ព័ត៌មានជាតិ
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមថាវៀតណាមតែងតែផ្ដល់អាទិភាពខ្ពស់ចំពោះមិត្តភាពរបស់ខ្លួនជាមួយកម្ពុជា
អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡាំ បានលើកឡើងថា ប្រទេសលោកតែងតែផ្ដល់អទិភាពខ្ពស់ចំពោះមិត្តភាពរបស់ខ្លួនជាមួយកម្ពុជា គាំទ្រដល់ការអភិវឌ្ឍប្រកបដោយសន្ដិភាព និងស្ថិរភាពរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA។

បើតាមការ VNA ការលើកឡើងនេះគឺក្នុងពេលដែលលោក តូ ឡាំ ជួបពិភាក្សាការងារជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋធានីហាណូយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ដោយអគ្គលេខាធិការបានអបអរសាទរចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នារវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលបានអះអាងពីការផ្ដល់អាទិភាពខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពពីវៀតណាមចំពោះកម្ពុជា លោកជឿជាក់ថាស្ថាប័នទាំងពីនឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យាដែលបានព្រមព្រៀងឱ្យកាន់តែជិតស្និតថែមទៀត។
រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរណសិរ្សមាតុភូមិវៀតណាម ធ្វើឡើងនៅរដ្ឋធានីហាណូយ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

ប្រធានក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពូជាបានផ្ដោតខ្លាំងលើការអប់រំយុវជនជំនាន់ក្រោយអំពីតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-វៀតណាម។ សម្ដេចបន្ថែមថាក្នុងបរិបទនៃពិភពលោកកំពុងវិវត្តន៍ស្មុគស្មាញ និងមិនប្រាកដប្រជាភាពជាអ្នកជិតខាងល្អ និងចំណងមិត្តភាពកម្ពុជា-វៀតណាម មិនអាចកាត់ផ្ដាច់ពីគ្នាបានឡើយ និងនៅតែបន្តរឹងមាំថែមទៀត។
សម្ដេចបន្ថែមថាសច្ចភាពនៃការជួយគាំទ្រគ្នាវិញទៅមក ដើម្បីការអភិវឌ្ឍ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម បានបង្ហាញច្បាស់តាមរយៈទិដ្ឋភាពចម្បង០៣ គឺប្រវត្តិសាស្ត្រ សេដ្ឋកិច្ច និងសង្គមវប្បធម៌ ដែលប្រទេសទាំងពីរបានជួយគ្នាទៅវិញមកក្នុងសង្គ្រាមបង្រួបបង្រួមទឹកដី ការរំដោះពីរបបប្រល័យពូជសាសន៍ គាំទ្រសេដ្ឋកិច្ចគ្នាទៅវិញទៅមក និងការផ្លាស់ប្ដូរវប្បធម៌ ប្រពៃណី និងទំនាក់ទំនងប្រជាជន-ប្រជាជន៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


