ព័ត៌មានជាតិ
នំអន្សមពងទាប្រៃ រសជាតិថ្មីប្លែកទទួលការគាំទ្រពីពលរដ្ឋក្នុងខេត្តស្ទឹងត្រែង រហូតដល់ទីក្រុងភ្នំពេញ
ក្រៅពីសក្ដានុពលអេកូទេសចរណ៍ ខេត្តស្ទឹងត្រែងក៏ល្បីអាហារដ៏សំបូរបែប។ ក្នុងដំណើរទស្សនកិច្ចផ្សព្វផ្សាយពីសក្ដានុពលក្នុងខេត្តស្ទឹងត្រែងកាលពីសប្ដាហ៍មុននេះ ក្រុមអ្នកសារព័ត៌មានចាប់អារម្មណ៍ទៅការកែច្នៃនំអន្សមខ្មែរពីពងទាប្រៃ ដែលបង្កើតរសជាតិថ្មីប្លែកទទួលការគាំទ្រទាំងពលរដ្ឋក្នុងខេត្ត និងការកុម្ម៉ង់ជាហូរហែមកលក់ដល់ទីក្រុងភ្នំពេញថែមទៀត។
អ្នកស្រី ធាន សុភី ពលរដ្ឋរស់នៅក្នុងក្រុងស្ទឹងត្រែងបានប្រាប់ថា ការកើតគំនិតធ្វើនំអន្សមពងទាប្រៃនេះ ក្រោយពេលអ្នកស្រីបានទៅលេងនៅទឹកដីកម្ពុជាក្រោម ហើយឃើញមានការកែច្នៃនំអន្សមខ្មែរពីពងទាប្រៃមានរសជាតិឆ្ងាញ់គួរឲ្យចាប់អារម្មណ៍។

អ្នកស្រីបន្តថា ក្រោយឃើញការកែច្នៃនំអន្សមខ្មែរពីពងទាប្រៃទទួលការគាំទ្រច្រើន និងណាមួយគិតថាប្លែកផងនោះ អ្នកស្រីក៏សម្រេចចិត្តច្នៃធ្វើដោយខ្លួនឯង ដោយប្តូរពីការប្រើស្លឹកងប់មកប្រើស្លឹកតើយវិញដើម្បីឱ្យមានក្លិនឈ្ងុយ និងប្លែកពីគេ។
ជាមធ្យមអ្នកស្រី សុភី អាចវេចបានប្រហែល ១៥០ នំក្នុងមួយថ្ងៃ។ នំទាំងនេះត្រូវបានលក់នៅនៅក្នុងខេត្តផង និងផ្ញើទៅឱ្យម៉ូយនៅភ្នំពេញផង។

អ្នកស្រី សុភី បានរៀបរាប់ពីវត្ថុធាតុដើមសម្រាប់ធ្វើនំអន្សមពងទាប្រៃ គឺប្រើប្រាស់វត្ថុធាតុដើមនៅក្នុងស្រុកទាំងស្រុងរួមមាន អង្ករដំណើប ពងទាប្រៃ និងស្លឹកតើយ។
ពាក់ព័ន្ធតម្លៃវិញអ្នកស្រី សុភី បានបញ្ជាក់ថា មានទៅតាមខ្នាតតូចធំ ឬការកុម្ម៉ង់របស់អតិថជន។ សម្រាប់ខ្នាតធម្មតាតម្លៃមាន ១០ ០០០ រៀល និងខ្នាតធំតាមការកុម្ម៉ង់ផ្សេងៗ តម្លៃមានចាប់ពី ១២ ០០០ ដល់ ២០ ០០០ រៀល។
របរធ្វើនំអន្សមពងទាប្រៃ អ្នកស្រី សុភី ចាប់ផ្តើមដំណើរការអស់រយៈពេល ១០ ឆ្នាំមកហើយ និងទទួលបានជោគជ័យខ្លាំង។
បើតាមអ្នកស្រី សុភី កាលពីចាប់ផ្តើមធ្វើដំបូង មិនសូវមានអ្នកធ្វើនំប្រភេទនេះទេ ប៉ុន្តែក្រោយមកទើបឃើញមានអ្នកធ្វើតាមនៅតំបន់ផ្សេងៗទៀតដូចជានៅខេត្តបាត់ដំបង និងភ្នំពេញ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៤ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


