ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងក្រៅពីរូបកងចក្របង្កប់ត្រីប៉ាសេអ៊ី នៅមានផ្លែម្នាស់ទឹកឃ្មុំតំណាងឲ្យខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ត្រូវបានគេស្គាល់ជាខេត្តមានវប្បធម៌ចម្រុះជាមួយឡាវ ដោយសារខេត្តមានភូមិសាស្ត្រភូមិផងរបងជាប់ជាមួយប្រទេសឡាវ និងមានទំនាក់ទំនងនិងការរស់នៅយ៉ាងជិតស្និទ្ធិរវាងគ្នាទៅវិញទៅមក។
ជាមួយវប្បធម៌ចម្រុះដ៏សំបូរបែប និងសក្តានុពលផ្នែកកសិកម្ម និងអេកូទេសចរណ៍ ខេត្តស្ទឹងត្រែងមាននិមិត្តសញ្ញាសម្គាល់ដែលតំណាងឲ្យអត្តសញ្ញាណខេត្តតំបន់ឦសាននេះ។

ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅផ្សព្វផ្សាយពីសក្តានុពលខេត្តភូមិភាគឦសាន លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានពន្យល់ពីនិមិត្តសញ្ញាសម្គាល់របស់ខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តបានបញ្ជាក់ថា រូបសញ្ញាកងចក្រ និងត្រីប៉ាសេអ៊ីជានិមិត្តសញ្ញារដ្ឋបាលរបស់ខេត្តស្ទឹងត្រែង។
រូបកងចក្រជានិមិត្តសញ្ញាដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង។ នៅក្នុងកងចក្រនោះមានកាំចំនួន ១៦ ដែលតំណាងឱ្យជនជាតិទាំង ១៦ ដែលកំពុងរស់នៅលើទឹកដីនៃខេត្តស្ទឹងត្រែង។ ដោយសារនិមិត្តសញ្ញាចាស់មានសភាពស្មុគស្មាញ និងមិនសូវមានលក្ខណៈប្រាកដ រដ្ឋបាលខេត្តបានស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីដាក់រូបត្រីប៉ាសេអ៊ីនៅក្នុងកងចក្រវិញ។
ពាក់ព័ន្ធត្រីប៉ាសេអ៊ី លោកអភិបាលខេត្តបានកត់សម្គាល់ថា ជាប្រភេទមច្ឆាជាតិដែលជាអត្តសញ្ញាណរបស់ខេត្តស្ទឹងត្រែង ព្រោះវាសម្បូរនិងរស់នៅតែក្នុងទឹកដីខេត្តនេះប៉ុណ្ណោះ សូម្បីតែនៅខេត្តក្រចេះក៏មិនមានដែរ។

ដោយឡែកពាក់ព័ន្ធកសិផលលោកអភិបាលខេត្តបានលើកពីផ្លែម្នាស់ទឹកឃ្មុំជាតំណាងកសិផលរបស់ខេត្តស្ទឹងត្រែង។
លោក សរ សុពុត្រា បានបញ្ជាក់ថា ដោយសារមើលឃើញខេត្តផ្សេងៗដូចជាខេត្តកំពង់ស្ពឺមានរូបផ្លែស្ពឺតំណាង ខេត្តកំពតមានទុរេន ខេត្តកំពង់ឆ្នាំងមានឆ្នាំងដី ខេត្តពោធិ៍សាត់មានផ្តិល និងខេត្តតាកែវមានពងទាកូន រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសម្រេចយកម្នាស់ទឹកឃ្មុំជាផ្លែឈើតំណាងខេត្ត។
លោកអភិបាលខេត្តថា លក្ខខណៈពិសេសម្នាស់ទឹកឃ្មុំខេត្តស្ទឹងត្រែងគឺមានរសជាតិឆ្ងាញ់ ផ្អែម និងមានទំហំធំជាងម្នាស់ទឹកឃ្មុំនៅខេត្តដទៃដោយផ្លែខ្លះអាចមានទម្ងន់រហូតដល់ ១០ គីឡូក្រាម។
ដោយសារម្នាស់ទឹកឃ្មុំជាដំណាំដ៏មានសក្តានុពលរបស់ខេត្ត រដ្ឋបាលខេត្តស្ទឹងត្រែងក៏កំពុងសាងសង់រូបសំណាក់ម្នាស់ទឹកឃ្មុំដាក់នៅត្រង់ច្រមុះជ្រូកផ្លូវចូលខេត្ត ដើម្បីឱ្យអ្នកដំណើរងាយចំណាំ។

សរុបរួមមក និមិត្តសញ្ញារួមរបស់រដ្ឋបាលខេត្តស្ទឹងត្រែងគឺកងចក្រដែលមានរូបត្រីប៉ាសេអ៊ីនៅខាងក្នុង។ ចំណែកឯនិមិត្តសញ្ញាសម្គាល់ផ្នែករុក្ខជាតិ ឬផ្លែឈើគឺផ្លែម្នាស់ទឹកឃ្មុំ។ លោក សរ សុពុត្រា បញ្ជាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


