិដ៏មោះមុតរបស់វីរៈកងទ័ពកម្ពុជា។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ព្រមទាំងបានចូលរួមផ្ដល់ស្បៀងអាហារ សម្ភារ និងថវិកាជាច្រើន ដើម្បីជួយគាំទ្រវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនពីសង្គ្រាម។

លោក ជ្រុន ថេរ៉ាវ៉ាត សំដែងនូវការអរគុណ ដឹងគុណ និងចងចាំជានិច្ចក្នុងក្រអៅបេះដូង ង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលបានតស៊ូ ក្រាញននៀល ប្តេជ្ញា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រកបដោយឆន្ទៈមោះមុត និងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមលំឱនកាយ គោរពចំពោះដួងវិញាណក្ខន្ធរបស់វីរៈកងទ័ពកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជនកម្ពុជា និងសូមឲ្យដួង វិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោក ជ្រុន ថេរ៉ាវ៉ាត បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងមិនរត់ចោលប្រទេស វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកណាម្នាក់ចោលឡើយពោលគឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ និងតែងតែគិតគួរជាប់ជានិច្ច ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការរស់នៅ ការជួយបោសសម្អាតអាវុធគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។សូមបញ្ជាក់ផងដែរថា ស្បៀងដែលប្រគល់ជូនកម្លាំងជួរមុខនេះ រួមមាន៖ អង្ករ៖ ៩,២តោន, ត្រីខកំប៉ុង៖ ២២០កេស, សៀងផ្អែម៖ ១៤៨កេស, មីខ្លាឃ្មុំ៖ ៨៥០កេស, មីចម្រុះកញ្ចប់៖ ៥៥០កេស, មីសួរចម្រុះចាន៖ ៧០កេស, បាយតេជោរាយស៍៖ ៤៦កេស, នំសាគូរ៉ា៖ ២០កេស, ទឹកសុទ្ធ 350ml៖ ៣២០កេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម