ព័ត៌មានជាតិ
ថ្នាក់ដឹកនាំឥស្លាមណែនាំឱ្យត្រៀមសម្ភារចាំបាច់បញ្ចុះសពសានិកឥស្លាមដែលស្លាប់ដោយសារកូវីដ១៩
គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមនៅកម្ពុជា បានធ្វើការណែនាំដល់គណៈអ៉ីម៉ាំរាជធានីខេត្តត្រៀមរៀបសម្ភារចាំបាច់មួយចំនួនដើម្បីបញ្ចុះសពសាសនិកឥស្លាមដែលស្លាប់ដោយសារជំងឺកូវីដ១៩។
សេចក្តីណែនាំរបស់គណៈអ៉ីម៉ាំរាជធានីខេត្តទូទាំងប្រទេសបញ្ជាក់ថា ដោយសារតែព្រឹត្តិការណ៍សហគមន៍២០កម្ភៈបានឆ្លងរាលដាលសឹងតែគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសកម្ពុជាជាពិសេសរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ហើយមានបងប្អូនអ៊ីស្លាមមួយចំនួនបានឆ្លងជំងឺកូវីដ១៩ផងដែរដែលពួកគាត់កំពុងព្យាបាលនៅតាមមន្ទីរពេទ្យនៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ ហើយមួយចំនួនកំពុងមានស្ថានភាពធ្ងន់ធ្ងរ។

គណៈអ៉ីម៉ាំរាជធានីខេត្តបញ្ជាក់ថា ការរៀបចំបញ្ចុះសពសាសនិកឥស្លាមមានលក្ខណៈសាមញ្ញបំផុតមិនចាំបាច់តម្រូវឱ្យប្រើមឈូសឬប្រើតែផ្ទាំងបន្ទះក្តារមួយជាការស្រេចក៏ប៉ុន្តែក្នុងកាលៈទេសៈនេះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនសពទៅកាន់ទីតាំងបញ្ចុះសពដែលនៅឆ្ងាយនិងជាវិធានការបង្ការរបស់ក្រសួងសុខាភិបាលដែលតម្រូវឲ្យមានការវេចខ្ចប់ត្រឹមត្រូវ។
សម្រាប់សពឥស្លាមអាចធ្វើជារបៀបហិបឬមឈូសដ៏សាមញ្ញមួយជាលក្ខណៈអ៊ីស្លាមដោយមិនចាំបាច់មានចម្លាក់ជាប្រភេទទេហើយក្រៅពីនេះមានដូចជាការហ្វាន់ (សំពត់សសម្រាប់រុំសព)។
គណៈអ៉ីម៉ាំរាជធានីខេត្កក៏បានណែនាំថាដើម្បីដំណើរការបានល្អសូមលោកអ៊ីម៉ាំ ចាត់ចែងឱ្យបានរួចរាល់ដូចជាត្រៀមដីល្បាយខ្សាច់ស្អាតសម្រាប់ធ្វើការតែម៉ាំងឱ្យម៉ាយិតព្រមទាំងសម្ភារៈចាំបាច់ខ្លះដែលអាចត្រៀមទុកបានដែលក្រសួងស្ថាប័នអនុញ្ញាតឲ្យប្រើប្រាស់៕

អត្ថបទ៖សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


