ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងមានផ្ទៃដីធំទូលាយ តែពលរដ្ឋមិននិយមធ្វើស្រែ ងាកមកដាំដុះដំណាំកសិឧស្សាហកម្មច្រើនលើសលុប
ខេត្តស្ទឹងត្រែងមានវិសាលភាពផ្ទៃដីធំទូលាយ ជាមួយសក្តានុពលធនធានធម្មជាតិដែលមានដងទន្លេចំនួន ៤ ហូរកាត់ប្រសព្វគ្នាប្រវែងរាប់រយគីឡូម៉ែត្រ។
ខេត្តនៅតំបន់ភូមិភាគឦសាន មានការនិយមដាំដុះដំណាំកសិឧស្សាហកម្មមានចេក ដំឡូងមី ស្វាយចន្ទីច្រើនលើសលុប ខណៈដែលផ្ទៃដីដាំដុះដំណាំស្រូវមានតិចតួច។ នេះបើតាមលោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង។

ខេត្តស្ទឹងត្រែងមានដំណាំសំខាន់ៗចំនួន ៤ ដែលត្រូវបានចាត់ទុកថាជាដំណាំសក្ដានុពល រួមមាន ចេកអំបូងលឿង ម្នាស់ទឹកឃ្មុំ ស្វាយចន្ទី និងដំឡូងមី។
លោក សរ សុពុត្រាអះអាងថា បើទោះបីជាខេត្តស្ទឹងត្រែងមានផ្ទៃដីកសិកម្មច្រើនក៏ដោយ ប៉ុន្តែពលរដ្ឋមិនសូវធ្វើស្រែចម្ការប៉ុន្មានទេ ពោលគឺផ្ទៃដីភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់ដាំដំឡូងមី និងដំណាំកសិឧស្សាហកម្មផ្សេងទៀត។
ពាក់ព័ន្ធទីផ្សារទិញលក់កសិផល លោកអភិបាលខេត្តកត់សម្គាល់ថា កន្លងទៅបញ្ហាវិវាទរវាងកសិករនិងឈ្មូញកើតឡើងជាញឹកញាប់ ដោយសារខ្វះភាពស្មោះត្រង់។
«បញ្ហាវិវាទរវាងភាគីទាំងពីរ ដូចបញ្ហាដំឡូងមី និងស្វាយចន្ទី។ ពលរដ្ឋខ្លះខូចគាត់លាយដី ថ្ម ឬទឹកទៅក្នុងដំឡូងមី និងស្វាយចន្ទី ដើម្បីឱ្យមានទម្ងន់ធ្ងន់នៅពេលថ្លឹង ខណៈអ្នកទិញយកហេតុផលនេះដើម្បីទម្លាក់តម្លៃផលរបស់កសិករ»។
លោក សរ សុពុត្រា បញ្ជាក់ថា ដើម្បីធានានិរន្តរភាពនៃតម្លៃទីផ្សារឱ្យមានលំនឹង កត្តាចម្បងបំផុតគឺភាពស្មោះត្រង់រវាងអ្នកទិញ និងអ្នកលក់។

លោកអភិបាលខេត្តលើកទឹកចិត្តដល់កសិករឱ្យផលិតទំនិញដែលមានគុណភាពល្អ ដើម្បីទទួលបានតម្លៃខ្ពស់ និងធានាបាននូវទំនុកចិត្តពីអ្នកទិញ។
បន្ថែមពីនេះ លោកអភិបាលខេត្តក៏បានលើកឡើងពីយុទ្ធសាស្ត្រពង្រីកទីផ្សារនិងការកែច្នៃ ដើម្បីធានាតម្លៃកសិផលជូនកសិករតាមរយៈការរកទីផ្សារផ្ទាល់ ដោយជំរុញឱ្យមានការលក់កសិផលត្រង់ទៅកាន់ប្រទេសទី ៣ ជាជាងលក់ឆ្លងកាត់ប្រទេសទី ២ (ឈ្មួញកណ្ដាល) ដើម្បីទទួលបានផលចំណេញច្រើនជាងមុន។
លោកថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៤ កំពុងសិក្សាដើម្បីបង្កើតទីតាំងទិញនិងរោងចក្រកែច្នៃ នៅក្នុងខេត្តស្ទឹងត្រែងតែម្ដង ដែលគម្រោងនេះរួមមានការកែច្នៃដំឡូងមីទៅជាម្សៅ ឬអេតាណុល។
ដើម្បីទាក់ទាញអ្នកវិនិយោគឱ្យមកទិញកសិផលផ្ទាល់ពីកសិករ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងគូសបញ្ជាក់ថា ខេត្តនឹងផ្ដល់ប្រព័ន្ធអនុគ្រោះនិងការសម្របសម្រួលផ្សេងៗ៕
បន្តចុចអាន៖ មកស្គាល់ភូមិសាស្ត្រ ខេត្តស្ទឹងត្រែង ដែលជាខេត្តភាគឦសាន នៃប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


